ថៃ៖ តារាសម្តែងស្រី នាង Taew Natapohn ក្រោយគ្រងតំណែងជាតួឯងស្រីនៅក្នុងរឿង «ព្រះម៉ែនាគី» ឬ «Nakee» » នាងស្រាប់តែបានឡើងកូដស្រឺតៗ និងកំពុងតែមានភាពល្បីល្បាញកាន់តែខ្លាំងទៅៗ អាចហៅបានថា នាងក៏កំពុងតែបានគ្រងបល័្លង្ករាជនីស្តេចនាគទៀតផង នៅក្នុងពិភពសិល្បៈ និងនៅក្នុងដួងចិត្តអ្នកទស្សនាទាំងឡាយ។

ជាការពិតបន្ទាប់ពីមានឈ្មោះជាព្រះម៉ែនាគី គេឃើញនាង Taew Natapohn មានកេរ្តិ៍ឈ្មោះបោះសម្លេងយ៉ាងខ្លាំង និងមានការងារថតផ្សាយពាណិជ្ជកម្ម ថតបង្ហាញម៉ូត នៅក្នុងស្រុកជាច្រើន ដោយមានក្រុមហ៊ុនតូចធំឈរតម្រង់ជួរគ្នា ចាំយកតួឯកស្រីមួយដួងនេះ ទៅថតបង្ហាញនៅក្នុងកម្មវិធីរបស់ខ្លួន។

ជាក់ស្តែងនៅក្នុងកម្មវិធីមួយ ដែលនាងបានទៅចូលរួមកាលពីពេលកន្លងទៅនេះ គឺពិតជាបានធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសរសើរថា កញ្ញា Taew Natapohn ស្រស់ស្អាតខ្លាំង ជាមួយនឹងរ៉ូបរាត្រីពណ៌សមួយឈុតប្រៀបដូចជាព្រះនាង ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺ ការគ្រងខ្សែកពេជ្រ និងកាបូបរូបពស់ពណ៌ក្រហមភ្លឺផ្លេក យ៉ាងស្រស់ស្អាត ស៊ីគ្នាដូចជាម្ចាស់ក្សត្រីនាគរាជមិនខុសមែន។

មិនតែប៉ុណ្ណោះ នាងក៏បានដើរជាគូនឹងតារាសម្តែងប្រុសជើងចាស់ដ៏ល្បីល្បាញផងដែរ ដែលធ្វើឱ្យនាងកាន់តែមានកិត្តិយស ភាពស្រស់ស្អាត និងលេចធ្លោជាងគេនៅក្នុងកម្មវិធីទាំងមូល៕ 

តោះដើម្បីកុំឱ្យខាតពេលយូរ យើងទៅមើលសម្រស់របស់តារាស្រីវ័យក្មេងនាង Taew Natapohn បន្តិចទៅមើល៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]