ភ្នំពេញ៖ តារាសម្តែងស្រី ដែលទើបទទួលបានពានរង្វាន់ Super Star នៅក្នុងកម្មវិធី Apsara Award ២០១៦ ត្រូវបានលោកគ្រូ ហៅឡើងច្រៀងនៅមុខក្តាខៀន ដែលធ្វើឲ្យបេះដូងរបស់នាង លោតខុសចង្វាក់។

ថ្វីត្បិតតែ តារាស្រីរូបនេះ រវល់ក្នុងអាជីពសិល្បៈក៏ដោយ ក៏រូបនាង នៅតែបន្តការសិក្សាឲ្យចប់ចុងចប់ដើមដែរ នៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រង។

អ្វីដែលធ្វើឲ្យនាងរំភើបចិត្តនោះ គឺលោកគ្រូបង្រៀននៅក្នុងថ្នាក់ ជាហ្វេនម្នាក់ ហើយក៏បានបោះឆ្នោតឲ្យនាង នៅក្នុងកម្មវិធី Apsara Award ២០១៦ ទៀតផង។ ក្នុងនោះដែរ លោកគ្រូ ក៏បានហៅនាង ឡើងមុខក្តាខៀន ដើម្បីច្រៀងចម្រៀងមួយបទ នៅមុខនិស្សិតជាច្រើននាក់ ដែលពេលនោះ នាងពិតជាភ័យរហូតភ្លេចប៉ារ៉ូលតែម្តង។

គណនីហ្វេសប៊ុក របស់កញ្ញា ឌី សូនីតា បានសរសេរសារថា "ម្សិលមិញរំភើបអ្វីម្ល៉េះទេ លើកទីមួយហើយ តាំងពីដឹងក្តីមក មិនដែលមានអារម្មណ៍បែបនេះទៀតទេ ព្រោះអារម្មណ៍បែបនេះ វាជាអារម្មណ៍អតីតកាល តាំងពីខ្ញុំនៅកុមារី គ្រូហៅឡើងច្រៀងមុខក្តាខៀន ប៉ុន្តែពេលនេះវាបានវិលត្រឡប់មកសាជាថ្មី វាដូចជាខ្ញុំបានត្រឡប់ទៅរកអតីតកាលម្តងទៀត ពិតជាពិបាកថ្លែងណាស់។ ភ័យឡើងភ្លេចប៉ារ៉ូលអស់ហើយ ភ័យជាងឡើងឆាកទៀតលោក។ អរគុណលោកគ្រូ ដែលជាហ្វេនរបស់សិស្សម្នាក់នេះមួយរូបដែរ អរគុណដែលលោកគ្រូសរសើរ ព្រោះបើតាមដឹង លោកគ្រូបង្រៀនកន្លងមក មិនដែលមានអ្នកណា ធ្វើត្រូវក្នុងភ្នែកលោកគ្រូទេ ប៉ុន្តែពេលនេះ លោកគ្រូបានសរសើរ និងលើកទឹកចិត្តខ្ញុំថា សមជាម្ចាស់ពាន Super Star មែន ហាហា រកអ្វីនិយាយមិនចេញទេលោកអើយ អរគុណដល់មិត្តរួមថ្នាក់ទាំងអស់គ្នា ដែលចូលចិត្តបង ហើយគាំទ្របង ចង់ប្រាប់មួយទៀតថា នៅក្នុងថ្នាក់ ខ្ញុំអាយុច្រើនជាងគេ ប៉ុន្តែស្អាតជាងគេ"

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា ឌី សូនីតា បានធ្លាក់ខ្លួនឈឺ តែត្រូវសម្រុកការងារជាបន្ទាន់។

បន្ទាប់ពីតារាសម្តែងស្រី កញ្ញា ឌី សូនីតា បានធ្លាក់ខ្លួន ឈឺជាទម្ងន់ ហើយត្រូវ បានក្រុមគ្រួសារ បញ្ចូនទៅសង្គ្រោះ នៅមន្ទីពេទ្យនោះ បានធ្វើឲ្យ ទស្សនិកជន និងអ្នកគាំទ្រ នាងជាច្រើន បានសម្តែងការ ព្រួយបារម្មណ៍ នាងយ៉ាងខ្លាំង ហើយថែមទាំងចង់ ដឹងថាស្ថានភាពជំងឺ បានធូរស្រាលហើយឫនៅ ។

តារាសម្តែងស្រី កញ្ញា ឌី សូនីតា បានប្រាប់ឲ្យដឹងថា កូនស្រីអ្នកស្រី បានធូរស្រាល ចេញពី មន្ទីរពេទ្យ ហើយជាក់ស្តែង នីតា កំពុងតែហាត់របាំ នៅទូរទស្សន៍អប្សរា ដើម្បីត្រៀមខ្លួនឡើងកម្មវិធី ពោលគឺគ្រាន់តែ ចេញពីពេទ្យភ្លាម នីតា គេក៏សម្រុកការងារភ្លេតតែម្តង ។

អ្នកស្រីសុភាព ម្តាយរបស់ តារាសម្តែងរូបនេះ បានប្រាប់ឲ្យដឹងថា “សម្រាប់ជំងឺ របស់កូនខ្ញុំ គឺមិនមាន អីធ្ងន់ធ្ងរទេ គឺសុខភាព គេខ្សោយ តាំងពីកើតមកម្ល៉េះឲ្យតែ នីតា គេធ្វើការហត់នឿយ ញុំាមិន សូវបាន គេងធ្វើឲ្យឈាមស ឡើង លើសឈាម ក្រហម តែងតែធ្វើទុក ជាប្រចាំ ហើយនៅ ពេលធ្វើទុកកូន ខ្ញុំតែងតែ ដាក់សេរ៉ូម ហើយក៏ធូរតែ ប៉ុន្មាន ថ្ងៃមុននោះ ធ្វើទុកខ្លាំងពេក ក៏បញ្ចូនទៅមន្ទីរពេទ្យ គេង ២យប់៣ថ្ងៃ ទើបតែពេលចេញ ប៉ុន្តែគ្រូពេទ្យ ឲ្យតាមដាន សុខភាព១ថ្ងៃ២ទៀត ឲ្យញុំា និងគេងឲ្យ បានច្រើនផងដែរ ” ។

អ្នកស្រីបានប្រាប់បន្តទៀតថា “ទោះជា នីតា ឈឺតែគេមិនបោះបង់ ចោល ការងារទេ កូនខ្ញុំខំប្រឹង ទាំងឈឺទាំងជា ព្រោះមិនចង់ឲ្យ ក្រុមការងារពិបាក ដោយសារគេ ម្យ៉ាងទៀត ការងារ នីតា ត្រូវរវល់ ជាប់គ្នា តាំងពីថ្ងៃទី១៨ ដល់ថ្ងៃខ្ទង់ជាង២០ កូនខ្ញុំអត់អាច លុបចោល បានទេ ” ។

ម្តាយរបស់តារាសម្តែង សម្បុរស្រអែមស្រស់រូបនេះ បានបន្ថែមទៀតថា អ្នកស្រីពិត ជាមាន អារម្មណ៍ អាណិតកូនណាស់ ដែលត្រូវធ្វើការ ទាំងឈឺទាំងជា សម្រាប់នីតាបញ្ហាសុខភាពនេះ គឺជាចំណុច អកុសលណាស់ បើនាងមាន សុខភាពល្អ ក្នុងនាមជាម្តាយ ក៏សប្បាយចិត្ត ការងារសិល្បៈ ក៏រីកចម្រើន តែបើកូនឈឺអ្នកស្រី ក៏មិនស្រួលក្នុងចិត្តដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី សូនីតា