ថៃ៖ ថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹករបស់អ្នកលក់ចេកចៀនតាមដងផ្លួវ២នាក់ បានធ្វើឲ្យមានភាពចលាចលពេញប្រព័ន្ធអ៉ីនធឺណេតតែម្តង។

រូបភាពនារីស៊ិចស៊ីលក់ចេកចៀននេះ ត្រួវបានបង្ហោះដោយគេហទំព័រ Facebook មួយដែលមានឈ្មោះថា Pak Get Pak Break ដែលបានធ្វើមានអ្នកចែករំលែករហូតដល់រាប់ពាន់នាក់។

បន្ថែមពីលើរូបភាពទាំងនោះ គេក៏មានសរសេរពាក្យភ្ជាប់មួយចំនួនដែរថា “ខ្ញុំបានទិញចេកចៀនពីពួកគេ ហើយខ្ញុំបានញ៉ាំវានៅមុខហាងរបស់ពួកគេទាល់តែអស់ បន្ទាប់មក ខ្ញុំក៏ទិញបន្ថែមទៀត”

លើសពីនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានបញ្ចេញយោបល់ថា “ពួកយើងមិនបានចាប់អារម្មណ៍ទៅលើចេកដែលគេលក់នោះទេ គឺពួកយើងចាប់អារម្មណ៍ទៅលើផ្លែឪឡឹកច្រើនជាង” ។ 

ប៉ុន្តែក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន សម្តែងការមិនពេញចិត្តចំពោះការស្លៀកពាក់មិនត្រឹមត្រូវមកលក់ចេកចៀនបែបនេះដែរ។

ទោះបីជាយ៉ាងណា មិនមានសេចក្តីរាយការណ៍ណាមួយដែលបង្ហាញថា កន្លែងលក់ចេកចៀន ដែលមានអ្នកលក់ដ៏ស៊ិចស៊ីទាំង២នាក់នេះ មានទីតាំងនៅកន្លែងណាឲ្យច្បាស់នោះទេ ក៏ព្រោះតែម្ចាស់ទំព័រ Facebook នេះ មិនអាចធ្វើការទំនាក់ទំនងសុំព័ត៌មានបន្ថែមបាន៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ រំភើបណាស់! កូនភ្លោះមួយគូ បែកគ្នាជិត១០ឆ្នាំបានជួបគ្នាវិញ ធ្វើឲ្យទស្សនិកជនទប់ទឹកភ្នែកមិនជាប់ (មានវីដេអូ)

អាមេរិក៖ កាលពីថ្ងៃអង្គារកន្លងទៅនេះ បងប្អួនភ្លោះមួយគូដែលបានបែកគ្នា អស់រយៈពេលជិត១០ឆ្នាំ បានជួបមុខគ្នាជាលើកដំបូងនៅក្នុងកម្មវីធីទូរទស្សន៍មួយ ដែលធ្វើឲ្យពួកគេមានអារម្មណ៍ត្រេកអរ និងរំភើបលាយឡំដោយទឹកភ្នែក។

កុមារី Gracie Rainsberry និងកុមារី Audrey Doering បានរស់នៅឆ្ងាយពីគ្នាអស់រយៈពេលជិត១០ឆ្នាំ បន្ទាប់ពីពួកគេត្រូវបានគ្រួសារ២ផ្សេងគ្នា យកទៅចិញ្ចឹមតាំងពីពួកគេនៅតូចៗមកម្ល៉េះ។

ដំបូងឡើយគ្រួសារទាំងពីរនោះ មិនបានដឹងថា ក្មេងដែលត្រូវបានពួកគេយកមកចិញ្ចឹម មានបងប្អូនភ្លោះនោះទេ។

ចៃដន្យកាលពីខែធ្នូ ឆ្នាំ២០១៦ ម្តាយរបស់ Audrey ដែលមានឈ្មោះថា Jennifer Doering បានឃើញរូបថតមួយនៅក្នុងកាសែតចិន ដោយនៅក្នុងរូបថតនោះ គេឃើញមានកូនភ្លោះមួយគូថតជាមួយម្តាយបង្កើតរបស់ពួកគេ ដែលជាជនជាតិចិន និងមុនពេលដែលពួកគេត្រូវបានបញ្ជូនទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា ហើយនៅក្នុងចំណោមកូនភ្លោះមួយគូនោះ មានម្នាក់ជា Audrey។

បន្ទាប់មកម្តាយរបស់ Audrey ក៏ចាប់ផ្តើមស្វែងរកបងប្អូនភ្លោះរបស់កូនស្រី ហើយក៏បានរកឃើញពិតមែន។ ពួកគេក៏បានចាប់ផ្តើមទំនាក់ទំនងគ្នាលើកដំបូងតាមរយៈប្រព័ន្ធទំនាក់ទំនង FaceTime។ រហូតមកដល់ថ្ងៃអង្គារនេះ ទើបខាងទូរទស្សន៍បានរៀបចំឲ្យពួកគេបានជួបមុខគ្នាផ្ទាល់នៅក្នុងកម្មវីធី Good Morning America តែម្តង។

គួរឲ្យដឹងដែរថា កុមារី Gracie រស់នៅទីក្រុង Washington ខណៈដែលបងប្អូនភ្លោះរបស់គេ Audrey រស់នៅរដ្ឋ Wausau ដែលមានចំងាយប្រហែល ២ ៤០០គីឡូម៉ែត្រពីគ្នា។

តាមពិតទៅ ដំបូងឡើយ កុមារីទាំងពីរនេះ ក៏មានអារម្មណ៍ថា វាមិនមែនជាការពិតដែរ ដែលសុខៗពួកគេមានបងប្អូនភ្លោះបែបនេះ ប៉ុន្តែបន្ទាប់ពីពួកគេបានជួបគ្នា អ្វីៗក៏ត្រូវបានបង្ហាញច្បាស់ថាវាជាការពិត មិនអាចប្រកែកបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]