ហ្វីលីពីន៖ ក្រោយពីក្រុម2NE1 ផ្ទុះរឿងអាស្រូវមកផ្ទួនៗប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យសមាជិកនីមួយៗនៃក្រុម 2NE1 ចាប់ផ្តើមរស់នៅផ្សេងៗដាច់ដោយឡែកពីគ្នា ពោលគឺលែងមានសកម្មភាពជាក្រុមតទៅទៀត។

យ៉ាងណាមិញ ចំពោះកញ្ញា Sandara Park សមាជិកកូនកាត់ហ្វីលីពីន រូបនេះវិញក៏មិនសូវមាន សកម្មភាពការងារអ្វីច្រើនគួរឲ្យកត់សម្គាល់ទៀតទេ នៅឯប្រទេសកូរ៉េ ហើយសព្វថ្ងៃនាង ក៏កំពុងតែមមាញឹកនឹងការងារសិល្បៈយ៉ាងខ្លាំង នៅឯប្រទេស ហ្វីលីពីន ទឹកដីកំណើតរបស់នាង ដោយនាងបានក្លាយទៅជា គណៈកម្មាការ ក្នុងកម្មវិធីប្រឡងចម្រៀង “Pinoy Boyband Superstar”។ គួររំលឹកថា កាលពី៦ឆ្នាំមុន ក្នុងអំឡុងឆ្នាំ២០១០ កញ្ញា Sandara ធ្លាប់បានចេញចម្រៀងទោលមួយបទមានចំណងជើងថា “Kiss” ដែលកាលនោះ នាងពិតជាទទួលបានការគាំទ្រ ខ្លាំងមែនទែន ពីសំណាក់អ្នកគាំទ្រនៅគ្រប់មជ្ឍដ្ឋាន រហូតដល់ចាប់តាំងពី2NE1 ចាប់ផ្តើមរឿងអាស្រូវជាបន្តបន្ទាប់មក អ្នកគាំទ្រក៏លែងបានឃើញការសម្តែង “Kiss”របស់នាង នៅលើឆាកតន្រ្តីតទៅទៀត។

ប៉ុន្តែមិនថាយ៉ាងណា ថ្មីៗនេះ Sandara Park បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ស្រឡាំងកាំងជាខ្លាំង សឹងតែមិនគួរឲ្យជឿ ដែលនាងបានលើកយកបទ“Kiss” ដែលអ្នកគាំទ្រតែងតែនឹករលឹកយកមកសម្តែងជាថ្មីម្តងទៀត នៅក្នុងកម្មវីធី “Pinoy Boyband Superstar”។ គួរឲ្យដឹងថា អ្វីដែលជាចំនុចពិសេស ធ្វើឲ្យអ្នកដែលកំពុងឈរទស្សនាមើលឡើងចំហមាត់នោះ គឺ នាងបានផ្លាស់ប្តូររចនាបទតុបតែងខ្លួន របស់នាង ជាមនុស្សថ្មីម្នាក់ទៀត ដែលជានិច្ចកាល គេតែងសង្កេតឃើញថា នាង តែងខ្លួនបែប Cute គួរឲ្យស្រលាញ់ ចំណែកឯលើកនេះវិញ នាងក៏ផ្លាស់ប្តូរទៅជាស៊ិចស៊ី ស្រស់ស្អាត និងប្លែកអារម្មណ៍ខ្លាំងមែនទែន។ យោងតាមការសម្តែងនេះ ធ្វើឲ្យអ្នកគាំទ្រ(BlackJack) នឹកដល់2NE1 នឹងរំពឹងថាពួកគេនឹងអាចវិលត្រឡប់មកវិញ ក្នុងពេលឆាប់ៗនេះ

ទស្សនាវីដេអូ “Kiss” សម្តែងបែបសិចស៊ី ដោយ Sandara Park ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  នាង Sandara Park បានបង្ហើបប្រាប់រឿងរ៉ាវមួយ នៅក្នុងកម្មវិធីទូរទស្សន៍ ដែលកាលពីឆ្នាំ២០១១ នាងបានជាប់គាំងនៅជាន់ទី៣៤ ក្នុងសណ្ឋាគារ ឯប្រទេសជប៉ុន អំឡុងពេលមានគ្រោះរញ្ជូយដី។ ហើយពេលនោះដែរ នាងក៏បានព្យាយាមទាក់ទងគេ ដើម្បីមកជួយនាង តាមរយៈទូរស័ព្ទសណ្ឋាគារ។

ហើយមានតែនាង CL តែម្នាក់ប៉ុណ្ណោះ បានលើកទូរស័ព្ទនាង ហើយបានប្រាប់នាងថា ឲ្យរង់ចាំសិន រួច CL ក៏បានប្រញាប់ឡើងទៅរកនាង នៅជាន់៣៤ ខណៈពេលអគារកំពុងតែរញ្ជួយខ្លាំង។

ប៉ុន្តែទោះបីជាពេលនោះ CL បានប្រាប់ Sandara ធ្វើចិត្តឲ្យស្ងប់ក៏ដោយ ក៏ CL នៅតែគិតថា ពួកគេប្រហែលជានឹងត្រូវស្លាប់ហើយ ។ តែចុងក្រោយពួកគេទាំងពីរនាក់ ក៏បានចេញពីសណ្ឋាគារដោយសុវត្ថិភាព៕

តើមានមនុស្សប៉ុន្មាននាក់ទៀត ដែលហ៊ានលះបង់ជីវិតដើម្បីជួយមិត្តភក្តិដូចនាងCLបែបនេះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]