ភ្នំពេញ៖ ប្រហែលជាអ្នកគាំទ្របានឃើញ សម្រស់ដ៏ស្រស់សោភា របស់តារាស្រីថៃ Bella Ranee Campen រួចមកហើយ កាលពីរូបនាងបានមកកាន់ប្រទេសកម្ពុជាកន្លងមក​ដែលពេលនោះ រូបនាងបានស្លៀករ៉ូបមួយក្រោមជង្គង់បន្តិច ដូចជាព្រះនាង។ ចំពោះរ៉ូបមួយនេះទៀតសោត បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដែលពួកគេបានពោលពាក្យថា ពេលរូបនាងស្លៀករ៉ូបនេះ កាន់តែលើកសម្រស់ រឹតតែស្រស់ស្អាត ខ្លាំងឡើងៗ។

មិនបានប៉ុន្មានផង តារាស្រីខ្មែរ២ដួង កញ្ញា បេប៊ី និងកញ្ញា រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ ក៏បានបញ្ចេញសម្រស់របស់ខ្លួន ជាមួយនឹងរ៉ូបនោះផងដែរ ដែលមើលទៅស្រស់ស្អាត មិនចាញ់ តារាស្រីថៃ Bella Ranee Campen ប៉ុន្មានឡើយ។ 

គួររំលឹកផងដែរថា ចំពោះម៉ូតរ៉ូប ដែលទាំងតារាស្រីខ្មែរពីរដួង និងតារាស្រីថៃ Bella Ranee Campen បានស្លៀកនោះ ជាម៉ាកដ៏ល្បីឈ្មោះ POEM ហើយក៏ជារ៉ូបមួយ កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងផងដែរ ព្រោះថាផ្កា ដែលជាប់រ៉ូប​​ ហាក់បីដូចជាផ្កាផុសអីចឹង៕ ចុះចំណែកប្រិយមិត្តយល់ថា តើតារាស្រីមួយណា ស្លៀករ៉ូបមួយនេះសាកសម និងស្រស់ស្អាតជាងគេ?

បេប៊ី
ស្រីលាភ
តារាស្រីថៃ Bella Ranee Campen

កំណត់ហេតុខ្មែរឡូត៖

ទាក់ទិននឹងម៉ូតរ៉ូបដែរ គឺមានម៉ូតរ៉ូបមួយ ដែលមានភាពល្បីល្បាញយ៉ាងខ្លាំង មិនថា តារាហូលីវូដ រឺក៏កំពូលតារាស្រីថៃទេ គឺស្លៀកម៉ូតរ៉ូបនោះទាំងអស់។

តារាសម្តែងស្រីថៃជួរមុខ នាង Aum Patcharapa បានបង្ហាញខ្លួន នៅក្នុងផ្សារទំនើបមួយកន្លែង ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ បាននាំគ្នាចូលរួមយ៉ាងកុះករ ស្ទើរតែគ្មានកន្លែងឈរ។

នៅក្នុងកម្មវិធីនោះ តារាស្រីវ័យ៣៧ឆ្នាំរូបនេះ បានស្លៀករ៉ូបពណ៌ស ត្រឹមភ្លៅ យ៉ាងស្រស់ស្អាត និងកាន់តែធ្វើឲ្យសម្រស់របស់នាង រឹតតែក្មេងជាងវ័យ។ ហើយរ៉ូបនោះដែរ ត្រូវបានគេដឹងថា ជារ៉ូបមួយដ៏ល្បីល្បាញ មិនត្រឹមតែនៅប្រទេសថៃនោះទេ សូម្បីប៉ែកខាងអ៊ឺរ៉ុប ក៏និយមផងដែរ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្របានសរសើរថា នាង Aum Patcharapa ពាក់សមជាងតារាចម្រៀង Beyonceទៅទៀត ព្រោះរូបរាងនាង Aum ខ្ពស់ស្លីមស្រឡូនស្អាត រីឯBeyonce វិញ នាងមានមាឌរាងធំបន្តិច ដែលមិនសូវត្រូវជាមួយនឹងរ៉ូបនេះប៉ុន្មានទេ។ ហើយចំពោះរ៉ូបនេះដែរ ត្រូវបានគេទម្លាយតម្លៃថា ខ្ទង់៨៩០០ ទៅ៩០០០បាត (ប្រហាក់ប្រហែលនឹង ២៥៦ដុល្លារ)៕

តោះមើលសម្រស់ នាង Aum Patcharapa និងនាង Beyonce ស្លៀករ៉ូបដូចគ្នា ថាប្រិយមិត្តគិតថា អ្នកណាស្លៀកសមជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]