ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងសមត្ថភាពសិល្បៈ ដ៏ល្បីមួយក្នុងព្រះរាជាណាចក្រកម្ពុជា Apsara Award 2016 ប្រចាំទូរទស្សន៍អប្សរា បានបញ្ចប់ទៅ កាលពីយប់មិញនេះ ខណៈគេសង្កេតឃើញថា មានតារាប្រុសស្រីមួយចំនួន ក៏បានសម្តែងក្តីរីករាយ ក្នុងការលើកពានរបស់ខ្លួន រីឯតារាមួយចំនួនទៀត ក៏មានការអាក់អន់ស្រពន់ចិត្ត និងពានរង្វាន់ដែលខ្លួនទទួលបាន ហាក់បីដូចជាមិនសមស្រប ទៅនឹងសមត្ថភាពរបស់ពួកគេផងដែរ។

ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែងនិងជាតារាកំប្លែង ដ៏មានប្រជាប្រិយ មិនចេះរីងស្ងួត លោក ម៉ា ដូណា បានបញ្ចេញវីដេអូឃ្លីប ទាក់ទងទៅនឹងកម្មវិធីនេះ ទាំងទឹកភ្នែកសស្រាក់ យំឡាំប៉ា បកស្រាយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយសារតែកើតទុក្ខមិនសុខចិត្ត នឹងពានរង្វាន់ដែលរូបលោកទទួលបាន ពីកម្មវិធីនេះផងដែរ។

ក្នុងនោះលោក ម៉ា ដូណា បានសរសេររំលេចថា «ខ្ញុំឆ្អែតចិត្តនឹងកម្មវិធីអប្សរា Award ហ្នឹងណាស់ សូមឲ្យអ្នកអែងវិនាស....អប្សរា Award 2016 ជាកម្មវិធីអយុត្តិធម៌សម្រាប់ខ្ញុំ និងបានធ្វើឲ្យខ្ញុំឈឺចាប់ជាទីបំផុត»

តោះចង់ដឹងយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា