ភ្នំពេញ៖ បន្ទាប់ពីសម្រាលបានកូនប្រុស ដ៏គួរឱ្យស្រលាញ់ម្នាក់កាលពីប៉ុន្មានខែមុន អ្នកគាំទ្រតែងតែបានសង្កេតឃើញថា អតីតតារាសម្តែងស្រី អ្នកនាង គឹម លីហ្សា និងក្រុមគ្រួសារពិតជាមានសេចក្តីសុខណាស់ ដោយសារតែបានទទួលនូវក្មេងប្រុសដ៏ស្រស់ស្អាតម្នាក់នេះជាសមាជិកថ្មី ជាពិសេសគឺខាងសាច់ញាតិគ្រួសារស្វាមីរបស់ គឹម លីហ្សា ក៏ពេញចិត្តពេញថ្លើមខ្លាំងណាស់ដែរចំពោះកូនប្រុសនាង។

មិនតែប៉ុណ្ណោះ ជារឿយៗគេតែងសង្កេតឃើញ អ្នកនាង គឹម លីហ្សា បង្ហោះរូបភាពកូនប្រុសគួរឱ្យស្រលាញ់របស់ខ្លួន ដែលមានឈ្មោះថា នីកូឡាស់ (Nicolas) ចូលនៅក្នុងហ្វេសប៊ុកខ្លួន មិនសូវលោះពេលទេ ហើយតែងតែទទួលបានការកោតសរសើរថា កូនប្រុសរបស់នាង ស្រស់សង្ហាដូចកូនកាត់ ចំណែកឯសក់វិញខ្មៅរលើបរលោង ដុះក្រាស់ស្ទើរតែដូចជាក្មេង ដែលមានអាយុច្រើនទៅហើយ រហូតដល់មានអ្នកគាំទ្រខ្លះ Chat និង comments សួរទៅ អ្នកនាង គឹម លីហ្សា ញ៉ាំអ្វីខ្លះពេលទម្ងន់កូនប្រុសម្នាក់នេះ?

អ្នកនាង គឹម លីហ្សា និង កូនប្រុស

ដោយឆ្លើយតបជាមួយនឹងសំណូមពរមិត្តរបស់ខ្លួននៅក្នុងហ្វេសប៊ុក អ្នកនាង គឹម លីហ្សា ក៏បានបង្ហើបពីគន្លឹះខ្លះៗ និងចំណុចមួយចំនួនពាក់ព័ន្ធនឹងរឿងសក់របស់ នីកូឡាស់ កូនប្រុសនាង តាមរយៈហ្វេសប៊ុកឱ្យដឹងថា៖ 

«សួស្តីមិត្តភក្តិនៅក្នុង page Kim Liza ទាំងអស់គ្នា! ដោយសារតែមានមិត្តភក្តិជាច្រើន ជាពិសេសគឺបងៗនិងប្អូនៗស្រីៗ តែងតែ Chat និង comments មកសួរនាងខ្ញុំថា តើពេលដែលពរពោះតើខ្ញុំញ៉ាំអី្វ ទើបបានជា Nicolas មានសក់ច្រើន ហើយក្រាស់បែបនេះ? ការពិតខ្ញុំក៏មិនដឹងថាមកពីអីដែរ គ្រាន់តែពេលខ្ញុំពរពោះតាំងពីដំបូងមកដល់ពេលសំរាលខ្ញុំតែងតែញ៉ាំ vitamins ជំនួយដល់babyជារៀងរាល់ថ្ងៃ ចំពោះម្ហូបអាហារវិញគឺខ្ញុំញ៉ាំអាហាទូទៅ តែសឹងតែរៀងរាល់ថ្ងៃ ខ្ញុំតែងតែផឹកទឹកក្រូចច្របាច់ស្រស់ៗ មួយថ្ងៃជួនកាល ៥00 មីលីលីត្រ ជួនកាលអស់១លីត្រ ព្រោះពេលពរពោះមានអារម្មណ៍ថាចង់ញ៉ាំទឹកក្រូចច្របាច់និងជាពិសេស ទើបខ្ញុំញាំជារៀងរាល់ថ្ងៃ ប៉ុន្តែខ្ញុំក៏មិនដឹងថា Nicolas មានសក់ច្រើនមកពីវារឺក៏អត់ទេ តែជួនកាលអាចមកពីនាងខ្ញុំ និងប្តីសុទ្ធតែសក់ក្រាស់ដូចគ្នា ទើបកូនកាត់តាមក៏ថាបាន ។ នេះជាអ្វីដែរខ្ញុំចង់ឆ្លើយតបទៅfansទាំងអស់គ្នាដែលចង់ដឹង»។

ទាំងនេះសុទ្ធតែជាអ្វីដែលអ្នកនាង គឹម លីហ្សា បានចែករំលែកទៅដល់អ្នកគាំទ្រទាំងអស់នៅក្នុងសង្គមហ្វេសប៊ុករបស់នាង ពីរឿងដែលនីកូឡាស់មានសក់វែងស្អាតខុសពីក្មេងៗដែលទើបនឹងកើតផ្សេងៗទៀត៕

ចុះប្រិយមិត្តវិញយល់យ៉ាងដែរ? ចែករំលែកទាំងអស់គ្នា។ 

អ្នកនាង គឹម លីហ្សា, ស្វាមី និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា