ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្តី​ចិតឃោរឃៅ​ម្នាក់​បាន​យក​ពូថៅ​កាប់​ប្រពន្ធ​រហូត​ទាល់តែ​ស្លាប់​នៅផ្ទះ​របស់​ខ្លួន​ក្នុងភូមិ​ពាម​ទង់ ឃុំ​ត្រែង​ត្រ​យឹ​ង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៦ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ ម៉ក់ សំអាត អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន ចំណែក​ប្រពន្ធ​រង​គ្រោះ​ឈ្មោះ ចាន់​នី មែ​ល អាយុ​៣៣​ឆ្នាំ ។

ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ករណី​ប្តី​កាប់​ប្រពន្ធ​រហូត​ស្លាប់​នេះ​គឺ​ផ្តើម​ឡើង​ដោយ​បុរស​ជា​ប្តី​ខឹង​ប្រពន្ធ​មិន​ដាំបាយ​ឲ្យ​ស៊ី គិតតែ​ពី​ផឹកស៊ី ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ប្រចណ្ឌ័ប្រពន្ធ ជាមួយអ្នកជិតខាង កាប់ប្រពន្ធរបួស រួចអាក ខ្លួនឯង។ គួររំលឹកផងដែរថា កាលពីម៉ោង៣និង១៥នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំនុចដីថ្មី ភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីប្រចណ័្ឌប្រពន្ធ ជាមួយអ្នកជិតខាង កាប់ប្រពន្ធរបួស ជាច្រើនកាំបិត រួចបុរសជាប្តីយកកាំបិត អាករខ្លួនឯង តាមក្រោយ។

ជនបង្កជាប្តីឈ្មោះ សុខ សារ៉ុម ភេទប្រុស អាយុ៥៥ឆ្នាំ និងប្រពន្ធរងគ្រោះមានឈ្មោះ ឡុង ចាន់ធី អាយុ៤៤ឆ្នាំ មានមុខរបរជាកម្មករ។

លោក បោន សីហា អធិការរងនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា យោងតាមការស្រាវជ្រាវ ការសួរនាំកូនចុង និងអ្នកជិតខាង ជម្លោះពាក្យក្លាយជាអំពើហឹង្សានេះគឺផ្តើមចេញពីភ្លើងប្រចណ្ឌ័។

បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនជនទាំង២ទៅសង្គ្រោះសិន ព្រោះរបួសធ្ងន់ធ្ងរពេក។ ពេលនេះសមត្ថកិច្ច កំពុងបញ្ជូនស្រ្តីរងគ្រោះ ជាប្រពន្ធ និងប្តីទៅសង្គ្រោះនៅមន្ទរីពេទ្យ បង្អែកដីថ្មី ក្រុងប៉ោយប៉ែត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]