ភ្នំពេញ៖ ក្រោយផ្ទុះរឿង លោក ម៉ាដូណា មិនពេញចិត្ត នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នៅក្នុងកម្មវិធី Apsara award ២០១៦ នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ១១កាលពីដើមខែធ្នូកន្លងទៅ រឿងនេះក៏បានស្ងប់ស្ងាត់ហើយ បន្ទាប់ពីមាន ការចេញមុខបកស្រាយរួចរាល់ ពីសំណាក់ថ្នាក់ដឹកនាំ និងអ្នករៀបចំកម្មវិធីទាំងមូល។

ក្រោយពីរឿងនេះ បានស្ងប់ស្ងាត់ទៅវិញ លោកម៉ាដូណា ក៏បានចេញមុខបកស្រាយសុំទោសជាសាធារណៈ ចំពោះបញ្ហានេះចប់សព្វគ្រប់ផងដែរ។ ប៉ុន្តែកាលពីយប់មិញ លោកម៉ាដូណា ក៏បានបង្ហោះវីដេអូថ្មីស្រឡាងមួយទៀត និយាយ រិះគន់ទៅកាន់បុគ្គលមួយចំនួន និងតារាចម្រៀងជើងចាស់ម្នាក់ផងដែលនៅក្នុងវិស័យសិល្បៈជាមួយគ្នាថា មានភាពផ្អែមល្ហែម និងនិយាយល្អៗតែនៅពីមុខ ប៉ុន្តែនៅពីក្រោយខ្នងវិញស្អុយរលួយ។

ក្នុងវីដេអូ លោកម៉ាដូណា ក៏ហាក់បានបង្ហាញប្រាប់ថា គឺជារឿងដែលពាក់ព័ន្ធនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ កាលពីពេលកន្លងមកដែរ ដូចជាលោកនិយាយដល់អ្នកដឹកនាំកម្មវិធី និងអ្នកចាត់ការជាដើម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏លោកម៉ាដូណា មិនបានបញ្ចេញឱ្យចំឈ្មោះថាបុគ្គលណាម្នាក់ដែរ ដែលបាននិយាយល្អតែពីមុខ ឯនៅក្រោយខ្នងវិញនិយាយដើមពីលោកយ៉ាងសាហាវ៕

ចង់ដឹងលោកម៉ាដូណានិយាយអ្វីខ្លះ? តោះចុចស្តាប់វីដេអូខាងក្រោម៖ 

លោក ម៉ាដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា