កូរ៉េខាងត្បូង៖ វាជារឿងមួយដ៍គួរស្ងប់ស្ងែង ពីទឹកចិត្តរបស់នាង CL មេក្រុម2NE1 ដែលបានទៅជួយសង្រ្គោះនាង Sandara Park ក្នុងពេលរញ្ជួយដី។

យោងតាមគេហទំព័រកូរ៉េមួយ បានឲ្យដឹងថា នាង Sandara Park បានបង្ហើបប្រាប់រឿងរ៉ាវមួយ នៅក្នុងកម្មវិធីទូរទស្សន៍ ដែលកាលពីឆ្នាំ២០១១ នាងបានជាប់គាំងនៅជាន់ទី៣៤ ក្នុងសណ្ឋាគារ ឯប្រទេសជប៉ុន អំឡុងពេលមានគ្រោះរញ្ជូយដី។ ហើយពេលនោះដែរ នាងក៏បានព្យាយាមទាក់ទងគេ ដើម្បីមកជួយនាង តាមរយៈទូរស័ព្ទសណ្ឋាគារ។ 

ហើយមានតែនាង CL តែម្នាក់ប៉ុណ្ណោះ បានលើកទូរស័ព្ទនាង ហើយបានប្រាប់នាងថា ឲ្យរង់ចាំសិន រួច CL ក៏បានប្រញាប់ឡើងទៅរកនាង នៅជាន់៣៤ ខណៈពេលអគារកំពុងតែរញ្ជួយខ្លាំង។

ប៉ុន្តែទោះបីជាពេលនោះ CL បានប្រាប់ Sandara ធ្វើចិត្តឲ្យស្ងប់ក៏ដោយ ក៏ CL នៅតែគិតថា ពួកគេប្រហែលជានឹងត្រូវស្លាប់ហើយ ។ តែចុងក្រោយពួកគេទាំងពីរនាក់ ក៏បានចេញពីសណ្ឋាគារដោយសុវត្ថិភាព៕

តើមានមនុស្សប៉ុន្មាននាក់ទៀត ដែលហ៊ានលះបង់ជីវិតដើម្បីជួយមិត្តភក្តិដូចនាងCLបែបនេះ? 

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា Sandara Park សមាជិកក្រុម 2NE1 ដែលអ្នកគាំទ្រជាច្រើនដាក់រហ័ស្សនាមឲ្យនាងថា ជាតារាស្រីសាច់ចាំវ័យមិនងាយចាស់ បើទោះបីជាមានវ័យជាង ៣០ឆ្នាំទៅហើយ បានក្រសោបតំណែងតួឯកស្រីជាលើកដំបូង។

ខ្សែភាពយន្តដែលនាងសម្តែងជាតួឯកស្រីជាលើកដំបូងនេះ មានចំណងជើងថា «One Step» ដោយក្នុងនោះផងដែរ Sandara នាងសម្តែងជាតួស្រីឈ្មោះ Si Hyun ជាអ្នកនិពន្ធបទចម្រៀងដ៏ល្បីម្នាក់ ព្រមទាំងជាមនុស្សម្នាក់ដែលឈ្លក់វង្វេង ជាមួយនឹងតន្ត្រីបំផុត ប៉ុន្តែមិនថាយ៉ាងណា នាងក៏បានផ្លាស់ប្តូរខ្លួនឯង បន្ទាប់ពីបានជួបជាមួយនឹងតួប្រុស Ji LL (សម្តែងដោយ Han Jae Suk)។

យ៉ាងណាមិញ ខ្សែភាពយន្តរឿង«One Step»នេះ ខុសប្លែកពីខ្សែភាពយន្តនានា ដែលពួកគេនិយមលេងទាក់ទងនឹងវិស័យតន្ត្រី ប៉ុន្តែមិនថាយ៉ាងណា ខ្សែភាពយន្តដែលនាង Sandara សម្តែងជាតួឯកនោះ ជាប្រភេទរឿងដែលផ្តោតមនោសញ្ចេតខ្លាំង និងស៊ីជម្រៅបំផុតទៅក្នុងពិភពនៃតន្ត្រី។

មិនតែប៉ុណ្ណោះ ខ្សែភាពយន្តនេះ ក៏មានការចូលរួមសម្តែងដោយ តារាសម្តែងល្បីៗនៅប្រទេសកូរ៉េជាច្រើននាក់ផងដែរ មានដូចជា៖ Jo Dal Hwan, Hong Ah Reum, និង Jo Dong Inដែលពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការថតខ្សែភាពយន្តមួយនេះ។

គួសបញ្ជាក់ថា ខ្សែភាពយន្តមួយនេះ គ្រោងនឹងដាក់បញ្ចាំងនៅតាមរោងភាពយន្តនានា នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅចុងឆ្នាំ២០១៦នេះហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]