ខេត្តបន្ទាយមានជ័យ ៖ បុរសខ្មែរអ៊ីស្លាមម្នាក់ បានរងរបួសដាច់ជើងម្ខាង ខណៈចូលទៅទាក់លលកបែរជា ជាន់មីនផ្ទុះកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅតំបន់សបន្ទាត់ព្រំដែនខ្មែរ-ថៃ ចំណុចភូមិសាស្ត្រភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះឈ្មោះ កូប ម៉ាន អាយុ៤៧ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោក កែវ ប៉ូរ៉ា មេប៉ុស្តិ៍ព្រៃគប់ នគរបាលការពារព្រំដែន គោកលេខ៩១១ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ មានគ្នា២នាក់បាន ចូលទៅទាក់លលកនៅចំណុចកើតហេតុ ខណៈកំពុងដើរទាក់លលកស្រាប់តែ ជាន់មីនដែលបន្សល់ពីសម័យសង្គ្រាមនៅចំណុចគំរោងផ្លូវ៥០ម៉ែត្រ ខាងមុខទំនប់ក៥ ក្នុងតំបន់ស បណ្ដាលឲ្យផ្ទុះដាច់ជើងម្ខាងម្នាក់តែម្តង ។
លោកមេប៉ុស្តិ៍បន្តថា ក្រោយហេតុការណ៍ផ្ទុះនោះ កម្លាំងជួរមុខសហការជាមួយជំនាញពាក់ព័ន្ធដោះមីនចូល ទៅយកជនរងគ្រោះដឹកទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីដើម្បីសង្គ្រោះភ្លាមៗផងដែរ ៕
ប្រភព៖ កោះសន្តិភាព
ក្រឡេកមកមើលព័ត៌មាន ចាប់អារម្មណ៍មួយវិញទៀត៖
លី ចាន់សីហា គម្រោងប្តឹងនារីម្នាក់ បើនៅតែព្រហើន...!
ភ្នំពេញ៖ ប្រិយមិត្តពិតជាបានស្គាល់ច្បាស់មកហើយមែនទេ សម្រាប់តារាស្រីវ័យក្មេងមួយរូប ដែលមានទេពកោសល្យល្បីល្បាញ ខាងផ្នែកសម្តែងតាំងពីតូចក្រូចឆ្មារ ដោយនាងនិយមដើរតួកម្សត់ ត្រូវគេវាយទាត់ធាក់ ស្រក់ទឹកភ្នែករហេមរហាម តាំងពីដើមរហូតដល់ចប់រឿង។ ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ តារាសម្តែងស្រី លី ចាន់សីហា ហាក់ស្ងប់ស្ងាត់ខ្លាំងពីវិស័យសិល្បៈ។
ទោះជាយ៉ាងនេះក្តី ក៏កញ្ញា លី ចាន់សីហា មិនបានបាត់មុខទៅណាដែរ ដោយកាលពីថ្ងៃម្សិលមិញនេះ នាងបានចេញឃ្លីបវីដេអូមួយ និយាយពីម្ចាស់ Account Facebook ម្នាក់ ដែលមានឈ្មោះថា Theary nai ដែលបានព្យាយាមធ្វើរឿងមិនគប្បី និងបានផ្ញើរូបភាពមួយចំនួនទៅដល់មិត្តភក្តិរបស់នាង ជាច្រើនក្នុងគោលបំណងមិនល្អផ្សេងៗ។ ជាក់ស្តែងថ្មីៗនេះ ម្ចាស់ Account Facebook ឈ្មោះ Theary nai ក៏បានផ្ញើរូបបងធម៌ និងគូដណ្តឹងរបស់កញ្ញា លី ចាន់សីហា ទៅកាន់អ្នកនាង ម៉ៅ ស៊ីណាត ផងដែរ។
ក្រៅពីនេះនៅលើប្រូហ្វាល់ (Profile) ហ្វេសប៊ុករបស់នារីម្នាក់នោះ បានដាក់រូបកញ្ញា លី ចាន់សីហា ផ្ទាល់តែម្តង ហើយថែមទាំងបានធ្វើការបង្ហោះរូបភាពរបស់សីហាជាច្រើនផងដែរ ដោយរំលោភសិទ្ធិបុគ្គលរបស់គេ។
ដោយសារតែមានបញ្ហានេះបានកើតឡើង ទើបកញ្ញា លី ចាន់សីហា ធ្វើវីដេអូ និងដាក់ចំណងជើងលើវីដេអូរបស់ខ្លួនថា៖ «ជូនចំពោះម្ចាស់ acc Theary nai ដែលបានបង្ហាញរូបនាងខ្ញុំ សូមបញ្ឈប់ការបង្ហោះរូបភាពរបស់នាងខ្ញុំតទៅទៀត នាងខ្ញុំសូមរក្សាអភ័យឯកសិទ្ធសម្រាប់រូបភាពរបស់នាងខ្ញុំផ្ទាល់ សង្ឈឹមថានឹងយល់ បើមិនដូចច្នោះទេនាងខ្ញុំនឹងចាត់តាមវិធានការតាមផ្លូវច្បាប់»៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]