ភ្នំពេញ៖ ទីបំផុត តារាសម្តែង និងតារាបង្ហាញម៉ូត រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ ហ៊ានបង្ហាញរូបថតភ្ជាប់ពាក្យ ជាមួយគូដណ្តឹងជាសាធារណៈហើយ។

ចំពោះរូបថតភ្ជាប់ពាក្យ របស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកលេងហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនដែលលឺនាង រៀបចំពិធីអ្វីនោះទេ ស្រាប់ម្សិលមិញនេះ រូបនាង បង្ហោះរូបថតភ្ជាប់ពាក្យតែម្តង។

តាមការពិតទៅ ស្រីលាភ បានភ្ជាប់ពាក្យជាមួយគូដណ្តឹង ជិត១ឆ្នាំហើយ តែរូបនាង មិនដែលបង្ហាញនោះទេ ប្រហែលជាខ្លាចប៉ះពាល់ដល់ការងារ រឺក៏នាងខ្ចិលចង់បង្អួតដល់ភ្នែកមហាជន ហើយទើបតែម្សិលមិញនេះទេ ដែលនាងសម្រេចចិត្ត ទម្លាយពីអាថ៌កំបាំង ដែលនាងមានគូដណ្តឹងរួចហើយ ជាសាធារណៈនោះ។

គួររំលឹកផងដែរ ស្រីលាភ ត្រូវបានគេស្គាល់ នៅពេលនាង បានថតសម្តែងខ្សែភាពយន្តមួយចំណងជើងថា "អត់ខ្វល់សំខាន់អូនស្អាត"។ ជាពិសេស ក្រោយពីខ្សែភាពយន្តនោះ ត្រូវបានចាក់បញ្ចាំងរួចមក កេរ្តិ៍ឈ្មោះរបស់នាង កាន់តែរន្ទឺនៅក្នុងពិភពសិល្បៈ ដែលមានបណ្តាផលិតកម្ម និងស្ពតនានា ហៅនាងថតជាហូរហែផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាស្រីលាភ បានស្លៀកឈុត ដូចតារាស្រីថៃ Bella Ranee។

ប្រហែលជាអ្នកគាំទ្របានឃើញ សម្រស់ដ៏ស្រស់សោភា របស់តារាស្រីថៃ Bella Ranee Campen រួចមកហើយ រូបនាងបានមកកាន់ប្រទេសកម្ពុជាកន្លងមកដែលពេលនោះ រូបនាងបានស្លៀករ៉ូបមួយក្រោមជង្គង់បន្តិច ដូចជាព្រះនាង។ ចំពោះរ៉ូបមួយនេះទៀតសោត បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដែលពួកគេបានពោលពាក្យថា ពេលរូបនាងស្លៀករ៉ូបនេះ កាន់តែលើកសម្រស់ រឹតតែស្រស់ស្អាត ខ្លាំងឡើងៗ។

មិនបានប៉ុន្មានផង តារាស្រីខ្មែរ២ដួង កញ្ញា បេប៊ី និងកញ្ញា រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ ក៏បានបញ្ចេញសម្រស់របស់ខ្លួន ជាមួយនឹងរ៉ូបនោះផងដែរ ដែលមើលទៅស្រស់ស្អាត មិនចាញ់ តារាស្រីថៃ Bella Ranee Campen ប៉ុន្មានឡើយ។

គួររំលឹកផងដែរថា ចំពោះម៉ូតរ៉ូប ដែលទាំងតារាស្រីខ្មែរពីរដួង និងតារាស្រីថៃ Bella Ranee Campen បានស្លៀកនោះ ជាម៉ាកដ៏ល្បីឈ្មោះ POEM ហើយក៏ជារ៉ូបមួយ កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងផងដែរ ព្រោះថាផ្កា ដែលជាប់រ៉ូប ហាក់បីដូចជាផ្កាផុសអីចឹង៕ ចុះចំណែកប្រិយមិត្តយល់ថា តើតារាស្រីមួយណា ស្លៀករ៉ូបមួយនេះសាកសម និងស្រស់ស្អាតជាងគេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]