អាមេរិក៖ កាលពីថ្ងៃអង្គារកន្លងទៅនេះ បងប្អួនភ្លោះមួយគូដែលបានបែកគ្នា អស់រយៈពេលជិត១០ឆ្នាំ បានជួបមុខគ្នាជាលើកដំបូងនៅក្នុងកម្មវីធីទូរទស្សន៍មួយ ដែលធ្វើឲ្យពួកគេមានអារម្មណ៍ត្រេកអរ និងរំភើបលាយឡំដោយទឹកភ្នែក។

កុមារី Gracie Rainsberry និងកុមារី Audrey Doering បានរស់នៅឆ្ងាយពីគ្នាអស់រយៈពេលជិត១០ឆ្នាំ បន្ទាប់ពីពួកគេត្រូវបានគ្រួសារ២ផ្សេងគ្នា យកទៅចិញ្ចឹមតាំងពីពួកគេនៅតូចៗមកម្ល៉េះ។

ដំបូងឡើយគ្រួសារទាំងពីរនោះ មិនបានដឹងថា ក្មេងដែលត្រូវបានពួកគេយកមកចិញ្ចឹម  មានបងប្អូនភ្លោះនោះទេ។ 

ចៃដន្យកាលពីខែធ្នូ ឆ្នាំ២០១៦ ម្តាយរបស់ Audrey ដែលមានឈ្មោះថា Jennifer Doering បានឃើញរូបថតមួយនៅក្នុងកាសែតចិន ដោយនៅក្នុងរូបថតនោះ គេឃើញមានកូនភ្លោះមួយគូថតជាមួយម្តាយបង្កើតរបស់ពួកគេ ដែលជាជនជាតិចិន និងមុនពេលដែលពួកគេត្រូវបានបញ្ជូនទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា ហើយនៅក្នុងចំណោមកូនភ្លោះមួយគូនោះ មានម្នាក់ជា Audrey។

បន្ទាប់មកម្តាយរបស់ Audrey ក៏ចាប់ផ្តើមស្វែងរកបងប្អូនភ្លោះរបស់កូនស្រី ហើយក៏បានរកឃើញពិតមែន។ ពួកគេក៏បានចាប់ផ្តើមទំនាក់ទំនងគ្នាលើកដំបូងតាមរយៈប្រព័ន្ធទំនាក់ទំនង FaceTime។ រហូតមកដល់ថ្ងៃអង្គារនេះ ទើបខាងទូរទស្សន៍បានរៀបចំឲ្យពួកគេបានជួបមុខគ្នាផ្ទាល់នៅក្នុងកម្មវីធី Good Morning America តែម្តង។

គួរឲ្យដឹងដែរថា កុមារី Gracie រស់នៅទីក្រុង Washington ខណៈដែលបងប្អូនភ្លោះរបស់គេ Audrey រស់នៅរដ្ឋ Wausau ដែលមានចំងាយប្រហែល ២ ៤០០គីឡូម៉ែត្រពីគ្នា។ 

តាមពិតទៅ ដំបូងឡើយ កុមារីទាំងពីរនេះ ក៏មានអារម្មណ៍ថា វាមិនមែនជាការពិតដែរ ដែលសុខៗពួកគេមានបងប្អូនភ្លោះបែបនេះ ប៉ុន្តែបន្ទាប់ពីពួកគេបានជួបគ្នា អ្វីៗក៏ត្រូវបានបង្ហាញច្បាស់ថាវាជាការពិត មិនអាចប្រកែកបាន៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ បះសក់! ឃើញអ៉ីចឹងអ្នកណាមិនរត់... លេងមកស្រស់ៗម៉ង (មានវីដេអូ)

បរទេស៖ វីដេអូមួយបានបង្ហាញពីសកម្មភាពដ៏គួរឲ្យភ័យខ្លាច ដែលគេឃើញមានតុក្កតាមួយចេះកំរើកក្បាល និងអីវ៉ាន់នៅលើតុជ្រុះរប៉ាត់រប៉ាយដោយខ្លួនឯង។

វីដេអូមូយនេះទំនងជាត្រូវបានថតដោយកាមេរ៉ានៅក្នុងផ្ទះ ដែលវីដេអូទី១ បានបង្ហាញពីសកម្មភាពរបស់ក្មេងស្រីម្នាក់ កំពុងលេងជាមួយតុក្កតាមួយ ស្រាប់តែសក់តុក្កតាមួយផ្សេងទៀតចេះកំរើកដោយខ្លួនឯងតែម្តង។ ចំនែកឯវីដេអូទី២ ដែលត្រូវបានថតនៅក្នុងផ្ទះដដែលនោះ គេឃើញក្មេងស្រីដដែលកំពុងគូរគំនូរនៅលើតុមួយ ស្រាប់តែភ្លាមនោះមានខ្យល់បក់យ៉ាងខ្លាំង ធ្វើឲ្យក្រដាសនៅលើតុប៉ើងធ្លាក់មកដី ជាហេតុធ្វើឲ្យក្មេងស្រីនោះភ័យ និងរត់បាត់តែម្តង។

បន្ទាប់មកទៀត គេឃើញរបស់របរដែលនៅលើតុនោះជ្រុះមកដីប្រៀបដូចជាមាននរណាម្នាក់មកទាញវាទំលាក់ចុះអ៉ីចឹង។ មិនតែប៉ុណ្ណោះ តុក៏ចាប់ផ្តើមកំរើកដោយខ្លួនឯង ដែលធ្វើឲ្យអ្នកទស្សនាវីដេអូមួយនេះរួច មានអារម្មណ៏ថាព្រឺរោម និងគិតថា នេះគឺជាស្នាដៃរបស់ខ្មោចជាក់ជាពុំខាន។

ទោះជាយ៉ាងណា មិនមានព័ត៌មានច្បាស់ការណ៍ណាមួយដែលបង្ហាញថា ហេតុការណ៍មួយនេះបានកើតឡើងនៅកន្លែងណានោះទេ គេគ្រាន់តែដឹងថា វីដេអូមួយនេះត្រូវបានបង្ហោះដោយឪពុករបស់ក្មេងស្រីតែប៉ុណ្ណោះ៕

ចុះមិត្តអ្នកអានវិញ គិតថាមានខ្មោចដែរទេនៅលើលោកយើងនេះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]