ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៨ ម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជា បានបើកពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុមព្រុយណេ ដោយបានបំបាក់ពួកគេ ក្នុងលទ្ធផល ៣-០ នៃវគ្គជម្រុះ ឆ្ពោះទៅពានរង្វាន់ AFF Suzuki Cup ខែក្រោយនេះ។

ក្នុងចំណោម ៣គ្រាប់ដែលស៊ុតចូលកាលពីល្ងាចមិញនេះ ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័ណ្ឌរាជស្វាយរឿង កីឡាករប្រាក់ មុន្នីឧត្តម ស៊ុតចូលទី បាន២គ្រាប់ម្នាក់ឯង ដែលធ្វើឲ្យអ្នកគាំទ្រនៅក្នុងកីឡដ្ឋានមានក្តីរំភើបរីករាយយ៉ាងខ្លាំង ជាពិសេសនោះមនុស្សសំខាន់របស់កីឡារូបនេះតែម្តង ពោលគឺ មិត្តស្រីរបស់ ប្រាក់ មុន្នីឧត្តម ក៏បានចូលរួមគាំទ្រផងដែរកាលពីម្សិលមិញ។

គួរបញ្ជាក់ផងដែរថា ការប្រកួតកាលពីល្ងាចមិញ គឺស្ថិតក្រោមតំណក់ទឹកភ្លៀង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មិត្តស្រីរបស់ ប្រាក់ មុន្នីឧត្តម តស៊ូមកទស្សនាផងដែរ ហើយថែមទាំងបានបង្ហោះរូបជាច្រើនសន្លឹកទៀតផង ដើម្បីបញ្ជាក់ពីទឹកចិត្តជាអ្នកគាំទ្រក្រុមជម្រើសជាតិ ជាពិសេសចំពោះកីឡាកររូបនេះ។

ជាមួយគ្នានេះដែរ គណនីហ្វេសប៊ុកដែលមានឈ្មោះថា អូន រ័ត្ន ដែលត្រូវបានគេស្គាល់ថា ជាមិត្តស្រីរបស់ ប្រាក់ មុន្នីឧត្តម ក៏បានសរសេរភ្ជាប់ជាមួយរូបភាពថា « Fan កំសត់ តស៊ូណាស់ ទោះភ្លៀងយ៉ាងណាក៏នៅមើលដល់ចប់ដែល ដើម្បីគាំទ្រខ្មែរ នឹងគ្រាំទ្រមនុស្សសំខាន់ Prak Monyudom »

គួររំលឹកផងថា កាលពីប្រកួតមុនជាមួយក្រុមឡាវ ក៏មិត្តស្រីរបស់កីឡាកររូបនេះ មកទស្សនាផ្ទាល់ផងដែរ ដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមជម្រើសជាតិ ក៏ដូចជាមិត្តប្រុសរបស់ខ្លួន។

គួរបញ្ជាក់បន្ថែមទៀតផងដែរថា កីឡាករ ប្រាក់ មុន្នីឧត្តម ២ប្រកួត ចុងក្រោយនេះ រកបាន៣គ្រាប់ ធ្វើឲ្យកីឡាកររូបនេះ ក្លាយជាអ្នកស៊ុតចូលទីច្រើនជាងគេប្រចាំការប្រកួតវគ្គជម្រុះ ថ្វីត្បិតនៅសល់មួយប្រកួតទៀតយ៉ាងណាក្តី៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ឈិន ឈឿន ខ្សែបំរើជម្រើសជាតិកម្ពុជា និងភរិយា​ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ។ គួររំលឹកផងដែរថា ខ្សែបំរើស្លាបរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ឈិន ឈឿន បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ទំនាក់ទំនងស្នេហារបស់កីឡាកររូបនេះ ដោយកាលពីពេលកន្លងទៅនេះ រូបគេបានលើកឡើងថា ខ្លួននិងភរិយា នឹងមានបុត្រ ខណៈដែលពួកគេទាំងពីរស្រលាញ់គ្នា១០ឆ្នាំហើយ។

គួរបញ្ជាក់ផងដែរថា ឈិន ឈឿន និងភរិយា បានរៀបការជាមួយគ្នា ដោយសព្វថ្ងៃ ប្រពន្ធកំពុងតែមានទម្ងន់ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺពួកគេ នៅតែបន្តភាពផ្អែមល្ហែមជាមួយគ្នា។

ចំពោះសារដែលបង្ហោះកាលពីយប់មិញវិញ កីឡាករ ឈិន ឈឿន បានបញ្ជាក់ថា «ស្រលាញ់គ្នា១០ឆ្នាំ តាំងពីរបាតដៃទទេ រហូតមកដល់បច្ចុប្បន្ននេះជិតបានដូចបំណងដែលពួកយើងបានប៉ងហើយ នឹងមិននឹកស្មានថាពួកខ្ញុំបានការជាមួយគ្នានោះទេ ព្រោះពេលនោះវាពិបាក នឹងជួបបញ្ហាច្រើន តែឥលូវបានដូចបំណងប្រាថ្នាហើយ ហើយលូវថែមទាំងមានBaby ទៀត មិនមែន ១ មិនមែន ២ គឺ ៣ អ្នក ។ ខ្ញុំសង្ឃឹមថាគ្រួសារដល់តូចមួយនេះ នឹងជួយតែរឿងល្អៗ នឹងសុភមង្គលជារៀងរហូត។ រាត្រីសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នា ជាពិសេស អ្នកគាំទ្រ ជាទីស្រលាញ់» ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]