ភ្នំពេញ៖ មិនប៉ុន្មានម៉ោងមុននេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ពិធីការិនី ថន លក្ខិណា បានបង្ហោះសារ ជាមួយនឹងរូបថតដ៏មានអត្ថន័យប៉ុន្មានសន្លឹក បង្ហាញពីអារម្មណ៍ រំភើបត្រេកអរយ៉ាងខ្លាំង ដែលបងស្រីសំណព្វចិត្តរបស់ខ្លួន គឺអ្នកនាង ថន តារា Surprise នំខួបកំណើតដល់នាង ទាំងដែលបច្ចុប្បន្ននាង កំពុងតែរស់នៅយ៉ាងមានសេចក្តីសុខនៅឯប្រទេសថៃ ជាមួយនឹងស្វាមីសេដ្ឋី របស់នាង ប៉ុន្តែនាងមិនដែលភ្លេច នូវថ្ងៃកំណើតរបស់កញ្ញា ថន លក្ខិណា ប្អូនស្រីបណ្តូលចិត្តរបស់នាងឡើយ។

ដោយក្នុងសារនោះ កញ្ញា ថន លក្ខិណាបាននិយាយរៀបរាប់ថា៖

«សូមអរគុណដល់បងស្រីសំណព្វចិត្តប្អូន និងបងថ្លៃដែលបានរៀបចំនំ cake ដ៏ស្រស់ស្អាតនេះឲ្យប្អូន ក្នុងថ្ងៃខួបកំណើត ប្អូនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះឆ្នាំនេះបងស្រីមិនបានចូលរួមដូចឆ្នាំមុនៗទេ បងស្រីមានគ្រួសារហើយ តែបងស្រីនៅតែមិនភ្លេចនិង ស្រលាញ់ប្អូនស្រីម្នាក់ៗមិនប្រែប្រួលឡើយ ថ្វីត្បិតយើងនៅឆ្ងាយគ្នាតែចិត្តយើងនៅជិតគ្នាបង្កើយ ហើយប្អូនស្រីម្នាក់នេះ ចង់ប្រាប់បងថាស្រលាញ់បងស្រីខ្លាំងណាស់ សូមជូនពរបងនិងក្រុមគ្រួសារជួបតែសំណាងល្អ និងសុភមង្គល និងឆាប់មានដំណឹងល្អណាបង ហើយក៏សូមអរគុណដល់បងណែត ដែលបានយកនំ cake មក surprised ដល់ផ្ទះ និងសូមអរគុណដល់បងប្អូនទាំងក្នុងនិងក្រៅ facebook ដែលបានជូនពរនាងខ្ញុំក្នុងថ្ងៃកំណើតផងដែរ »៕

កញ្ញា ថន តារា ត្រូវជាបងស្រី កញ្ញា ថន លក្ខិណា

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកព័ត៌មានពាក់ព័ន្ធផងដែរថា នៅថ្ងៃទី ២២ ខែធ្នូនេះ គឺត្រូវជាថ្ងៃខួបកំណើតរបស់ពិធីការិនី និងតារាសម្តែងស្រី កញ្ញា ថន លក្ខិណា ក្នុងនោះដែរ យើងឃើញនៅក្នុងហ្វេសប៊ុករបស់លោក សាវិន ហ្វីលីព តារាសម្តែង ដែលត្រូវបានគេស្គាល់ថាថ្មីៗនេះ លោកគឺជាអ្នកដែលបានចេញមុខប្រមូល និងជាអ្នកប្រគល់ថវិកាទាំងអស់ ដែលបានមកពីសិល្បករ-សិល្បការិនីខ្មែរយើងជាច្រើននាក់ មានទឹកចិត្តសប្បុរសធម៌ចូលរួមចែករំលែកជាថវិកា ដើម្បីជូនលោកតា យិត សារិន សាស្រ្តាចារ្យល្ខោនខោល មានវ័យ៩១ឆ្នាំ ដែលកំពុងតែសម្រាកព្យាបាលជំងឺរបស់គាត់នៅក្នុងប្រទេសថៃ។

ឆ្លៀតក្នុងឱកាសនេះ កញ្ញា ថន លក្ខិណា ក៏បានយកថ្ងៃនេះ ដែលជាថ្ងៃខួបកំណើតរបស់ខ្លួន ឧបត្ថម្ភជាទឹកប្រាក់ជូនលោកតា យិន សារិន សាស្រ្តាចារ្យល្ខោនខោល។

ខាងក្រោម គឺជាសារដែលលោក សាវិន ហ្វីលីព បានផុសនៅក្នុងហ្វេសប៊ុករបស់លោក និយាយអំពីកញ្ញា ថន លក្ខិណា៖

ចុចអានបន្ត៖ ថន លក្ខិណា យកថ្ងៃខួបកំណើតខ្លួន បរិច្ចាគថវិកា ជូនលោកគ្រូល្ខោនខោល យិត សារិន!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា