ភ្នំពេញ៖ នៅថ្ងៃទី ២២ ខែធ្នូនេះ គឺត្រូវជាថ្ងៃខួបកំណើតរបស់ពិធីការិនី និងតារាសម្តែងស្រី កញ្ញា ថន លក្ខិណា ក្នុងនោះដែរយើងឃើញមានមិត្តភក្តិ នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា បានផ្ញើសារជូនពរជាច្រើន ប៉ុន្តែម្ចាស់ខ្លួនផ្ទាល់ នាងនៅមិនទាន់បានឆ្លើយតបសារទាំងនោះទៅកាន់បណ្តាអ្នកគាំទ្រ របស់នាងថា យ៉ាងណានៅឡើយទេ។

ទន្ទឹមគ្នានេះដែរ យើងក៏ឃើញនៅក្នុងហ្វេសប៊ុករបស់លោក សាវិន ហ្វីលីព តារាសម្តែង ដែលត្រូវបានគេស្គាល់ថាថ្មីៗនេះ លោកគឺជាអ្នកដែលបានចេញមុខប្រមូល និងជាអ្នកប្រគល់ថវិកាទាំងអស់ ដែលបានមកពីសិល្បករ-សិល្បការិនីខ្មែរយើងជាច្រើននាក់ មានទឹកចិត្តសប្បុរសធម៌ចូលរួមចែករំលែកជាថវិកា ដើម្បីជូនលោកតា យិត សារិន សាស្រ្តាចារ្យល្ខោនខោល មានវ័យ៩១ឆ្នាំ ដែលកំពុងតែសម្រាកព្យាបាលជំងឺរបស់គាត់នៅក្នុងប្រទេសថៃ។

ឆ្លៀតក្នុងឱកាសនេះ កញ្ញា ថន លក្ខិណា ក៏បានយកថ្ងៃនេះ ដែលជាថ្ងៃខួបកំណើតរបស់ខ្លួន ឧបត្ថម្ភជាទឹកប្រាក់ជូនលោកតា យិន សារិន សាស្រ្តាចារ្យល្ខោនខោល។

ខាងក្រោម គឺជាសារដែលលោក សាវិន ហ្វីលីព បានផុសនៅក្នុងហ្វេសប៊ុករបស់លោក និយាយអំពីកញ្ញា ថន លក្ខិណា៖

«ថ្ងៃនេះជាថ្ងៃខួបកំណើត របស់តារាសម្តែង ពិធីការិនី ថន លក្ខិណា សូមអរគុណប្អូនស្រីដែលយកថ្ងៃដ៍ពិសេសនេះ ដើម្បីបរិច្ចាគថវិការ USD ៥០ ជូនលោកគ្រូល្ខោន ខោល យិត សារិន អាយុ៩១ឆ្នាំ ដែលកំពុងមានជំងឺធ្ងន់ មូលនិធិយើងនឹងយកថវិកានេះទៅជូនគាត់នៅពេលលោកតា ត្រលប់ពីព្យាបាលជំងឺពីស្រុកថៃវិញនៅថ្ងៃស្អែកនេះ ជាមួយក្រុមតារាបង្ហាញម៉ូត «តារារះថ្មីកម្ពុជា» សូមអរគុណដល់តារាសិល្បៈជាច្រើននាក់ទៀត ដែលចូលរួមក្នុងសកម្មភាពសប្បុរសធម៌នេះ»៕ 

លោកតា យិន សារិន សាស្ត្រាចារ្យល្ខោនខោល
កញ្ញា ថន លក្ខិណា
លោក សាវិន ហ្វីលីព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា