ភ្នំពេញ៖ តារាចម្រៀងប្រុស លោក កែវ វាសនា បានទិញផ្ទះវីឡា ក្នុងតម្លៃខ្ពស់ ដើម្បីត្រៀមទទួលស្វាគមន៍កូនប្រុសដំបូងរបស់លោក ដែលនឹងឃើញ ពន្លឺព្រះអាទិត្យឆាប់ៗនេះ។

ចំពោះម៉ូតផ្ទះ ដែលតារាប្រុសរូបនេះ និងភរិយា បានសម្រេចចិត្តទិញ គឺពិតជាមានការរចនាម៉ូតយ៉ាងស្រស់ស្អាត និងទាន់សម័យបំផុត សាកសមនឹងកេរ្តិ៍ឈ្មោះរបស់លោក ក្នុងនាមជាតារាចម្រៀងដ៏ល្បីម្នាក់។ មិនតែប៉ុណ្ណោះ ថ្លៃចំណាយ ក្នុងការទិញវីឡាដ៏ធំសម្បើមមួយនេះ គឺអស់ទៅដល់ ជាង២៥ម៉ឺនដុល្លារ នេះបើតាមសាររបស់ ភរិយារបស់លោក បានសរសេរឆ្លើយតប ជាមួយនឹងអ្នកលេងបណ្តាញសង្គម។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពី លោក កែវ វាសនា បានចូលរោងការជាមួយនឹង ភរិយាដ៏ស្រស់ស្អាតរួចមក រូបលោក តែងតែបង្ហាញពីភាពបារម្ភ និងយកចិត្តទុកដាក់ខ្លាំងបំផុត ទៅលើភរិយា ហើយជាពិសេស ពេលនេះ រូបនាង មានផ្ទៃពោះទៀតនោះ គឺលោក កាន់តែថ្នាក់ថ្នម និងធ្វើអ្វីគ្រប់យ៉ាង ឲ្យនាងសប្បាយចិត្ត៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ភរិយារបស់ លោក កែវ វាសនា បានអួតពីស្វាមីរបស់នាងថា ល្អឥតទាស់។

ក្រោយពី តារាចម្រៀង កែវ វាសនា បានចូលរោងការ ជាមួយនឹងភរិយារូបស្អាតរួចមក មហាជនសម្គាល់ឃើញថា រូបលោកបានចំណាយពេល នៅជិត និងមើលថែប្រពន្ធបានយ៉ាងល្អ មិនឲ្យទាស់ចិត្តម្តងណាឡើយ។ ដោយសារតែឃើញទង្វើដ៏ល្អរបស់ស្វាមី អ្នកនាង លឹម លីសុគន្ធារី ហៅឈីឈី ក៏តែងតែនិយាយអួតក្តែងៗ ទៅកាន់អ្នកគាំទ្រ តាមបណ្តាញសង្គមជារឿយៗផងដែរ។

រូបនាងបានសរសេរសារមួយថា "ញញឹមជាមួយការស្រលាញ់របស់បង អរគុណចំពោះការស្រលាញ់ ការផ្តល់ភាពកក់ក្តៅ ទោះពេលខ្លះ អូនខឹងបងអត់មូលហេតុក៏ដោយ ក៏បងតែងឲ្យអូនឈ្នះបងរហូត ពេលអូនគេង ពេលដើរ ពេលញ៉ាំ បងតែងដើរតួជាប្តីផង ជាប៉ាផង ចាំមើលថែអូន និងបារម្មណ៍ពីអូនជានិច្ច ប៉ុន្តែអូនវិញ កាច ឆេវឆាវ ក្បាលឌឺណាស់ បងតែងតែគិតថាអូន ជាកូនក្មេង តែអូនអាយុជាងម្ភៃហើយ ហើយបងនិយាយថា ក្នុងចិត្តបងរាល់ថ្ងៃ អូនជាមនុស្សតែម្នាក់គត់ ដែលបងតែងគិត និងបារម្មណ៍។ ទោះបងមិនមែនជាបុរស ដែលមានទ្រព្យសម្បត្តិ ហូរហៀរក៏ដោយ ក៏បងអាចធ្វើឲ្យអូនមានក្តីសុខ ស្រណុកសុខស្រួល ញ៉ាំឆ្ងាញ់ របស់របរប្រើប្រាស់ គ្រប់គ្រាន់ និងផ្តល់ការស្រឡាញ់ចំពោះ Baby មួយទៀតហើយ។ I love u honey n my baby"។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម ក៏បានរីករាយ និងជូនពរអ្នកទាំងពីរស្រឡាញ់ និងមើលថែគ្នា ដល់ចាស់កោងខ្នង។ ហើយក៏មានអ្នកគាំទ្រមួយចំនួន បានដាស់តឿន ដល់ភរិយាលោក កែវ វាសនាផងដែរ ឲ្យថែសុខភាពកូនឲ្យបានប្រុងប្រយ័ត្ន ព្រោះជាកូនដំបូងផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា