បែកដោយស្ងាត់ៗ ក្រោយមានបុគ្គលម្នាក់លើកយករឿងនាងមកនិយាយ ឌី សូនីតា តបវិញថា...

//s9.kh1.co/cc/cc5fab02b5f91c862f94123b8693ddfd06765ab3.jpg
តារា & កម្សាន្ដ

 ២៨-មេសា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

សម្រេចចិត្តផ្ដាច់ទំនាក់ទំនងគ្នាមកមួយរយៈហើយ ប៉ុន្តែមានបុគ្គលម្នាក់លើកយករឿងនាងមកនិយាយ ទើប ឌី សូនីតា ចេញមុខតបទៅវិញ។

ភ្នំពេញ៖ កន្លងមកមហាជនរួមទាំងហ្វេនកញ្ញា ឌី​ សូនីតា ផ្ទាល់ ច្បាល់ជាធ្លាប់បានដឹងរួចមកហើយថាតារាស្រីរូបនេះ បានទាក់ទងមើលចិត្តគ្នាជាមួយតារាប្រុសរូបសង្ហាគឺលោក ចន អេឡិចហ្សូរ៉ា។ ពិតណាស់ អស់ជារយៈពេលជាច្រើនឆ្នាំហើយ ដែលតារាប្រុសស្រីមួយគូនេះ តែងតែបង្ហាញភាពស្និទ្ធស្នាល និងភាពផ្អែមល្ហែមជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ទោះបីអ្នកទាំងពីរមិនធ្លាប់បាននិយាយថាខ្លួនជាគូស្នេហ៍ ត្រឹមហៅថាSis and Bro ក៏ពិតមែន ប៉ុន្តែសកម្មភាពអ្នកទាំងពីរពិតជាបានបង្ហាញក្ដីស្រលាញ់ និងការបារម្ភពីគ្នាទៅវិញទៅមកខ្លាំងតែម្ដង។ លើសពីនេះទៅទៀត កាលពីឆ្នាំ២០២០កញ្ញា ឌី សូនីតា សម្រាលបានកូនស្រីម្នាក់ មានមុខមាត់ឃ្យូតគួរៀឲ្យក្នាញ់។ ហើយបើគិតមកទល់នឹងពេលនេះ កូនស្រីតារារូបនេះ មានអាយុជាង២ខួបផងដែរ។ 

តួយ៉ាង រឿងដ៏នឹកស្មានមិនដល់នោះ កញ្ញា ឌី សូនីតា និងលោក ចន អេឡិចហ្សូរ៉ា បានសម្រេចចិត្តបែកគ្នាដោយស្ងាត់ៗ។ ប៉ុន្តែក្រោយបែកគ្នាមួយរយៈធំ ក៏មានបុគ្គលមួយរូប បានចេញមុខលើកយករឿងមួយនេះមកនិយាយ រហូតធ្វើឲ្យតារាស្រីរូបនេះទ្រាំមិនបាន ក៏បង្ហោះសារយ៉ាងវែងអន្លាយតបទៅវិញថា៖ 

ថ្ងៃនេះទូរស័ព្ទខ្ញុំជិតផ្ទុះដោយសារមានសារជាច្រើនផ្ញើមក មើលហើយក៏ស្លុតចិត្ត ជាពិសេសលឺម្តាយទាំងសងខាងរបស់ពួកខ្ញុំឆាតមក។​ ខ្ញុំមានអារម្មណ៍ថាខុសធ្ងន់ទៀតហើយដែលធ្វើអោយពួកគាត់ពិបាកចិត្តដោយសារទង្វើរបស់ពួកខ្ញុំ។ មានមនុស្សជាច្រើនដែលចង់ដឹងរឿងរបស់ពួកខ្ញុំ ហើយពួកខ្ញុំមិនទម្លាប់យករឿងដែលអវិជ្ជមានបង្ហាញនៅលើបណ្តាញសង្គមទេ។ ពួកខ្ញុំខំស្ងាត់កន្លងមកក៏ដោយសារតែគិតថារឿងរបស់ពួកខ្ញុំ អ្នកណាខុសរឺត្រូវក៏ជារឿងរបស់ពួកខ្ញុំ ជីវិតរបស់ពួកខ្ញុំ ការពិតបែបណាទោះបីបង្ហាញរឺមិនបង្ហាញអោយគេដឹងក៏នៅតែជារឿងរបស់ពួកខ្ញុំ ពួកខ្ញុំអ្នកជួប ពួកខ្ញុំអ្នកដោះស្រាយ។ ចម្លែកអីតែបងស្រីនោះយករឿងរបស់ពួកខ្ញុំមកវែកញ៉ែករកហេតុផល ។ បងស្រីខ្ញុំនិយាយត្រង់ ខ្ញុំមិនដែលមានរឿងជាមួយបងសូម្បីតែម្តង ទោះបីជាកន្លងមកបងបានធ្វើអ្វីខ្លះនិងនិយាយអ្វីខ្លះដាក់ខ្ញុំក៏ខ្ញុំនៅតែមិនមាត់។ ហើយបងដឹងថាខ្ញុំដឹងរឿងមកពីណាទេ គឺបងប្រុសជាអ្នកប្រាប់ខ្ញុំ ហើយអោយខ្ញុំស្ងាត់ រហូតមកដល់ពេលនេះ។ ពេលដែលពួកខ្ញុំបញ្ជប់ទំនាក់ទំនងជាង១ឆ្នាំមកហើយ បងក៏វ៉ៃប្រហាខ្ញុំចំមុខតែម្តង។ បងស្រី និយាយមកហាក់ដឹងច្បាស់ថាជីវិតពួកខ្ញុំពីរនាក់បានជួបរឿងអីខ្លះចឹង នៅមកភ្ជាប់ប្រធានបទកូនស្រីខ្ញុំចូលទៀត។ រ។

សម្ដី ឌី សូនីតា

ចង់ជ្រាបរឹតតែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ឌី សូនីតា និងលោក ចន អេឡិចហ្សូរ៉ា
  កញ្ញា ឌី សូនីតា និងលោក ចន អេឡិចហ្សូរ៉ា
  កញ្ញា ឌី សូនីតា 
  កញ្ញា ឌី សូនីតា 
  កញ្ញា ឌី សូនីតា 
  កញ្ញា ឌី សូនីតា 
  កញ្ញា ឌី សូនីតា 
  កញ្ញា ឌី សូនីតា 
  កញ្ញា ឌី សូនីតា 
  កញ្ញា ឌី សូនីតា 
សម្ដីកញ្ញា ឌី សូនីតា
សម្ដីកញ្ញា ឌី សូនីតា
សម្ដីកញ្ញា ឌី សូនីតា
សម្ដីកញ្ញា ឌី សូនីតា
ឌី សូនីតាចន អេឡិចហ្សូរ៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T