ភ្នំពេញ៖ អ្នកនាង យក់ ថិតរដ្ឋា ជាតារាចម្រៀងស្រីមួយដួង ដែលមានគ្រួសារទៅហើយក្តី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏យើងសង្កេតឃើញ ប្រជាប្រិយភាពរបស់តារាស្រីរូបនេះនៅតែស្ថិត នៅក្នុងលំដាប់ខ្ពស់មួយគួរឱ្យកត់សម្គាល់។ ចំណែកឯសន្ទុះនៃការគាំទ្រវិញ ក៏កាន់តែមានច្រើនឡើងៗ ទៅលើបទចម្រៀងថ្មីៗរបស់នាង ដែលទើបនឹងចេញកាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុងផលិតកម្មរស្មីហង្សមាស។

ហើយកាលពីពេលកន្លងទៅត្រឹមតែរយៈពេល ១ថ្ងៃប៉ុណ្ណោះ MV Teaser បទចម្រៀងថ្មីរបស់អ្នកនាង យក់ ថិតរដ្ឋា មួយបទក្រោមចំណងជើងថា «មនុស្សម្នាក់នេះរឹងមាំហើយ» មានចំនួនអ្នកចូលទៅទស្សនា រហូតដល់២៥ម៉ឺននាក់ (២៥០K Views) និងគិតមកដល់ថ្ងៃនេះ គឺមានចំនួនកើនឡើងយ៉ាងច្រើន លើសលប់រហូតដល់ទៅជាង៣៤ម៉ឺននាក់ (៣៤៤K Views) ហើយ។ នេះគឺសន្ទុះនៃការគាំទ្រដ៏ខ្លាំងក្លាមួយ ទៅលើបទចម្រៀង របស់តារាចម្រៀងស្រីជើងចាស់ អ្នកនាង យក់ ថិតរដ្ឋា ជាមួយនឹងទឹកដមសម្លេង និងមនោសញ្ចេតនានៅក្នុងសាច់រឿង របស់បទចម្រៀងទាំងមូល។

ខាងក្រោមនេះ គឺជាការផុសបង្ហាញឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស៖ «ត្រឹមតែរយៈពេល 24ម៉ោងប៉ុណ្ណោះ ( 21 ធ្នូ 2016 ម៉ោង 7:00យប់ - 22 ធ្នូ 2016 ម៉ោង 7:00យប់) MV Teaser បទចម្រៀងរបស់តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា ដែលបានបង្ហោះលើទំព័រ facebook ផ្លូវការផលិតកម្មរស្មីហង្សមាស ទទួលបានការចុចទស្សនារហូតដល់ 25ម៉ឺននាក់ (250K Views) និងរហូតមកដល់ខណៈពេលនេះមានអ្នកចុចទស្សនាច្រើនជាង 29ម៉ឺននាក់ (291K Views)។ យើងខ្ញុំសូមថ្លែងអំណរគុណសម្រាប់ការគាំទ្រនេះ ហើយក៏សង្ឃឹមថាប្រិយមិត្តនឹងនៅតែបន្តការគាំទ្របទចម្រៀងជាច្រើនទៀតរបស់អ្នកនាង យក់ ថិតរដ្ឋា ដែលនឹងបន្តចេញជាបន្តបន្ទាប់»

តោះទៅទស្សនា MV Teaser របស់អ្នកនាង យក់ ថិតរដ្ឋាបន្តិចទៅមើល តើខ្លឹមសារនៃបទ៖ «មនុស្សម្នាក់នេះរឹងមាំហើយ» ចាក់ចំបេះដូងអ្នកស្តាប់យ៉ាងណាខ្លះ បានជាមានការគាំទ្រច្រើនខ្លាំងដល់ថ្នាក់នេះ? 

អ្នកនាង យក់ ថិត រដ្ឋា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា