ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែមករា ២០១៧កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញចេញនូវបញ្ជីឈ្មោះកីឡាករទាំង២៤នាក់ ដែលត្រូវបានជ្រើសរើសទៅប្រកួតមិត្តភាពអន្តរជាតិនៅទីក្រុងឌូបៃ ជាមួយក្រុម អារ៉ាបីសាអូឌីត។

នៅក្នុងបញ្ជីឈ្មោះ គេសង្កេតឃើញកំពូលកីឡាករឆ្នើមៗជាច្រើន ក្នុងនោះក៏មាន ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្តម ដែរ។ តែយ៉ាងណាមិញ ស្រាប់តែជិតដល់ថ្ងៃប្រកួត កីឡាកររូបនេះ បែរជាប្រកាសថា មិនអាចចូលរួមក្រុមជម្រើសជាតិទៅវិញ ដោយសារតែភារកិច្ចផ្ទាល់ខ្លួន គឺថ្ងៃមង្គលការ។ 

បើទោះបីជាយ៉ាងណាក៏ដោយ ឧត្តម ក៏បានចេញសារមួយ សុំទោសអ្នកគាំទ្រផងដែរ ដោយកីឡាកររូបនេះបានបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «ក្នុងនាមខ្ញុំជាកីឡាករជំរើសជាតិមួយរូប ខ្ញុំពិតជាសោកស្តាយដែលមិនបានចូលរួមជាមួយមិត្តរួមក្រុម ហើយក៏សូមអភ័យទោសពីអ្នកគាំទ្រផងដែល ដោយសារតែខ្ញុំមានភារកិច្ចសំខាន់ផ្ទាល់ខ្លួនដែលមិនអាច ខកខានបាន(គឺថ្ងៃមង្គលការ) សូមជូនពរអ្នកទាំងអស់គ្នាអោយមានសំណាងល្អក្នុងការប្រកួតខាងមុខនេះ»

ទាក់ទងនឹងការចេញទៅប្រកួតខាងមុខនេះ ឧត្តម ក៏មានការសោកស្តាយផងដែរថា ដោយសារតែធ្លាប់នៅជុំគ្នារាល់ការប្រកួតនៅក្រៅប្រទេសម្តងៗ ប៉ុន្តែលើកនេះត្រូវអាក់ខាន។ ចំនែកឯរឿងពិធីមង្គលការវិញ ឧត្តម និងអនាគតភរិយា បានកំណត់ពេលវេលារួចរាល់ហើយ ដោយនឹងត្រូវរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃអាទិត្យ ទី២២ ខែមករា ខាងមុខនេះ។

ដោយឡែកចំពោះក្រុមជម្រើសជាតិវិញ គោព្រៃកម្ពុជា បានហោះទៅដល់ប្រទេសឌូបៃដោយសុវត្ថិភាពហើយ កាលពីម្សិលមិញ ពោលគឺ រងចាំតែការប្រកួតមកដល់ថ្ងៃខាងមុខ ទី១៤ ខែមករា ឆ្នាំ២០១៧ ប៉ុណ្ណោះ៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ស៊ន សៀវ​ម៉ី ដាក់​គម្រោង​ទៅ​រស់នៅ​ក្រៅប្រទេស​3​ឆ្នាំ

ក្នុង​បទ​សម្ភាសន៍​ លើក​ចុង​ក្រោយ​ កីឡាការិនី​ល្បីឈ្មោះ​ផ្នែក​តេ​ក្វា​ន់​ដូ​គឺ​កញ្ញា​ស៊ន សៀវ​ម៉ី បាន​ប្រកាសប្រាប់​ថា នាង​បាន​ដាក់​គម្រោង​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​យ៉ាង​ហោច​៣​ឆ្នាំ នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ ឬ​ចុងឆ្នាំ​២០១៧​នេះ ទើប​កញ្ញា​សឹងតែ​ឈប់​និយាយ​ពី​រឿង​គម្រោង​ភ្ជាប់ពាក្យ ឬ​រៀប​ការ ។

យ៉ាងណាមិញ នាង​នៅ​មិន​ទាន់​បញ្ជាក់​ថា តើ​ការ​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​ក្នុង​រយៈពេល​យូរ​នោះ ដើម្បី​បំណង​អ្វីខ្លះ​ទេ​ក្រៅពី​ការ​ហ្វឹកហាត់ នោះ​។

ស៊ន សៀវ​ម៉ី បញ្ជាក់​ថា នៅ​អំឡុង​ខែឧសភា​ខាង​មុខ នាង​នឹង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កូរ៉េ​មិន​តិច​ជាង​១​ខែ ដើម្បី​ត្រៀមខ្លួន​ចូល​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បួ​ង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​ផ្ទាល់ ។ នាង​ថា ក្រោយ​ការ​ប្រកួត​ចប់​នាង​នឹង​រក​មធ្យោបាយ​រស់នៅ​ក្រៅប្រទេស​ប្រហែលជា​៣​ឆ្នាំ ទើប​នាង​ប្រកាស​ថា មិន​ខ្វល់​នោះ​ទេ​សម្រាប់​ជីវិត​ស្នេហា បើ​ទោះជា​នាង​យល់​ថា ខ្លួន​គួរតែ​មាន​មិន​ខុស​ពី​នារី​ទូទៅ​ក្ដី ។

នាង​ថា ខ្លួន​កំពុង​ទទួល​ឱកាស​ពី​ប្រទេស​កូរ៉េ និង​ប្រទេស​មួយ​ចំនួន​ដែល​ផ្ដល់​ឱកាស​ឱ្យ​នាង​ទៅ​ហ្វឹកហាត់ និង​រស់នៅ​មួយ​រយៈពេល​វែង ទើប​នាង​សម្រេចចិត្ត​រៀប​គម្រោង​ទៅ​រស់នៅ​ក្រៅប្រទេស​ប្រហែលជា​៣​ឆ្នាំ មុន​ពេល​ត្រឡប់​ចូល​ស្រុក ហើយ​សម្រេចចិត្ត​រៀប​ការ ។ ចុចអានបន្ត៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]