ចិន៖ វីដេអូមួយបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៏ថាតក់ស្លុតយ៉ាងខ្លាំង ដោយសារតែគេឃើញមានបុរសម្នាក់ បានដុតភ្លើងទៅលើអតីតភរិយារបស់ខ្លួន ក្រោយការចុះហត្ថលេខាលែងលះគ្នាមិនបានប៉ុន្មានវិនាទីផង។

គួរឲ្យដឹងដែរថា វីដេអូមួយនេះត្រូវបានថតនៅឯកន្លែងចុះសំបុត្រអាពាហ៍ពិពាហ៍មួយនៅក្នុងទីក្រុង Panshi ប្រទេសចិន ដោយដំបូងឡើយគេឃើញមានបុរសជាអតីតស្វាមី បានដើរចេញមក  ដោយយកដៃរបស់គេបោសទៅលើភ្លៅដើម្បីពន្លត់ភ្លើងដែលឆេះ  រួចក៏ដើរចេញទៅ។

បន្ទាប់មកទៀត គេក៏បានឃើញនារីជាអតីតប្រពន្ធបានដើរចេញមកតាមក្រោយ ដោយមានអណ្តាតភ្លើងកំពុងឆេះសន្ធោរសន្ធៅនៅលើក្បាល ដែលបានបង្កឡើងដោយអតីតស្វាមីរបស់នាង។

ហេតុការណ៍នេះ បានធ្វើឲ្យមនុស្សម្នានៅកន្លែងកើតហេតុ មានអារម្មណ៍ថាភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានប្រញ៉ាប់ប្រញ៉ាល់ចូលទៅជួយនារីរងគ្រោះផងដែរ។

ទោះជាយ៉ាងណា ពូកគេបានចំណាយពេលប្រមាណ ១០វិនាទីដែរ ទើបអាចពន្លត់ភ្លើងដែលឆាបឆេះនេះបាន។

ទោះជាយ៉ាងនេះក្តី មិនមានព័ត៌មានច្បាស់ការណ៍ណាមួយដែលបង្ហាញថា បុរសដែលជាជនដៃដល់នេះ នឹងត្រូវបានទទួលទោសដែរ ឬមួយក៏អត់នៅឡើយទេ៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ប្លែកភ្នែក! អ្នកលក់ចេកចៀនបែបថ្មី ធ្វើឲ្យអ្នកទិញស្ទើរឈាមច្រមុះ

ថៃ៖ ថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹករបស់អ្នកលក់ចេកចៀនតាមដងផ្លួវ២នាក់ បានធ្វើឲ្យមានភាពចលាចលពេញប្រព័ន្ធអ៉ីនធឺណេតតែម្តង។

រូបភាពនារីស៊ិចស៊ីលក់ចេកចៀននេះ ត្រួវបានបង្ហោះដោយគេហទំព័រ Facebook មួយដែលមានឈ្មោះថា Pak Get Pak Break ដែលបានធ្វើមានអ្នកចែករំលែករហូតដល់រាប់ពាន់នាក់។

បន្ថែមពីលើរូបភាពទាំងនោះ គេក៏មានសរសេរពាក្យភ្ជាប់មួយចំនួនដែរថា “ខ្ញុំបានទិញចេកចៀនពីពួកគេ ហើយខ្ញុំបានញ៉ាំវានៅមុខហាងរបស់ពួកគេទាល់តែអស់ បន្ទាប់មក ខ្ញុំក៏ទិញបន្ថែមទៀត”។

លើសពីនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានបញ្ចេញយោបល់ថា “ពួកយើងមិនបានចាប់អារម្មណ៍ទៅលើចេកដែលគេលក់នោះទេ គឺពួកយើងចាប់អារម្មណ៍ទៅលើផ្លែឪឡឹកច្រើនជាង” ។

ប៉ុន្តែក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន សម្តែងការមិនពេញចិត្តចំពោះការស្លៀកពាក់មិនត្រឹមត្រូវមកលក់ចេកចៀនបែបនេះដែរ។

ទោះបីជាយ៉ាងណា មិនមានសេចក្តីរាយការណ៍ណាមួយដែលបង្ហាញថា កន្លែងលក់ចេកចៀន ដែលមានអ្នកលក់ដ៏ស៊ិចស៊ីទាំង២នាក់នេះ មានទីតាំងនៅកន្លែងណាឲ្យច្បាស់នោះទេ ក៏ព្រោះតែម្ចាស់ទំព័រ Facebook នេះ មិនអាចធ្វើការទំនាក់ទំនងសុំព័ត៌មានបន្ថែមបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]