ថៃ៖ រឿងភាគដ៏ល្បីល្បាញដែលមានចំណងជើងថា «ព្រះម៉ែនាគី» ឬ «Nakee» បច្ចុប្បន្នកំពុងតែទទួលបានចាប់អារម្មណ៍គាំទ្រ យ៉ាងខ្លាំងពីទស្សនិកជន ហើយក្រោយពីរឿងនេះបានបញ្ចាំងចប់ គឺទទួលបានចំនួនអ្នកទស្សនាច្រើនរហូតទៅដល់ ១៧.៣លាននាក់ឯណោះ។

ចំណែកឯតួស្រីនៅក្នុងរឿងវិញ នាង Taew Nataponh ក៏បានទទួលជោគជ័យយ៉ាងខ្លាំងគួរឱ្យសម្គាល់ផងដែរ តាមរយៈសមត្ថភាពសម្តែងរបស់នាង បន្ទាប់ពីខ្សែភាពយន្តរឿងនេះបានបញ្ចប់ទៅ។ ជាក់ស្តែងគេឃើញនាង Taew Nataponh ពេលនេះហាក់មានប្រជាប្រិយភាពហក់ឡើងខ្ពស់ជាលំដាប់ ដែលធ្វើឱ្យនាងកំពុងតែរីកមុខរីកមាត់នៅក្នុងសង្គមសិល្បៈថៃយ៉ាងខ្លាំងក្លា។ មិនតែប៉ុណ្ណោះថែមទាំងលេចឮដំណឹងមកថា នាងកំពុងតែថតរឿងថ្មីៗល្បីៗជាបន្តបន្ទាប់ទៀតដូចជា Raknakara ជាដើម ដែលត្រូវថតរួមជាមួយនឹងតួឯកប្រុសស្រស់សង្ហាលោក Mark Prin និងនាង Mew nittha។

ថ្វីត្បិតតែចុងបញ្ចប់នៃរឿង «Nakee» តួឯកប្រុស Thotsapon ភុតសាភុន និងតួឯកស្រីនាងខាំកែវ មិនបានជួបគ្នាក៏ពិតមែន ប៉ុន្តែនៅក្នុងជីវិតស្នេហាពិតវិញ នាង Taew Nataponh ពិតជាមានសេចក្តីសុខណាស់ ជាមួយនឹងគូស្នេហ៍របស់ខ្លួន។ ជាញឹកញាប់គេតែងតែឃើញនាង និងសង្សារបណ្តើរគ្នាត្រសងយ៉ាងល្អូកល្អឺន ផ្អែមល្ហែមដូចស្ករ ទោះបីជាទំនាក់ទំនងស្នេហាពួកគេបានកើតឡើងអស់រយៈពេលជិត១១ឆ្នាំ កន្លងមកហើយក្តី។

សម្រាប់តារាស្រីវ័យ២៧ឆ្នាំរូបនេះ ពិតជាមិនធម្មតាមែន តាមរយៈការប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជិត១០ឆ្នាំមក នាងកំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំងទាំងក្នុងការងារ (ជាពិសេសរឿង Nakee នេះផ្ទាល់តែម្តង) និងស្នេហា។

គួរឱ្យដឹងផងដែរថា Taew Nataponh ក៏ទទួលបានប្រជាប្រិយភាពខ្លាំងដែរមិនធ្លាប់មានពីមុនមក នៅក្នុងការសម្តែងរឿងល្បីៗដូចជារឿង Dong Poo Dee រឿង KhunChai RatChaNon និងរឿង Lomsonrak ជាដើម៕

នាង Taew Nataponh នៅក្នងរឿង Nakee
នាង Taew Nataponh និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]