ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​គ្រូបង្រៀន​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ផ្លោះ​ របង​ចូល​គាស់​បង្អួច​បន្ទប់​លួច​យក​លុយ និង​គ្រឿងអលង្ការអស់​ សរុប​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ខណ​:​ម្ចាស់​ភូមិ​គ្រឹះ​មួយ​នេះ​ រវល់​ចេញ​ទៅ​បង្រៀន​សិស្ស ហើយ​បិទទ្វារ​ទុក​ចោល ។

បើ​តាម​សមត្ថកិច្ច​និយាយ​ថា ហេតុ​ការ​ណ៏​អាច​កើតឡើង​ ក្នុង​ចន្លោះ​ពី​ម៉ោង​៧​ព្រឹក​ទៅ​ម៉ោង​១​រសៀល ថ្ងៃ​ទី​១២ មក​រា នៅ​ភូមិ​សូ​ភី​២ សង្កាត់​រតន​: ក្រុង​បាត់ដំបង ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ម៉​ម ម៉ា​រិ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានមុខ​រប​ជា​គ្រូបង្រៀន ។

សមត្ថកិច្ច​បន្ត​ថា ជន​រង​គ្រោះ​បាន​បិទទ្វារ​ផ្ទះ​ ទុក​ចោល​ហើយ​ចេញ​ទៅ​បង្រៀន​លុះ​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល ពេល​គាត់​ត្រឡប់​មក​វិញ​ទើប​ដឹង​ថា មាន​ចោរ​គាស់​ផ្ទះ​ហើយ​រាយ​ការ​ណ៏​ ប្រាប់​សមត្ថកិច្ច​តែ​ម្ដង ។ មន្ត្រី​បច្ចេកទេស​បាន​និយាយ​ថា បើ​តាម​ការ​ពិនិត្យ​គឺ​ចោរ​បាន​ឡើង​ របង​ខាងក្រោយ​ផ្ទះ​ កម្ពស់​ជាង​២​ម៉ែត្រ ហើយ​គាស់​បង្អួច ដោយ​កាត់​ចំរឹង​ដែក​បង្អួច​បន្ទប់​ ខាងក្រោយ​មួយ​ប្រឡោះ រួច​លូន​ចូល​រើ​កកាយ​តាម​ចិត្ត យក​ទ្រព្យសម្បត្តិ​នៅ​ក្នុង​បន្ទប់​តែ​ម្ដង ។

ដោយឡែក​ម្ចាស់ផ្ទះ​រង​គ្រោះ​លោក ម៉​ម ម៉ា​រិ​ន បាន​និយាយ​ថា ជា​រៀងរាល់ថ្ងៃ​គាត់​តែង​បិទទ្វារ​ផ្ទះ រួច​ចេញ​ទៅ​បង្រៀន ។ គាត់​និយាយ​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​ពេល​គាត់​ត្រឡប់​មក​ពី​បង្រៀន​ នៅ​ម៉ោង​១​រសៀល បើកទ្វារ​ចូល​បន្ទប់ ស្រាប់តែ​ឃើញ​ស្នាម​រើ​កកាយ​ពេញ​បន្ទប់ ។ លុះ​មើល​ទ្រព្យសម្បត្តិ​បាត់​អស់​គ្មាន​សល់ និង​ឃើញ​ស្នាម​គាស់​បង្អួច​ទៀត ទើប​ដឹង​ថា មាន​មនុស្ស​ចូល​លួច​ ក៏​រាយ​ការ​ណ៏​ទៅ​សមត្ថកិច្ច​តែ​ម្ដង ។

លោក ម៉​ម ម៉ា​រិ​ន បាន​ប្រាប់​សមត្ថកិច្ច​ថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន ខ្សែ​.​ក​មាស​១​ខ្សែ​ទម្ងន់​១,៥​តំឡឹង បន្ដោង​ស្រោបមាស​ ១​ទម្ងន់​៣​ជី ខ្សែដៃ​មាស​១​ខ្សែ​ទម្ងន់​៥​ជី ខ្សែដៃ​ប្លា​ទី​ន​ដាំ​ពេជ្រ​ ១​ខ្សែ​តម្លៃ​៣៧០០​ដុល្លារ ចិញ្ចៀន​ប្លា​ទី​ន​ដាំ​ត្បូង​២​វង់ លុយ​ខ្មែរ​៣,៦​លាន​រៀល លុយ​ដុល្លារ​ចំនួន​៦៥០​ដុល្លារ កាត​ATM​មួយ និង​ឯកសារ​គ្រួសារ​មួយ​ចំនួន​ទៀត ។

ជុំវិញ​ករណី​នេះ​សមត្ថកិច្ច​ កំពុង​ពិនិត្យ​ស្លាកស្នាម​ នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​មន្ត្រី​ជំនាញ​មិន​ទាន់​អាច​ធ្វើ ការ​សន្និដ្ឋាន​អំពី​មុខសញ្ញា​ជន សង្ស័យ​នៅឡើយ​ទេ ។

លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​ថ្លែង​ថា កម្លាំង​ជំនាញ​កំពុង​ពិនិត្យ​មើល​មុខសញ្ញា​មួយ​ចំនូ​ន ដែល​បាន​កំណត់​កន្លង​មក​ តែ​មិន​ទាន់​ប្រាកដ​នៅឡើយ​ទេ ៕

ប្រភព៖ កោះសន្តិភាព

ដោយក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

ភ្ញាក់ផ្អើល! តារាសម្ដែងស្រីសឹង្ហបុរី មកធ្វើជាអ្នកកំដរកូនក្រមុំខ្មែរ នាព្រឹកនេះ

ភ្នំពេញ៖ តារាសម្ដែងស្រីសឹង្ហបុរី នាង Jeanette Aw ដែលមានទស្សនិកជនខ្មែរជាច្រើន បានស្គាល់ និងគាំទ្រនាងយ៉ាងច្រើន បន្ទាប់ពីនាងធ្លាប់មានវត្ដមាននៅលើទឹកដីកម្ពុជាជាច្រើនដង ជាមួយនិងរឿងភាគនារីនូយ៉ា បានបង្ហាញខ្លួនជាមួយនឹងសំលៀកបំពាក់ខ្មែរ ក្នុងនាមជាអ្នកកំដរកូនក្រមុំ នាព្រឹកនេះ។

នេះបើតាមរូបភាពមួយសន្លឹក និងសារដ៏ខ្លីដែលនាងទើបតែបង្ហោះឡើង នៅក្នុងបណ្ដាញសង្គម បានបង្ហាញឲ្យដឹងថា នាពេលនេះនាងកំពុងតែមានវត្ដមាន នៅក្នុងក្រុងភ្នំពេញ និងកំពុងតែចូលរួមក្នុងពិធីមង្គលការមួយ ជាមួយនឹងសំលៀកបំពាក់ខ្មែរ ដែលនាងបានបញ្ជាក់ថា នាងកំពុងតែធ្វើជាអ្នកកំដរកូនក្រមុំ។

ធ្លាប់តែឃើញនាងស្លៀកពាក់បែបទាន់សម័យ ចុះនៅពេលដែលនាងស្លៀកពាក់បែបខ្មែរបុរាណ បែបហូលផាមួង អាវប៉ាក់ ចងក្បិនវិញ តើយ៉ាងណាវិញ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]