ភ្នំពេញ៖ តារាសម្ដែងស្រីសឹង្ហបុរី នាង Jeanette Aw ដែលមានទស្សនិកជនខ្មែរជាច្រើន បានស្គាល់ និងគាំទ្រនាងយ៉ាងច្រើន បន្ទាប់ពីនាងធ្លាប់មានវត្ដមាននៅលើទឹកដីកម្ពុជាជាច្រើនដង ជាមួយនិងរឿងភាគនារីនូយ៉ា បានបង្ហាញខ្លួនជាមួយនឹងសំលៀកបំពាក់ខ្មែរ ក្នុងនាមជាអ្នកកំដរកូនក្រមុំ នាព្រឹកនេះ។

នេះបើតាមរូបភាពមួយសន្លឹក និងសារដ៏ខ្លីដែលនាងទើបតែបង្ហោះឡើង នៅក្នុងបណ្ដាញសង្គម បានបង្ហាញឲ្យដឹងថា នាពេលនេះនាងកំពុងតែមានវត្ដមាន នៅក្នុងក្រុងភ្នំពេញ និងកំពុងតែចូលរួមក្នុងពិធីមង្គលការមួយ ជាមួយនឹងសំលៀកបំពាក់ខ្មែរ ដែលនាងបានបញ្ជាក់ថា នាងកំពុងតែធ្វើជាអ្នកកំដរកូនក្រមុំ។

ធ្លាប់តែឃើញនាងស្លៀកពាក់បែបទាន់សម័យ ចុះនៅពេលដែលនាងស្លៀកពាក់បែបខ្មែរបុរាណ បែបហូលផាមួង អាវប៉ាក់ ចងក្បិនវិញ តើយ៉ាងណាវិញ?

សូមមើលរូបភាពខាងក្រោម៖

កំណត់ត្រាខ្មែរឡូត៖

កាលពីឆ្នាំ ២០១៤ តារាស្រីរូបនេះ ធ្លាប់មកលេងទឹកដីអង្គរ ក្នុងខេត្ដសៀមរាបផងដែរ

នៅក្នុងនោះ មានអ្នកប្រើប្រាស់ហ្វេសប៊ុក នៅក្នុងប្រទេសខ្មែរជាច្រើន បាននាំគ្នាផ្សព្វផ្សាយ រូបភាពរបស់តារាស្រីនេះ ដែលនាងបាន មកដើរលេង កំសាន្ដនៅក្នុងស្រុកខ្មែរ យ៉ាងទូលំទូលាយ ដែលមានអ្នកខ្លះ បានចូលទៅសុំថតរូបជាមួយ ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។ ជាមួយគ្នានោះ តាមរយៈទំព័រហ្វេសប៊ុករបស់តារាស្រីអាយុ ៣៤ឆ្នាំនេះ ផ្ទាល់ពិតជាបានលើកឡើង ថាខ្លួនពិតជាមក ដល់ស្រុកខ្មែរ និងបានទៅលេងខេត្ដសៀមរាប ដែលជាតំបន់ទេសចរណ៍ ពិតប្រាកដមែន តែមិនបានបញ្ជាក់ថា មកដើរកំសាន្ដជាលក្ខណៈផ្ទាល់ខ្លួន ឬ មកធ្វើការយ៉ាងណានោះទេ។ នៅក្នុងនោះ នាងក៏បានបង្ហាញពី រូបភាពជាច្រើនសន្លឹក ដូចជា រូបភាពដែលមានក្មេងកម្ពុជាកំពុងតែសម្រាកលើគ្រែ និងរូបភាពដែលនាងជិះម៉ូតូជាមួយនឹង បុរសខ្មែរម្នាក់នៅក្នុងតំបន់ ដែលស្មគ្រ័ចិត្ដដឹកនាងផងដែរនោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]