ភ្នំពេញ៖ កញ្ញាសូដា នីតា ដែលជាសិល្បៈការីនីមួយរូប មានរូបសម្រស់ស្រស់សោភា និងមានសមត្ថភាពច្រើនជំនាញ ក្នុងវិស័យសិល្បៈ ដែលកញ្ញាសព្វថ្ងៃជាតារាសម្តែង ជាពិធីការីនី និងជាតារាចំរៀងផងនោះ បានលេចលឺព័ត៌មានថា មានទំនាក់ទំនងស្នេហាជាលោក យ៉ែម សំអូន។

បន្ទាប់ពីមានពាក្យចចាមរ៉ាមក្នុងរង្វង់សិល្បៈថាកញ្ញាសូដា នីតា មានទំនាក់ទំនងស្នេហាជាមួយលោកយ៉ែម សំអូន នោះមក សិល្បការីនីពហុជំនាញរូបនេះក៏បានចេញមកបកស្រាយដែរថា កញ្ញានិងលោកយ៉ែម សំអូន ពិតជាមិនមានទំនាក់ទំនងសេ្នហាអ្វីឡើយជាមួយគ្នាឡើយ ពោលអ្នកទាំងពីរគ្រាន់តែជាមិត្តរួមអាជីព ហើយអ្នកទាំងពីរតែងមានការងារជាមួយគ្នាទាំងក្នុងក្រុង និងតាមខេត្ត ហើយពេលធ្វើការ កញ្ញាសូដា នីតា ចាត់ទុកលោកយ៉ែម សំអូន ជាមេ និងក្រោយបញ្ចប់ការងារនាង (សូ ដានីតា) និងលោកយ៉ែម សំអូន គ្រាន់តែជាមិត្តនិងបងប្រុសម្នាក់តែប៉ុណ្ណោះ។

បន្ថែមពីនេះទៅទៀតកញ្ញាសូដានីតា ក៏បានផ្តាំផ្ញើទៅអ្នកសិល្បៈ និងអ្នកដើរតាមសិល្បៈមួយចំនួនផងដែរថា សូមកុំនិយាយអ្វីដែលមិនពិត ពីព្រោះការគិតនិងនិយាយមិនពិតរបស់ អ្នកទាំងអស់នោះអាចប៉ះពាល់ដល់ការរាប់អាន កិត្តិយសនិងអនាគតរបស់កញ្ញាផ្ទាល់ ហើយការដែលនិយាយមិនពិតនេះ វាមិនបានអ្វីចំណេញនោះទេ គួរណាស់តែនិយាយអ្វីដែលពិត និិងត្រឹមត្រូវទើបថ្ងៃក្រោយអាចនឹងមានញាតិមិត្តច្រើន។

ហើយខាងក្រោមនេះជាការបកស្រាយទាំងស្រុងទាក់ទង នឹងទំនាក់ទំនងរវាងកញ្ញា និងលោកយ៉ែម សំអូន៖

«ថ្ងៃនេះនាងខ្ញុំ សូ ដានីតា សូមជំរាបដល់សិល្បះ១ចំនួន នឹងអ្នកដើរតាមសិល្បះ១ចំនួនតូច ដែលចូលចិត្តនិយាយថា នាងខ្ញុំ នឹង បង យ៉ែម សំអូន មានទំទាក់ទំនងស្នេហាជាមួយគ្នា សូមមេត្តាកុំនិយាយអ្វីដែលមិនពិត ព្រោះសំដីមិនពិតរបស់អ្នក នឹង ខួរក្បាលគិតរឿងមិនបានការរបស់អ្នក គឺអាចប៉ះពាល់ដល់ការរាប់អាន នឹងកិត្តិយស ហើយទាំងអនាគតរបស់ខ្លួនខ្ញុំផ្ទាល់ទៅថ្ងៃមុខ សូមបញ្ជាក់ថា នាងខ្ញុំ&បងអូន ៩៩% ខ្ញុំមានការជាមួយគ្នា ក្នុងក្រុងនឹងតាមខេត្ត តែ ០%យើងមិនមានស្នេហាអីជាមួយគ្នាឡើយ ក្នុងពេលការងារ បងអូន ជាមេ ក្រៅការងារគាត់ជាមិត្តភត្រ័នឹងជាបងប្រុស ! ចុឹងបើអ្នកចូលចិត្តនិយាយពីរឿងមិនពិតនេះបានឃើញ បានអានហើយ សូមមេត្តាកុំនិយាយបន្តរទៀតអី ព្រោះបើអ្នកនិយាយរឿងមិនពិតនេះ មិនមានអ្វីចំណេញដល់អ្នកឡើយ អ្នកគួរតែនិយាយរឿងអ្វីដែលល្អៗទៅ ព្រោះយ៉ាងហោចណាស់ ថ្ងៃក្រោយអ្នកនឹងញាតិច្រើនជាងនេះ អរគុណដែលយល់ នឹងការបញ្ឈប់នៃគំនិតអគតិរបស់អ្នក » 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថាថ្មីៗនេះ ក្រោយពីបានចែកផ្លូវគ្នាជាមួយអ្នកនាងយាន លីដា លោកយ៉ែម សំអូន ក៏ទើបនឹងមានឲ្យកាសបានជួបកូនស្រីសំណព្វម្តងទៀត ក្រោយពីពួកគេបែកគ្នាអស់មួយរយៈពេលយ៉ាងយូរ ហើយបើទោះបីជាមាន ការងារមមាញឹក យ៉ាងណាក៏ដោយ ក៏គេនៅតែឃើញតារាប្រុសវ័យចំណាស់រូបនេះ ឆ្លៀតពេលវេលា មកស្កាត់មកជួបកូនស្រីជាទីស្រលាញ់របស់ខ្លួនដែរ ដើម្បីបង្ហាញពីក្តីនឹករលឹកដ៏ធំធេង ដោយការណាត់គ្នាទៅបរិភោគអាហារថ្ងៃត្រង់ នៅផ្សារទំនើបអ៊ីអនម៉ល (AEON MALL) ក្នុងរាជធានីភ្នំពេញ ។

នៅពេលបានជួបគ្នាយ៉ាងដូច្នេះ លោក យ៉ែម សំអូន ក៏បានផុសរូបភាពឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ព្រមទាំងសរសេររៀបរាប់៖ « ក្រៅពីការងារ ដ៏រវល់ខ្លាំងរបស់ខ្ញុំ ពេលវេលាដំបូងដែលខ្ញុំប្រើមុនគេ គឺការទទួលទាន បាយថ្ងៃត្រង់ដ៍មាន អត្ថន័យបំផុតជាមួយកូនស្រី សំណព្វចិត្តរបស់ខ្ញុំ។ នេះជាការបន្ថែម កម្លាំងចិត្តមួយទៀតដែលមិនអាចកាត់ថ្លៃបាន ប៉ាប៉ា អគុណកូនដែលនៅតែ គោរព ស្រលាញ់ និងផ្ដល់ពេលវេលា សម្រាប់ប៉ាប៉ា។ ប៉ាស្រលាញ់កូនលើស ពីជីវិតប៉ាប៉ាទៅទៀត»។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន