ថៃ៖ ហេតុការណ៍មួយ ដែលធ្វើឲ្យអ្នកដំណើរ  មានភាពស្រឡាំងកាំង បានកើតឡើងនៅឯស្ថានីយ៍រថភ្លើងមួយកន្លែង ក្នុងខេត្ត Petchaburi ភាគខាងត្បូងប្រទេសថៃ។ 

តាមរយៈឃ្លីបវីដេអូ បានបង្ហាញថាបុរសពាក់អាវពណ៌បៃតងម្នាក់ បានហក់ចូលផ្លូវរថភ្លើង ស្របពេលដែលរថភ្លើងបានមកដល់ និងបើកកាត់ពីលើ។ រឿងដែលអស្ចារ្យនោះ គឺបុរសនោះមិនបានរងរបួសអ្វីទេ ហើយរត់ចេញពីតំបន់នោះដូចគ្មានរឿងអ្វីកើតឡើង ខណៈដែលអ្នកនៅកន្លែងកើតហេតុ នឹកស្មានថាគាត់ត្រូវបានរថភ្លើងកិនពីលើបាត់ទៅហើយនោះ។

បុរសជនជាតិថៃ វ័យ២៣ឆ្នាំរូបនោះ មានឈ្មោះ Wirachai Nisairam ត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីសួរចម្លើយពីមូលហេតុដែលបានកើតឡើង។ បុរសម្នាក់នោះ ក៏ត្រូវបាន អ្នករស់នៅក្នុងតំបន់ប្រទះឃើញ២ ទៅ ៣ថ្ងៃកន្លងមកហើយ ដោយសង្ស័យថាគាត់មានសម្ពាធផ្លូវចិត្ត  និងថែមទាំងធ្លាប់ធ្វើទារុណកម្មខ្លួនឯងទៀតផង។

យ៉ាងណាមិញបុរសនោះ ត្រូវបានបញ្ជូនទៅមន្ទីរពទ្យ Phra Jorm Klao ដើម្បីព្យាបាល ប៉ុន្ដែគាត់មិនបានរងរបួសអ្វីធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែឈឺជើងបន្តិចបន្ដួចប៉ុណ្ណោះ៕ 

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ 

ព្រៃផ្សៃណាស់! រុញស្ត្រីពិការចូលផ្លូវរថភ្លើងហើយ យកដុំថ្មសំពងក្បាលទៀត...! (មានវីដេអូ)

ប៉ូឡូញ៖ ឃ្លីបវីដេអូមួយ មានរយៈពេលប្រមាណជាង ១នាទីដែលបានដកស្រង់ចេញពីកាមេរ៉ាCCTV បានបង្ហាញពីសកម្មភាពដ៏សាហាវយង់ឃ្នងរបស់បុរសម្នាក់ រុញរទេះរបស់ស្រី្តវ័យចំណាស់ម្នាក់ ឲ្យធ្លាក់ចូលទៅក្នុងគន្លងផ្លូវរថភ្លើង មុនពេលចាប់ផ្តើមទាញដុំថ្មមកវាយសំពងលើស្ត្រីរងគ្រោះយ៉ាងកំរោលថែមទៀត។

ហេតុការណ៍មួយនេះបានកើតឡើងនៅស្ថានីយ៍រថភ្លើងមួយកន្លែង ក្នុងទីក្រុង Leszno ភាគពាយ័ព្យនៃប្រទេសប៉ូឡូញ។ ដំបូងឡើយស្រ្តីរងគ្រោះ ដែលមានអាយុ៧២ឆ្នាំរូបនោះ បានជិះរថភ្លើងក្នុងគោលដៅ ដើម្បីទៅជួបគ្រូពេទ្យតាមការណាត់ជួប។ បន្ទាប់ពីចុះពីរថភ្លើងជើងទីមួយ ដើម្បីឈប់ចាំខ្សែរថភ្លើងបន្ទាប់ ស្ត្រីរងគ្រោះក៏បានជួបនឹងបុរសវ័យ ៣៣ឆ្នាំម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណ ក៏បានចូលមកជួយស្ត្រីវ័យចំណាស់រូបនោះទៅកាន់កន្លែងរង់ចាំរថភ្លើងមួយខ្សែទៀត។

ស្រាប់តែមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ បុរសដែលជាជនលើ្មសបានរុញរទេះស្រ្តីរងគ្រោះទម្លាក់ចូលទៅក្នុងគន្លងផ្លូវរថភ្លើង ហើយហក់តាមពីក្រោយ ព្រមទាំងទាញយកដុំថ្មមកវាយសំពងក្បាលស្ត្រីរងគ្រោះយ៉ាងព្រៃផ្សៃបំផុត។

បន្ទាប់មកក៏មានអ្នកដំណើរដទៃទៀតចូលទៅឃាត់។​ ស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែលគាត់រងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបាក់ឆ្អឹងជំនីថែមទៀតផង។

ជនល្មើសត្រូវបានឃាត់ខ្លួន និងត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ប៉ុន្ដែក្នុងខណៈពេលនេះ មន្ត្រីមានសមត្ថកិច្ចកំពុងស្វែងរកថា បុរសនោះមានបញ្ហាសសៃប្រសាទដែរឬយ៉ាងណា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]