ភ្នំពេញ៖ ចំណងស្នេហ៍របស់កីឡាករបាល់ទាត់ប្រចាំក្រុមជម្រើសជាតិកម្ពុជា ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម និងកញ្ញា ប្រាក់ ស្រីរ័ត្ន ដែលជាគូដណ្តឹង បានឆ្លងកាត់មួយដំណាក់កាលទៀតហើយ គឺពិធីរៀបអាពិពាហ៍ពិពាហ៍ ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។

ទន្ទឹមនឹងជិតដល់ថ្ងៃរៀបការ ថ្មីៗនេះអ្នកទាំងពីរ កាន់តែផ្អែមល្ហែមជាមួយគ្នាថែមទៀត ដោយតែងតែបង្ហោះរូបថតស្វីតៗជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រគ្រប់ៗរូបនាំគ្នាសរសើរមិនដាច់ពីមាត់ ហើយថែមទាំងទទួលបានសារជូនពរជាច្រើនទៀតផង។

ទាក់ទងនឹងរូបថត ស្អាតៗ និងផ្អែមល្ហែមទាំងនេះ គួររំលឹកផងដែរថា ឧត្តម និងគូដណ្តឹង ក៏ធ្លាប់ទទួលបានការគាំទ្រ និងស្ញើចសរសើរពីមហាជនមួយលើកហើយដែរ ដែលកាលនោះអ្នកទាំងពីរបានគ្រងឈុតប្រពៃណីខ្មែរ ថត Pre Wedding នៅសម្អាងការមួយកន្លែង ដើម្បីត្រៀមសម្រាប់ពិធីមង្គលការ។

យ៉ាងណាមិញ ចំពោះពិធីមង្គលការ ដែលនឹងមកដល់ខាងមុខនេះ បានធ្វើឲ្យ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិរូបនេះ ខកខានមិនបានចូលរួមឲ្យក្រុមជម្រើសជាតិ ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមអារ៉ាបីសាអូឌីត នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ មុន្នីឧត្តម ក៏បានចេញសារសោកស្តាយ និងសុំទោសទៅកាន់អ្នកគាំទ្រផងដែរ សម្រាប់អវត្តមានរបស់ខ្លួនក្នុងក្រុមជម្រើសជាតិ៕

តោះ! កុំឲ្យខាតពេលយូរ ទៅទស្សនារូបថតរបស់អ្នកទាំងពីរបន្តិចមើល ថាផ្អែមល្ហែមកម្រិតណា៖ 

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ស៊ន សៀវ​ម៉ី ដាក់​គម្រោង​ទៅ​រស់នៅ​ក្រៅប្រទេស​3​ឆ្នាំ

ក្នុង​បទ​សម្ភាសន៍​ លើក​ចុង​ក្រោយ​ កីឡាការិនី​ល្បីឈ្មោះ​ផ្នែក​តេ​ក្វា​ន់​ដូ​គឺ​កញ្ញា​ស៊ន សៀវ​ម៉ី បាន​ប្រកាសប្រាប់​ថា នាង​បាន​ដាក់​គម្រោង​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​យ៉ាង​ហោច​៣​ឆ្នាំ នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ ឬ​ចុងឆ្នាំ​២០១៧​នេះ ទើប​កញ្ញា​សឹងតែ​ឈប់​និយាយ​ពី​រឿង​គម្រោង​ភ្ជាប់ពាក្យ ឬ​រៀប​ការ ។

យ៉ាងណាមិញ នាង​នៅ​មិន​ទាន់​បញ្ជាក់​ថា តើ​ការ​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​ក្នុង​រយៈពេល​យូរ​នោះ ដើម្បី​បំណង​អ្វីខ្លះ​ទេ​ក្រៅពី​ការ​ហ្វឹកហាត់ នោះ​។

ស៊ន សៀវ​ម៉ី បញ្ជាក់​ថា នៅ​អំឡុង​ខែឧសភា​ខាង​មុខ នាង​នឹង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កូរ៉េ​មិន​តិច​ជាង​១​ខែ ដើម្បី​ត្រៀមខ្លួន​ចូល​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បួ​ង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​ផ្ទាល់ ។ នាង​ថា ក្រោយ​ការ​ប្រកួត​ចប់​នាង​នឹង​រក​មធ្យោបាយ​រស់នៅ​ក្រៅប្រទេស​ប្រហែលជា​៣​ឆ្នាំ ទើប​នាង​ប្រកាស​ថា មិន​ខ្វល់​នោះ​ទេ​សម្រាប់​ជីវិត​ស្នេហា បើ​ទោះជា​នាង​យល់​ថា ខ្លួន​គួរតែ​មាន​មិន​ខុស​ពី​នារី​ទូទៅ​ក្ដី ។

នាង​ថា ខ្លួន​កំពុង​ទទួល​ឱកាស​ពី​ប្រទេស​កូរ៉េ និង​ប្រទេស​មួយ​ចំនួន​ដែល​ផ្ដល់​ឱកាស​ឱ្យ​នាង​ទៅ​ហ្វឹកហាត់ និង​រស់នៅ​មួយ​រយៈពេល​វែង ទើប​នាង​សម្រេចចិត្ត​រៀប​គម្រោង​ទៅ​រស់នៅ​ក្រៅប្រទេស​ប្រហែលជា​៣​ឆ្នាំ មុន​ពេល​ត្រឡប់​ចូល​ស្រុក ហើយ​សម្រេចចិត្ត​រៀប​ការ ។

នាង​ថា ប្រទេស​កូរ៉េ​នឹង​ក្លាយជា​ប្រទេស​ទី​១​ដែល​នាង​ចេញ​ទៅ​រស់នៅ ដោយ​ភាគី​កូរ៉េ​ទទួលយក​នាង​ឱ្យ​តែ​នាង​សម្រេចចិត្ត​ចេញ​ទៅ​នោះ​ផង ។ នាង​និយាយ​ថា​៖«​ខ្ញុំ​ចង់ទៅ​រស់នៅ​ក្រៅប្រទេស​៣​ឆ្នាំ​សិន ចាំ​ត្រឡប់​មក​វិញ​ទើប​គិត​រឿង​រៀប​ការ​តែ​ម្ដង​ទាន់​មានឱកាស​ខ្ញុំ​មិន​ចង់​បោះចោល​ទេ​!» ។ នាង​ថា ភាគី​កូរ៉េ​បាន​ហៅ​ឱ្យ​នាង​ទៅ​ហ្វឹកហាត់​ផ្នែក​តេ​ក្វា​ន់​ដូ​រយៈពេល​យូរ ហើយ​នាង​ក៏​ត្រូវការ​រស់នៅ​ទីនោះ​ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​នោះ​ផង ទើប​នាង​សម្រេចចិត្ត​ទៅ​រស់នៅ​ទីនោះ ។

យ៉ាងណាមិញ នាង​ថា មិន​រស់នៅ​ជាប់លាប់​ពេញ​រយៈពេល​៣​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កូរ៉េ​នោះ​ទេ គឺ​នាង​នឹង​ឡើង​ចុះ​ៗ​មក​ប្រកួត​សម្រាប់​ព្រឹ​តិ្ត​ការណ៍​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ជា​ធម្មតា ដោយ​គ្រាន់តែ​នាង​ត្រាំត្រែង​រស់នៅ​ទីនោះ​រៀង​យូរ​ជាង​ការ​ហ្វឹកហាត់ ។ ចុចអានបន្ត៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]