ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​អ្នក​ជិតខាង​ឮ​សំឡេង​ស្រែក «​អូយ​» តែ​មួយ​ម៉ាត់​ហើយ​ស្ងាត់ឈឹង​ទៅ​វិញ ក៏​នាំ​គ្នារ​ត់ទៅ​មើល ស្រាប់តែ​​ប្រទះ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម​ យ៉ាង​អាណោចអាធ័ម​ បាត់​ទៅ​ហើយ ។

ករណី​អំពើ​ហិង្សា​ ក្នុង​គ្រួសារ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១០និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ប្រមោយ​បាន​ឲ្យ​ដឹង​ថា បុរស​សង្ស័យ​ជា​ប្តី​ឈ្មោះ ឆេ​ង សា​រិ​ទ្ធ ហៅ​វិត អាយុ​៣៥​ឆ្នាំ រីឯ​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ សួន ធី អាយុ​៤០​ឆ្នាំ មានកូន​២​នាក់ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ បុរស​ជា​ប្ដី​បាន​ប្រើ​ កាំបិត​ផ្គាក់​កាប់​ប្រពន្ធ​មួយ​កាំបិត​ចំ​ក្បាល​ពីក្រោយ​ ធ្លាយ​ខួរ​បណ្ដាល​ឲ្យ​ ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។

ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្ដី​ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​ផឹកស្រា​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ ។ នៅ​ពេល​ស្រវឹង​ម្ដង​ៗ​ តែងតែ​រករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ ញឹកញាប់​ណាស់ ដែល​ភាគច្រើន​ផ្ដើម​ចេញ ពី​ការ​ប្រច័ណ្ឌ ។

ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​កើតហេតុ បុរស​ជា​ប្ដី​ផឹកស្រា​ស្រវឹង ហើយ​បាន​រករឿង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ ដូច​សព្វមួយដង ប៉ុន្តែ​អ្នក​ជិតខាង​មិន​ ចាប់អារម្មណ៍​ទេ ព្រោះ​វា​ជា​ទម្លាប់​របស់​គ្រួសារ​នោះ​ទៅ​ហើយ ។ លុះ​មួយសន្ទុះ​ក្រោយមក​ អ្នក​ជិតខាង​ឮ​សំឡេង​ប្រពន្ធ​ស្រែក «​អូយ​» ហើយ​ស្ងាត់​មាត់​ឈឹង​ទៅ​វិញ ក៏​នាំ​គ្នារ​ត់ទៅ​មើល ស្រាប់តែ​ឃើញ​ស្ត្រី​ ជា​ប្រពន្ធ​ដេក​ដួល​ស្លាប់​ ក្នុង​ថ្លុកឈាម​បាត់​ទៅ​ហើយ ក៏​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ ឲ្យ​ឃាត់ខ្លួន​បុរស​ ជា​ប្តីភ្លាម​ៗ​តែ​ម្ដង ។

សមត្ថកិច្ច​សន្និដ្ឋាន​ថា ករណី​នេះ​អាច​បណ្ដាល​ មក​ពី​បុរស​ជា​ប្ដី​ញៀន​ថ្នាំ ហើយ​ស្រវឹងស្រា គួប​ផ្សំ​ភ្លើង​ប្រច័ណ្ឌ​ផង ទើប​បែក​ស្លុយ​បែប​នេះ​តែ​ម្ដង ។ ជនសង្ស័យ​ជា​ប្តី​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ករណីស្រដៀងគ្នានេះដែរ ឃោរឃៅ​ណាស់ ! កាប់​ប្រពន្ធ​រហូត​ទាល់តែ​ស្លាប់។

សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្តី​ចិតឃោរឃៅ​ម្នាក់​បាន​យក​ពូថៅ​កាប់​ប្រពន្ធ​រហូត​ទាល់តែ​ស្លាប់​នៅផ្ទះ​របស់​ខ្លួន​ក្នុងភូមិ​ពាម​ទង់ ឃុំ​ត្រែង​ត្រ​យឹ​ង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៦ កន្លងទៅ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ ម៉ក់ សំអាត អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន ចំណែក​ប្រពន្ធ​រង​គ្រោះ​ឈ្មោះ ចាន់​នី មែ​ល អាយុ​៣៣​ឆ្នាំ ។

ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ករណី​ប្តី​កាប់​ប្រពន្ធ​រហូត​ស្លាប់​នេះ​គឺ​ផ្តើម​ឡើង​ដោយ​បុរស​ជា​ប្តី​ខឹង​ប្រពន្ធ​មិន​ដាំបាយ​ឲ្យ​ស៊ី គិតតែ​ពី​ផឹកស៊ី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]