ភ្នំពេញ៖ ក្នុងនាមជាតារាល្បីៗ តែងតែព្យាយាមរកនឹកនូវស្ទាយលេងខ្លួន បែបឡូយឆាយ ដើម្បីទាក់ទាញក្រសែភ្នែកមហាជន។ ក្នុងនោះដែរ ក៏មានតារាមួយចំនួន ក៏បានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីទិញគ្រឿងសម្ភារៈនិយមប្រើប្រាស់ ក្នុងតម្លៃហួសកប់ពពកផងដែរ។

ចំពោះសម្លៀកបំពាក់ កាបូប នាឡិកា ស្បែកជើង ដែលសុទ្ធតែម៉ាកល្បីៗ របស់តារាប្រុស ស្រីទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រ បើកភ្នែកធំៗ និងមានការភ្ញាក់ផ្អើល ពេលដឹងពួកគេហ៊ានចំណាយទៅទិញនូវរបស់ទាំងអស់នោះ។

ចង់ដឹងថា តារាណាខ្លះ ហ៊ានចំណាយលុយ ទៅទិញសម្ភារៈនិយមម៉ាកល្បីៗ ពីប្រទេសក្រៅនោះ តោះតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

១) អ្នកនាង គង់ ចាន់ស្រីមុំ៖ ថ្វីត្បិតតែ តារាស្រីរូបនេះ បានមានគ្រួសារក៏ហើយពិតមែន តែការតុបតែងខ្លួន គឺរូបនាង នៅមិនឲ្យចាញ់នារីក្រមុំៗនោះឡើយ។ ភាគច្រើន គេតែងសង្កេតឃើញថា អ្នកនាង គង់ ចាន់ស្រីមុំ ហ៊ានចំណាយទៅលើគ្រឿងលម្អរបស់នារីៗ សុទ្ធសឹងមានតម្លៃថ្លៃ មិនថាសម្លៀកបំពាក់ ស្បែកជើង និងកាបូបនោះទេ ហើយក៏មានកាបូបរបស់នាងមួយចំនួន មានតម្លៃដល់ខ្ទង់ពាន់ដុល្លារឯណោះ។ 

២) កញ្ញា ឱក សុគន្ធកញ្ញា៖ ចំពោះកំពូលតារាចម្រៀងប្រចាំប្រទេស កញ្ញា ឱក សុគន្ធកញ្ញា មិនសូវលេងម៉ូតសម្លៀកបំពាក់ប៉ុន្មានទេ តែភាគច្រើន នាងចូលចិត្តលេងម៉ូតស្បែកជើងច្រើនជាង ដែលមិនមែនជាស្បែកជើងកែងខ្ពស់នោះទេ គឺជាស្បែកជើង ប៉ាតា។ ប៉ុន្តែម៉ូតស្បែកជើងនីមួយៗ ក៏មិនមែនមានតម្លៃថោក និងម៉ាកអន់ៗនោះដែរ ។

៣) លោក ដេវីត៖ ក្រោយពីឡើងកូដ ជាមួយនឹងបទចម្រៀង «រាំញីកែងជើង» រួចមក បានធ្វើឲ្យតារាប្រុស ងួន ចាន់ដេវីត បានហក់មកប្រើប្រាស់នូវគ្រឿងលម្អខ្លួន ជាមួយនឹងតម្លៃថ្លៃយ៉ាងខ្លាំង ដើម្បីឲ្យសាកសមនឹងកេរ្តិ៍ឈ្មោះរបស់លោកសព្វថ្ងៃ។ ក្នុងនោះដែរ តារាប្រុសរូបនេះ ចូលចិត្តនាឡិកា និងស្បែកជើង ជាងសម្លៀកបំពាក់ ដែលកន្លងមក រូបលោក បានដាំពេជ្រ នៅលើនាឡិកាខ្ទង់ម៉ឺនដុល្លារឯណោះ។ មិនតែប៉ុណ្ណោះ ក្រវ៉ាត់ក ពណ៌ក្រហម របស់លោក ដែលបានថតបង្ហាញ កាលពីប៉ុន្មានខែមុន ត្រូវបានអ្នកគាំទ្រដឹងថា មានតម្លៃខ្ពស់ខ្លាំង ព្រោះវាជាក្រវ៉ាត់ក ម៉ាកល្បី។

៤) វ៉ាង ស្រីណូ៖ ទោះបីពេលនេះ តារាស្រី វ៉ាង ស្រីណូ មិនសូវប្រឡូកក្នុងសិល្បៈខ្លាំងក៏ដោយ ក៏រូបនាងនៅតែហ៊ឺហារ ចាយវាយទៅលើកាបូបម៉ាកល្បីៗរបស់នាងដដែល។ បើក្រឡេកមើករូបថតជាច្រើនសន្លឹក ដែលតារាស្រីរូបនេះបានបង្ហោះ បានឃើញនាងដើរទិញកាបូបនៅប្រទេសក្រៅ សុទ្ធម៉ាកល្បីៗ ដូចជាម៉ាក LV  ម៉ាកGucci ជាដើម។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ