(ភ្នំពេញ)៖ តារាសម្តែងសិចស៊ីនាង ដេននី ខ្វាន់ ថ្មីៗនេះស្រាប់តែបែកធ្លាយដំណឹងថា ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញលិខិតទៅគ្រប់បណ្តាស្ថានីយ ទូរទស្សន៍ក្នុងស្រុកទាំងអស់ ដើម្បីហាមមិនឲ្យតារាស្រីរូបនេះ ឡើងបង្ហាញមុខនៅក្នុងកម្មវិធីនានា ជាការប្រមានដល់នាង ខណៈតារាស្រីនាង ដេននី ខ្វាន់ ហានមានចេតនានៅតែផ្គើន ទោះបីធ្លាប់ក្រសួងកោះហៅ ចូលខ្លួនណែនាំម្តងរួចមកហើយក្តី។

តាមការដកស្រង់នៃការចុះផ្សាយរបស់បណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានលើកឡើងថាជាការប្រមានតារាស្រីសាច់ស្រស់នាង ដេននី ខ្វាន់ ថ្មីៗនេះត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញលិខិតបិទមិនឲ្យនាងឡើង បង្ហាញវត្តមាននៅលើស្ថានីយទូរទស្សន៍ អាចពី២ទៅ៣ឆ្នាំដោយហេតុថា តារាស្រីរូបនេះពុំបានអនុវត្ តតាមការណែនាំរបស់ក្រសួង ដែលស្នើរឲ្យនាងបញ្ឈប់ការស្លៀកពាក់ សិចស៊ីជ្រុលហួសហេតុនាំឲ្យ ខូចតម្លៃស្រ្តីខ្មែរ។

ឆ្លើយតបនឹងដំណឹងខាងលើនេះ សាមីខ្លួនកញ្ញា ដេននី ខ្វាន់ បានចេញមុខបដិសេធប្រាប់ឲ្យដឹងដោយខ្លីថា «ចាស បង! ជារឿងមិនពិតឡើយគ្មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតបិទខ្ញុំមិនឲ្យឡើងលើស្ថានីយ តិ៍ទូរទស្សន៍ទេ។ ម្យ៉ាងទៀតចំពោះដំណឹង មិនពិតនេះធ្វើឲ្យនាងខ្ញុំ ពិបាកទទួលយកណាស់»។

ដោយឡែកសម្រាប់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅរសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦នេះគឺមិនអាចធ្វើការទំនាក់ទំនងដើម្បីសុំការបញ្ជាក់បន្ថែមបានទេជុំវិញរឿងនេះ។ប៉ុន្តែបើតាមការដកស្រង់សម្តីរបស់លោក ថៃ នរៈសត្យា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានផ្តល់សម្ភាសន៍ ឲ្យសារព័ត៌មានក្នុងស្រុកមួយចំនួន គឺលោកបានធ្វើការច្រានចោល ចំពោះរឿងនេះថា ក្រសួងមិនបានចេញលិខិតណាមួយ ដើម្បីស្នើរឲ្យគ្រប់បណ្តាស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់បិទ កញ្ញា ដេននី ខ្វាន់ ពុំឲ្យឡើងប៉ុស្តិ៍នោះឡើយ។

ផ្អែកតាមប្រភពដដែលនេះ បានបញ្ជាក់បន្ថែមថា តារាស្រីកញ្ញា ដេននី ខ្វាន់ ពុំត្រូវបានក្រសួងចេញលិខិត ហាមប្រាមណាមួយឡើយ។ ប៉ុន្តែផ្ទុយមកវិញនាង គឺត្រូវខាងសមាគមទូរទស្សន៍ឯណោះ ដែលបានចេញលិខិត ដោយស្នើរឲ្យគ្រប់ស្ថានីយទូរទស្សន៍ ទាំងអស់ពិនិត្យមើលគ្រប់តារាសិចស៊ីទាំងអស់ ដែលនាំឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់