បរទេស៖ វីដេអូមួយបានបង្ហាញពីសកម្មភាពដ៏គួរឲ្យភ័យខ្លាច ដែលគេឃើញមានតុក្កតាមួយចេះកំរើកក្បាល និងអីវ៉ាន់នៅលើតុជ្រុះរប៉ាត់រប៉ាយដោយខ្លួនឯង។

វីដេអូមួយនេះទំនងជាត្រូវបានថតដោយកាមេរ៉ានៅក្នុងផ្ទះ ដែលវីដេអូទី១ បានបង្ហាញពីសកម្មភាពរបស់ក្មេងស្រីម្នាក់ កំពុងលេងជាមួយតុក្កតាមួយ  ស្រាប់តែសក់តុក្កតាមួយផ្សេងទៀតចេះកំរើកដោយខ្លួនឯងតែម្តង។  ចំនែកឯវីដេអូទី២ ដែលត្រូវបានថតនៅក្នុងផ្ទះដដែលនោះ គេឃើញក្មេងស្រីដដែលកំពុងគូរគំនូរនៅលើតុមួយ ស្រាប់តែភ្លាមនោះមានខ្យល់បក់យ៉ាងខ្លាំង ធ្វើឲ្យក្រដាសនៅលើតុប៉ើងធ្លាក់មកដី ជាហេតុធ្វើឲ្យក្មេងស្រីនោះភ័យ និងរត់បាត់តែម្តង។ 

បន្ទាប់មកទៀត គេឃើញរបស់របរដែលនៅលើតុនោះជ្រុះមកដីប្រៀបដូចជាមាននរណាម្នាក់មកទាញវាទំលាក់ចុះអ៉ីចឹង។ មិនតែប៉ុណ្ណោះ តុក៏ចាប់ផ្តើមកំរើកដោយខ្លួនឯង ដែលធ្វើឲ្យអ្នកទស្សនាវីដេអូមួយនេះរួច មានអារម្មណ៏ថាព្រឺរោម និងគិតថា នេះគឺជាស្នាដៃរបស់ខ្មោចជាក់ជាពុំខាន។

ទោះជាយ៉ាងណា មិនមានព័ត៌មានច្បាស់ការណ៍ណាមួយដែលបង្ហាញថា ហេតុការណ៍មួយនេះបានកើតឡើងនៅកន្លែងណានោះទេ គេគ្រាន់តែដឹងថា វីដេអូមួយនេះត្រូវបានបង្ហោះដោយឪពុករបស់ក្មេងស្រីតែប៉ុណ្ណោះ៕

ចុះមិត្តអ្នកអានវិញ គិតថាមានខ្មោចដែរទេនៅលើលោកយើងនេះ? 

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖  អស់ស្ទះ! ហើយឡើងយកត្រីបាឡែនទម្ងន់ ៨តោន ទៅធ្វើចំនីឆ្កែ (មានវីដេអូ)

ចិន៖ វីដេអូដ៏គួរឲ្យចាប់អារម្មណ៏មួយ ត្រូវបានគេថតនៅខាងក្រៅការិយាល័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាពន្លឺសូឡា Risun នៅក្នុងទីក្រុង Xinyu ខេត្តជាំងស៊ី ប្រទេសចិន ដែលបានបង្ហាញឲ្យឃើញថា មានត្រីបាឡែនដ៏ធំមួយក្បាលត្រូវបានគេដឹកយកមកធ្វើជាចំនីឆ្កែ។

បន្ទាប់ពីវីដេអូមួយនេះត្រូវបានបង្ហោះ អាជ្ញាធរខេត្តក៏បានចាប់ផ្តើមសម្លឹងមើលទៅលើបញ្ហាមួយនេះ។ យោងទៅតាមក្រសួងរុក្ខាប្រមាញ់ និងនេសាទ ប្រចាំខេត្តជាំងស៊ី បានឲ្យដឹងថា ត្រីបាឡែនមួយក្បាលនេះ ជាអំណោយដែលត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុន Risun ពីសំណាក់ក្រុមហ៊ុនមួយផ្សេងទៀត ដែលមានទីតាំងនៅក្នុងខេត្តចឺជាំង។

យ៉ាងណាមិញ ពួកគេត្រូវចំណាយទឹកប្រាក់ប្រមាណ ៤០០០ យ័ន (ប្រហែល ៥៧៧ ដុល្លារ) ដើម្បីធ្វើការដឹកជញ្ជូនត្រីទម្ងន់ ៨តោននេះពីតំបន់ឆ្នេរខេត្ត Zhejiang មកកាន់ខេត្តជាំងស៊ី។

លើសពីនេះទៅទៀត អាជ្ញាធរក៏បានបន្ថែមទៀតដែរថា បើទោះបីជាតម្លៃនៃការដឹកជញ្ជូននេះថ្លៃក៏ពិតមែន ក៏ត្រីបាឡែននេះត្រូវបានគេកាត់យកទៅធ្វើជាចំនីឆ្កែដែរ ហើយសាច់មួយចំនួនទៀត ត្រូវបានបែងចែកទៅឲ្យបុគ្គលិកដែលបម្រើការនៅក្នុងក្រុមហ៊ុននេះយកទៅផ្ទះ ដើម្បីធ្វើជារង្វាន់ចុងឆ្នាំសម្រាប់ពួកគេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]