ភ្នំពេញៈ តារា​សម្ដែង​ស្រី​ និយម​ស្លៀក​សិចស៊ី​ ដួង ម៉ានិច ចាប់​អាជីព​ចម្រៀង​បន្ថែម​ ខណៈមានសង្ឃឹមខ្ពស់ នឹងការច្រៀងលើកដំបូង ក្នុង​បទ​សម្រាប់​ថ្ងៃ​ណូអែល ខាងមុខនេះ​ មាន​ទាំងច្រៀងផង​ រ៉េបផង ។

ការហក់​ចូល​ក្នុង​សិល្បៈ​ ចម្រៀង​លើក​ដំបូង ដោយ​ចាប់​ដៃ​គូ​ច្រៀង​ ជាមួយ​តារា​ចម្រៀង​ រ៉េប​ម្នាក់​ឈ្មោះ VidCooler កញ្ញា ដួង ម៉ានិច បានឲ្យដឹងថា ហួស​ចិត្ត​ខ្លួន​ឯង​មួយ​ ដែល​អាចថា​​សឹង ​តែ​នឹក​ស្មាន​មិន​ដល់​ ថា​នាង​​អាច​ធ្វើ​បានល្អ ។ កិច្ច​ការ​នេះ សូម្បី​តែ​ខ្លួន​នាង​ផ្ទាល់​ ស្ទើរ​តែ​មិនជឿ​ថា ត្រឹម​ជា​តារា​សម្តែង ​ប៉ុន្តែ​​អាច​ច្រៀង ​បានថែម​ទៀត​សោះ។​

បទនេះ​ដែរ​ កំពុង​តែ​ត្រៀម​ថត​ MV និង​​សម្រាប់​ចែក​ជូន ​បងប្អូន​ស្តាប់​កម្សាន្ត ​ក្នុង​ឱកាស​បុណ្យ​ណូអែល ​ខាង​មុខ​នេះ ។ ​តារា​សម្ដែង​ស្រី​ និយម​ស្លៀក​សិចស៊ី បញ្ចេញដើមទ្រូង​ ដួង ម៉ានិច បន្តថា "អាច​ថា​វា​ជា​រឿង​ហួស​ចិត្ត​មួយ​ ព្រោះ​បង​មិន​ដែល​នឹក​ស្មាន​ថា ​ខ្លួន​អាច​ច្រៀង​បាន​ចឹង​ទេ មិន ​តែ​ប៉ុណ្ណោះ ​​ក្នុង​បទ​សម្រាប់​ថ្ងៃ​ណូអែល​នេះ​ មាន​ទាំង​ រ៉េប ទៀត តែ​បង​អាច​ធ្វើ​បាន​ សឹង​តែ​មិន​ជឿ​ខ្លួន​ឯង​ដែរ​អូន​។ តទៅ​ថ្ងៃ​មុខ​ ចាប់​អាជីព​ចម្រៀង​បន្ថែម​ ក៏​​មិនទាន់​ហ៊ាន​ និយាយ​ពេល​នេះ​ដែរ​"។

ទោះយ៉ាងណា ដួង ម៉ានិច មិន​ទាន់​ប្រាប់​ពី​ចំណងជើង​ បទ​នៅ​ឡើយ​ទេ នាង​ថា​ ចាំ​ចេញ​មក​ចង់​ឲ្យ​​ បងប្អូន​មាន​ភាព​ភ្ញាក់​ផ្អើល​ចំពោះ​ ស្ទីល​ថ្មី​របស់​នាង​មួយ​នេះ។ ​​បទ ​នេះ​នាង​ហាត់​ច្រៀង​២​ថ្ងៃ​ ទម្រាំ​អាច​យក​ជា​ការ​បាន​។ សូមរំលឹកថា តារា​សម្តែង ​ដួង ស្រី​ពេជ្រ មានស្រុកកំណើត​មក​ពី ខេត្ត​បន្ទាយ​មានជ័យ បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា នាង​ប្តូរ​ឈ្មោះ​ទៅ​ជា ដួង ម៉ានិច វិញខណៈ​ពេល​ដែរ​ឈ្មោះ​ ស្រី ពេជ្រ ធ្វើ​ឲ្យ​រូប​នាង​ឈឺ​ ស្ទើ​គ្មាន​ថ្ងៃ​លស់។

​​ចំពោះ​ឈ្មោះ ​ដួង ម៉ានិច​ ក៏​មិន​មែន​ជា​ឈ្មោះ​ទើប​តែ​នឹក​ឃើញ​ដាក់​នោះ​ទេ​ ​ការពិត​ជា​ឈ្មោះ​​ ហៅ​នៅ​ផ្ទះ​​និង​ក្នុង​បញ្ជី​ជាតិ​ គាប់​ជួន​ឈ្មោះ​ ​ប្រើ​ក្នុង​វិស័យ​សិល្បៈ​ ដួង ស្រី​ពេជ្រ ធ្វើ​ឲ្យ​នាង​ឧស្សាហ៍​ឈឺ​ពេក ​ទើប​យក​ឈ្មោះ​ ម៉ានិច ​មក​ដាក់​តែ​ម្តង សង្ឃឹម​ថា​ឈ្មោះ​ថ្មី ​​នឹង​ធ្វើ​ឲ្យ​នាង​មាន​ភាព​រីក​ចម្រើន ​នៅ​ក្នុង​ជីវិត​​ ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច