ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី២៥ ខែតុលា ខ្សែបំរើជម្រើសជាតិកម្ពុជា កីឡាករ ប្រាក់ មុន្នីឧត្តម និងអនាគតភរិយា បានមកថតឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីត្រៀមរៀបពិធីមង្គលការនាពេលខាងមុខនេះ។

ជាមួយនឹងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែររបស់ កីឡាករ ប្រាក់ មុន្នីឧត្តម និងអនាគតភរិយា នេះដែរ ត្រូវបានតុបតែងស្ទូឌីយ៉ោសំអាងការមួយកន្លែង និងរូបថត ត្រូវបានបង្ហោះចែកចាយចូលបណ្តាញសង្គមហ្វេសប៊ុក។

ដូចគ្នានេះដែរ កាលពីសប្តាហ៍មុនកន្លងទៅ គួររំលឹកផងដែរថា ឧត្តម និងគូដណ្តឹង ក៏ធ្លាប់បានមកថតឈុត Pre Wedding ម្តងដែរ ដែលធ្វើឲ្យមហាជន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កោតសរសើរ និងអបអរសាទរ ព្រមទាំងចែករំលែកបន្តយ៉ាងច្រើនផងដែរ៕

កំណត់ហេតុខ្មែរឡូត៖

ស្ថិតក្រោមតំណក់ទឹកភ្លៀង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មិត្តស្រីរបស់ ប្រាក់ មុន្នីឧត្តម តស៊ូមកទស្សនាផងដែរ ហើយថែមទាំងបានបង្ហោះ រូបជាច្រើនសន្លឹកទៀតផង ដើម្បីបញ្ជាក់ពីទឹកចិត្តជាអ្នកគាំទ្រក្រុមជម្រើសជាតិ ជាពិសេសចំពោះកីឡាកររូបនេះ។

ជាមួយគ្នានេះដែរ គណនីហ្វេសប៊ុកដែលមានឈ្មោះថា អូន រ័ត្ន ដែលត្រូវបានគេស្គាល់ថា ជាមិត្តស្រីរបស់ ប្រាក់ មុន្នីឧត្តម ក៏បានសរសេរភ្ជាប់ ជាមួយរូបភាពថា « Fan កំសត់ តស៊ូណាស់ ទោះភ្លៀងយ៉ាងណា ក៏នៅមើលដល់ចប់ដែល ដើម្បីគាំទ្រខ្មែរ នឹងគ្រាំទ្រមនុស្សសំខាន់ Prak Monyudom » ។

គួររំលឹកផងថា កាលពីប្រកួតមុនជាមួយក្រុមឡាវ ក៏មិត្តស្រីរបស់កីឡាកររូបនេះ មកទស្សនាផ្ទាល់ផងដែរ ដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមជម្រើសជាតិ ក៏ដូចជាមិត្តប្រុសរបស់ខ្លួន។

គួរបញ្ជាក់បន្ថែមទៀតផងដែរថា កីឡាករ ប្រាក់ មុន្នីឧត្តម ២ប្រកួត ចុងក្រោយនេះ រកបាន៣គ្រាប់ ធ្វើឲ្យកីឡាកររូបនេះ ក្លាយជាអ្នកស៊ុតចូលទីច្រើនជាងគេ ប្រចាំការប្រកួតវគ្គជម្រុះ ថ្វីត្បិតនៅសល់មួយប្រកួតទៀតយ៉ាងណាក្តី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]