ភ្នំពេញ៖ មកទល់ពេលនេះ ពានរង្វាន់ នៅក្នុងកម្មវិធី Apasara Award ២០១៦ គឺនៅតែជាប្រធានបទដ៏ក្តៅគគុកមួយ ដែលមហាជនលើកយកមកវែកញែកមិនឈប់មិនឈរ ក្រោយពីមានតារាប្រុសពីរដួង មានលោក ម៉ា ដូណា និង លោក ហេង នរៈកក្កដា បានធ្វើការរិះគន់មួយទំហឹង ដោយពួកគេអះអាងថា កម្មវិធីមួយនេះ បានរៀបចំឡើង គឺគ្មានភាពយុត្តិធម៌នោះទេ។

ដើម្បីឲ្យអស់ចម្ងល់ ថាតើមូលហេតុអ្វី បានជា លោក ម៉ា ដូណា មិនអាចទទួលពានរង្វាន់ ដូចខ្លួនបានប៉ងនោះ គឺកាលពីមួយម៉ោងមុននេះ គណៈកម្មាការទាំង៣នាក់ ដែលជាអ្នកដាក់ពិន្ទុ ឲ្យតារាៗក្នុងកម្មវិធី Apasara Award ២០១៦ បានមកបកស្រាយ ពីចំនុចខ្សោយខ្លះៗ ដែល លោក ម៉ា ដូណា មិនសាកសមនឹងទទួលបានពានរង្វាន់ប្រជាប្រិយភាព និងពាន Super Star បាន។

វីដេអូជិត១០នាទី ដែលគណៈកម្មការ បាននិយាយ គឺមិនមែន មានន័យចង់វាយប្រហារ រឺក៏បំបាក់មុខ របស់ លោក ម៉ា ដូណា នោះទេ តែដើម្បីចង់បកស្រាយ ឲ្យមហាជនដឹងថា ខាងក្រុមការងារ និងគណៈកម្មការ គឺមិនដែល ប្រកាន់បក្សពួក និងអយុត្តិធម៌ ដូចអ្វីដែលលោក ម៉ា ដូណា បានស្រែកខ្លាំងៗ នៅក្នុងហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុននោះទេ៕ ចុះប្រិយមិត្តយល់យ៉ាងណា?

តោះស្តាប់វីដេអូខាងក្រោមទាំងអស់គ្នា៖ 

លោក ម៉ា ដូណា

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា លោក ម៉ាដូណា បានយំយ៉ាងខ្លាំង ពេលមិនបានពានរង្វាន់ប្រជាប្រិយភាព នៅក្នុង Apsara Award ២០១៦។

កម្មវិធីប្រកួតប្រជែងសមត្ថភាពសិល្បៈ ដ៏ល្បីមួយក្នុងព្រះរាជាណាចក្រកម្ពុជា Apsara Award 2016 ប្រចាំទូរទស្សន៍អប្សរា បានបញ្ចប់ទៅ ខណៈគេសង្កេតឃើញថា មានតារាប្រុសស្រីមួយចំនួន ក៏បានសម្តែងក្តីរីករាយ ក្នុងការលើកពានរបស់ខ្លួន រីឯតារាមួយចំនួនទៀត ក៏មានការអាក់អន់ស្រពន់ចិត្ត និងពានរង្វាន់ដែលខ្លួនទទួលបាន ហាក់បីដូចជាមិនសមស្រប ទៅនឹងសមត្ថភាពរបស់ពួកគេផងដែរ។

ជាក់ស្តែង តារាសម្តែងនិងជាតារាកំប្លែង ដ៏មានប្រជាប្រិយ មិនចេះរីងស្ងួត លោក ម៉ា ដូណា បានបញ្ចេញវីដេអូឃ្លីប ទាក់ទងទៅនឹងកម្មវិធីនេះ ទាំងទឹកភ្នែកសស្រាក់ យំឡាំប៉ា បកស្រាយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយសារតែកើតទុក្ខមិនសុខចិត្ត នឹងពានរង្វាន់ដែលរូបលោកទទួលបាន ពីកម្មវិធីនេះផងដែរ។

ក្នុងនោះលោក ម៉ា ដូណា បានសរសេររំលេចថា «ខ្ញុំឆ្អែតចិត្តនឹងកម្មវិធីអប្សរា Award ហ្នឹងណាស់ សូមឲ្យអ្នកអែងវិនាស....អប្សរា Award 2016 ជាកម្មវិធីអយុត្តិធម៌សម្រាប់ខ្ញុំ និងបានធ្វើឲ្យខ្ញុំឈឺចាប់ជាទីបំផុត» ។

តោះចង់ដឹងយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា