ភ្នំពេញ៖ រឿងរ៉ាវ រវាងតារាស្រីវ័យក្មេង លី ឌីណា និង អ្នកនាង ឈិន ច័ន្ទសុធារី មិនងាយបញ្ចប់ទៅដោយសម្រួលនោះទេ គឺនៅតែបន្តអូសបន្លាយ និងឌឺដងដាក់គ្នារហូតដល់ថ្ងៃនេះ។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ តារាស្រីលី ឌីណា មិនត្រឹមតែ ឌឺដងដាក់ អ្នកនាង ឈិនច័ន្ទសុធារី តាមបណ្តាញសង្គមហ្វេសប៊ុកប៉ុណ្ណោះទេ ថែមទាំងមានអ្នកគាំទ្រនាងម្នាក់ បានដៀលថា អ្នកនាង ឈិនច័ន្ទសុធារី ជា មនុស្សវិកលចរិតទៀត ព្រោះប្រច័ណ្ឌប្តីពេក។

ក្រោយពីអ្នកនាងឈិន ច័ន្ទសុធារី បានឃើញសារផ្លែផ្កា របស់ កញ្ញា លី ឌីណា យ៉ាងដូច្នេះ រូបនាងក៏មិនបាននៅសម្ងំស្ងៀមឲ្យគេថាដែរ នាងក៏ទម្លាយរឿងមួយចំនួន គ្មានសល់ របស់កញ្ញា លី ឌីណា កាលពីមួយម៉ោងមុននេះ។

ក្នុងនោះអតីតពិធីការិនីរូបនេះ បានសរសេររនៅក្នុងហ្វេសប៊ុក ហាក់ដូចជាមានចេតនា ចង់ឲ្យមហាជនបានឃើញ ពីទង្វើរបស់ កញ្ញាលី ឌីណាដែលធ្វើចំពោះនាង។

សារមួយនោះ មានអត្ថន័យថា "ខ្ញុំមិនដែលនិយាយអីហើយទទួលស្គាល់ថាយល់ច្រលំអីបន្តិចទេ ហើយគ្មានការនិយាយគ្នារឺបកស្រាយរឺបងប្អូនធម៌អីទេ នាងនេះជាមេចង្រៃ អ្នកឡប់អ្នកឆ្កួតពិតប្រាកដគឺស្រីនេះហើយ ព្រោះនាងដឹងហើយថាខ្ញុំជាភរិយាស្របច្បាប់របស់លោកសុវណ្ណមករា ចុះហេតុអ្វីនាងហ៊ានថ្លើមធំមកមានស្នេហាលួចលាក់ជាមួយនិងប្តីខ្ញុំទៀត? ដល់ពេលគេតាមទាន់ថាគេប្រច័ណ្ឌ ហើយថាជារឿងយល់ច្រលំហើយឥលូវថាខ្ញុំឆ្កួតទៀត ទុកឱកាសឲ្យច្រើនដងហើយ ចាប់បាន សុំទោស ហើយថាឈប់ ហើយសុំចុះលាងខ្លួនទៀត. សុខចិត្តឲ្យបកស្រាយលាងខ្លួនទៀត ខ្ញុំធ្វើល្អចិត្តធម៌ចិត្តបុណ្យអស់ប៉ុណ្ណឹងហើយ តែសុំកុំឲ្យនិយាយអ្វីជ្រុលពេកណានាង..ដល់ពេលនេះត្រូវប្រុសស្នេហ៍ដែលចិញ្ចឹមដឹងការពិត ទើបមករញីរញ័រមកចុះលាងខ្លួនម្តងហើយម្តងទៀត ដោយមិនបានគិតពីអារម្មណ៍ប្រពន្ធគេហើយជាស្រីដូចគ្នានាងប្រយ័ត្នកម្មពៀរ ទេវតាមានភ្នែក.សាកសិទ្ធណាស់នាង"

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកគាំទ្រកញ្ញា លី ឌីណា បានចាត់ទុក អ្នកនាង ឈិន ច័ន្ទសុធារី ថាជាមនុស្សឆ្កួត។

បន្ទាប់ពីមានការផ្ទុះបែបធ្លាយ ដំណឹងស្នេហាក្រៅឆាក ក្បត់ចិត្តភរិយារវាងតារាសម្តែង លោក សុវណ្ណ មករា ជាមួយតារាស្រីវ័យក្មេងកញ្ញា លី ឌីណា រហូតល្បីខ្ទរខ្ទារ កក្រើកពេញផ្ទៃប្រទេស ខណៈដែលអ្នកនាង ឈិន ច័ន្ទសុធារី បានដាក់ការចោទប្រកាន់នោះថា លី ឌីណា ប៉ងឆក់យកប្តីពីដើមទ្រូងនាង រយចមក ភ្លាមៗនោះដែរ ត្រូវបានកញ្ញា លី ឌីណា បានចេញមុខបដិសេធថា ត្រឹមជារឿងយល់ច្រឡំ និងជាការចោទប្រកាន់គ្មានការពិត។

ទន្ទឹមគ្នានៃការបែកធ្លាយ រហូតមានការគំរាមប្តឹងឡើងតុលាការ ពីសំណាក់តារាស្រី កញ្ញា លី ឌីណា ជុំវិញការចោទប្រកាន់របស់អ្នកនាង ឈិន ច័ន្ទសុធារី នេះដែរ កន្លងមកក៏មានមហាជនជាច្រើននាំគ្នាទន្ទឹងរង់ចាំចម្លើយពិតផងដែរថា រឿងនេះអាចកើយឡើងពិត ឬគ្រាន់តែជាការយល់ច្រឡំ ស្របពេលស្រមោលវាំងននខ្មៅ ក៏ត្រូវបានជម្រះមន្ទិល ដោយផ្ទាល់ពីសំណាក់ កញ្ញា លី ឌីណា និងលោក សុវណ្ណ មករា ថាជារឿងគ្មានការពិតឡើយ។

ថ្វីត្បិតតែយ៉ាងនេះពិតមែន ប៉ុន្តែជាការកត់សម្គាល់ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ អ្នកនាង ឈិន ច័ន្ទសុធារី ជារឿយៗគេសង្កេតឃើញ នាងតែងបង្ហោះសារហាក់មានចេតនាផ្លែផ្កា និងឌឺដងជាញឹកញ៉ាប់ សំដៅដល់ស្វាមី និងលើភាគីជម្លោះរបស់ខ្លួន។ ប៉ុន្តែជាការឆ្លើយតប បែរជាអ្នកគាំទ្រតារាស្រី កញ្ញា លី ឌីណា បានចេញមុខសកត្រឡប់ឲ្យវិញ ដោយចាត់ទុកថា អ្នកនាង ឈិន ច័ន្ទសុធារី ត្រឹមតែជាមនុស្សវិកលចរិក ប៉ុណ្ណោះ។

ជាការឆ្លើយតបម្ចាស់ Account Facebook ម្នាក់ ដែលជាអ្នកគាំទ្រ នៅខាងតារាសម្តែងស្រីកំពុងឡើងកូដបណ្តើរៗ កញ្ញា លី ឌីណា បានសរសេរដោយខ្លី ថា «មនុស្សវិកលចរិត កុំយកចិត្តទុកដាក់វាអី ចេះតែចោទ ពីព្រោះប្រច័ណ្ឌប្ដីពេក..!»។ ប៉ុន្តែយ៉ាងណាមិញ រហូតមកទល់ពេលនេះ គេពុំទាន់ឃើញមានប្រតិកម្មណាមួយ ពីសំណាក់អ្នកនាង ឈិន ច័ន្ទសុធារី ចំពោះរឿងនេះ នៅឡើយទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ឌីណា