ភ្នំពេញ៖ លោក Chris Cravens ដែលជាជនជាតិអាមេរិកកាត់អាហ្វ្រិក វ័យ៣១ឆ្នាំ និងបានធំលូតលាស់នៅក្នុងសហគមន៍ខ្មែរអាមេរិក កាលីហ្វញ៉ា បានក្លាយជាអ្នករ៉េបដ៏ល្បីឈ្មោះក្នុងសហគមន៍មួយនេះ ហើយលោកក៏ទទួលការគាំទ្រ ជាច្រើនពីសំណាក់ជនជាតិខ្មែរផងដែរ។ 

ក៏ដូចជាថ្មីៗនេះ លោក Chris Cravens បានធ្វើដំណើរមកកាន់កម្ពុជា និងអ្វីដែលកាន់តែចាប់អារម្មណ៍នោះ​គឺលោក បានបង្ហោះវីដេអូរបស់ខ្លួន ដែលបានច្រៀង និងរាំនៅពីមុខព្រះបរមរាជវាំង ជាមួយនឹងភាពសប្បាយរីករាយយ៉ាងក្រៃលែង។ នៅក្នុងវីដេអូនេះ លោក​ បានច្រៀងចម្រៀងជាភាសាខ្មែរ អមជាមួយនឹងចង្វាក់រាំ ជាមួយនឹងនារីម្នាក់។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

បន្ទាប់ពីវីដេអូនេះបង្ហោះឡើងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោក លោកក៏ទទួលបានការ like share និង comment ជាច្រើន ជាពិសេសមានការកោតសរសើរជាច្រើនពី ការច្រៀង និងរាំ ដែលមិននឹកស្មានថា លោកអាចធ្វើបាននោះទេ។

ចុះប្រិយមិត្ដជាអ្នកគាំទ្រគាត់ទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]