ភ្នំពេញ៖ បន្ទាប់ពីបានអ្នកនាង ថន តារា ដែលត្រូវជាបងស្រីបង្កើតរបស់តារាសម្តែងស្រី កញ្ញា ថន លក្ខិណា បានធ្វើ Surprise ថ្ងៃកំណើតឱ្យនាងមក កាលពីយប់មិញនេះក៏មានពិធីជប់លៀងខួបកំណើតយ៉ាងធំដុំមួយផងដែរ សម្រាប់កញ្ញា ថន លក្ខិណា ទោះបីជាគ្មានវត្តមាន អ្នកនាង ថន តារា និងស្វាមីមកចូលរួមក៏ដោយ។

ដោយឡែក ក្នុងពិធីខួបកំណើតកាលពីយប់មិញ គេក៏ឃើញមានអ្នកចូលរួមច្រើនគួរសម ជាក់ស្តែងគឺឃើញមាន សាច់ញាតិក្រុមគ្រួសាររបស់កញ្ញា ថន លក្ខិណា ជាច្រើននាក់ បានមកចូលរួមភ្ញៀវកិត្តិយស និងថតរូបអនុស្សាវរីយ៍ជាមួយគ្នាយ៉ាងរីករាយ។ 

ប៉ុន្តែនៅក្នុងឱកាសបុណ្យខួបកំណើតរបស់ពិធីការិនីរូបនេះ គេមិនឃើញមានវត្តតារាប្រុសស្រីក្នុងពិភពសិល្បៈខ្មែរ មកចូលរួមអបអរសាទរឱ្យបានច្រើនកុះករ ដូចខួបកំណើតរបស់តារាឯទៀតនោះទេ ពោលគឺហាក់ដូចជាធ្វើឡើងសម្រាប់តែការជួបជុំក្នុងរង្វង់ក្រុមគ្រួសារ សាច់ញាតិ បងប្អូន របស់ខ្លួនតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្តី ក៏យើងឃើញទិដ្ឋភាពនៅក្នុងពិធីខួបកំណើតរបស់កញ្ញា ថន លក្ខិណា ពោរពេញទៅដោយភាពកក់ក្តៅ និងភាពសប្បាយរីករាយ ទោះគ្មានការចូលរួមពីសំណាក់តារាល្បីៗ ក៏ដូចជាមិត្តភក្តិផ្សេងៗទៀតនៅក្នុងសង្គមសិល្បៈក៏ដោយ៕

តោះទៅទស្សនាកម្រងរូបភាព រវាងពិធីការិនីដ៏ស្រស់ស្អាត និងក្រុមគ្រូសារបងប្អូនរបស់នាងបន្តិចទៅមើល មានអ្វីពិសេសប្លែកខុសពីគេខ្លះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា