ជីវិតពិត មិនដូចក្នុងរឿងកុន! ភីយ៉ា យំរៀបរាប់ជីវិតគ្រួសារ ស្តាប់ហើយ សឹងទប់ទឹកភ្នែកពុំជាប់ (មានវីដេអូ)

//s9.kh1.co/55/55a1f70000c76b5e0356dadeac55912bc950aa42.png
តារា & កម្សាន្ដ

 ០៤-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កញ្ញា ភីយ៉ា យំរៀបរាប់ពីរឿងរ៉ាវជីវិតពិត ស្តាប់ហើយហ្វេនៗសឹងតែមិនអាចទប់ទឹកភ្នែកជាប់ ខណ:ដែលខ្សែជីវិតរបស់កញ្ញា ពិបាកខ្លាំង

ភ្នំពេញ: តារាសម្តែង និងបង្ហាញម៉ូតដ៏ល្បីល្បាញ និងដ៏មានប្រជាប្រិយភាពមួយរូប គឺអ្នកនាង លីឌីណា (ហៅ ភីយ៉ា) ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា កញ្ញាជាតារាសម្តែងមួយរូបដ៏មានសមត្ថភាព ព្រមទាំរូបសម្រស់ដ៏ស្រស់ស្អាតមួយរូបផងដែរនោះ កាលពីពេលថ្មីៗនេះ យោងតាមបទសម្ភាសន៍មួយរបស់កញ្ញា ភីយ៉ា ជាមួយនឹងនាទីផ្ទះតារា កញ្ញា បាននិយាយដោយយំ អួលដើមករ  រៀបរាប់ពីខ្សែជីវិត និងរឿងរ៉ាវមរណភាពរបស់ក្រុមគ្រួសាររបស់កញ្ញា យ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា ភីយ៉ា
កញ្ញា ភីយ៉ា

ប៉ាគាត់ស្លាប់មុន២ឆ្នាំ ម៉ាក់បានធ្វើបុណ្យសពឲ្យប៉ា ប៉ុន្តែពេលម៉ាក់ស្លាប់តាមក្រោយ ពួកខ្ញុំ៣នាក់បងប្អូន អត់មានលុយធ្វើបុណ្យសពឲ្យម៉ាក់ទេ គ្រាន់តែព្រលឹមឡើងដឹងថាគាត់ស្លាប់ ថ្ងៃឡើងមានតែបងប្អូនមកតែ២ ៣នាក់ទេបន្ទាប់មកបញ្ចូនទៅវត្តមង្គលបុរីនឹង គ្រាន់តែលោកសូត្រធម៌រួច មានតែមឈូសដាក់បូជាតែម្តង អត់មានបានតម្កល់សព ឬធ្វើបុណ្យធ្វើឡើយ…

កញ្ញា ភីយ៉ា

និយាយមកដល់ត្រឹមនេះ កញ្ញា ភីយ៉ា បានបន្តដោយទឹកភ្នែករលីងរលោង ជោគមុខ រួចបន្តទៀតថា៖

កញ្ញា ភីយ៉ា
កញ្ញា ភីយ៉ា

បងប្អូនរបស់ខ្ញុំទាំងអស់មាន៧ នាក់ តែឥលូវសល់តែបីនាក់ទេ ចំណែកឯបងប្រុសរបស់ខ្ញុំគាត់បានបាត់ខ្លួនរហូតមក សម្រាប់បងៗ និងប្អូនពៅគាត់ស្លាប់ដែរ។ឥលូវខ្ញុំសល់បងប្អូនតែ៣នាក់ទេ។

កញ្ញា ភីយ៉ា

យ៉ាងណាមិញ ចំពោះរឿងរ៉ាវដ៏សែនកម្សត់នេះ ត្រូវបានសាធារណជន ជាពិសេសគឺហ្វេនៗរបស់អ្នកនាងផ្ទាល់បានបញ្ចេញមតិ សោកស្តាយ ចំពោះខ្សែជីវិតដ៏ពិបាករបស់អាយដលរបស់ខ្លួនផ្ទាល់តែម្តង៕

ចង់ដឹងឲ្យកាន់តែលម្អិតថាតើរឿងរ៉ាវជីវិតរបស់កញ្ញា ភីយ៉ា កំសត់យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

លី ឌីណា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T