ភ្នំពេញ៖ បន្ទាប់ពីផ្ទុះរឿងរ៉ាវថា អតីតពិធីការិនី កញ្ញា ឯក សុជាតា ឬមានឈ្មោះហៅក្រៅថាសាសា បង្ហាញមុខគូស្នេហ៍ បានធ្វើឱ្យតារាស្រីរូបនេះទៅជាអស់សំណើច និងហួសចិត្តណាស់ព្រោះនាង និងបុរសបុរសរូបរាងខ្ពស់ស្រឡះម្នាក់នោះគឺគ្រាន់តែជាមិត្តស្និទ្ធស្នាលជាមួយគ្នាតែប៉ុណ្ណោះ ដែលការពិតគឺពួកគេមិនមែនជាគូស្នេហ៍នឹងគ្នាឡើយ ដូចជាអ្វីដែលគេបានល្បីតៗគ្នាមកនោះទេ។ 

ក្រោយមានរឿងដូច្នេះកើតឡើង កាលពីប៉ុន្មានថ្ងៃមុន កញ្ញាសាសា ក៏ធ្លាយរឿងអាស្រូវមួយផ្សេងទៀតផងដែរ គឺដោយសារតែមាននារីនៅក្នុងបណ្តាញទំនាក់សង្គមហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា «Sopheap Lun» បានចូលទៅ Comment នៅក្នុងហ្វេសប៊ុកថាចំៗឱ្យកញ្ញា សាសាថា នាងគឺជាស្រីដែលមានកូនពីររួចទៅហើយទៅវិញ។ តើនេះជាការពិតឬយ៉ាងណា?

ដោយម្ចាស់ផេកឈ្មោះ «Sopheap Lun» បានសរសេរឡើងដូច្នេះថា៖ «មានកូន២ហើយ នៅហៅកញ្ញាទៀត អត់ចេះខ្មាស់ខ្លួនឯងទេអី» ស្របពេលនោះផងដែរ កញ្ញា សាសា ស្រាប់តែខឹងច្រឡោត និងបានសរសេរសារតបទៅនារីដែលបានចូលមក Comment ថាឱ្យនាងនោះវិញថា៖ «Sopheap Lun ខ្ញុំមិនដែលមានប្តីផងតើខ្ញុំមានកូនតាមណា ??? តាមរន្ធច្រមុះអី ??? ការនិយាយស្តីរបស់អ្នកយកអីមកគិត??? បើខ្ញុំមានកូនមានតែកូនដៃកូនជើង យីសំបូរអ្នកស្លុយមេស??? បើអ្នកណាស្គាល់គាត់ជួយtagអោយគាត់ផង កុំអោយគាត់ទៅតែឯងចឹង ព្រោះខ្ញុំខ្មាស់គេជំនួសគាត់ទៅទៀត បើទំនេរណាស់ធ្វើខ្លួនជាប្រពន្ធអោយល្អទៅកុំត្រាវគេ វាលក់មុខប្តីណាអ្នក»។

គួរឱ្យដឹងថា កញ្ញា សាសា ក្រោយពីធ្លាយរឿងអាស្រូវជាហូរហែមិនចេះចប់មក អតីតពិធីការិនីស្រីនៅ ទូរទស្សន៍CTN រូបនេះ នាងបានបាត់មុខនៅក្នុងសិល្បៈអស់ជាច្រើនឆ្នាំ ហើយថ្មីៗនេះ គេក៏នៅតែមិនទាន់បានឃើញនាងបង្ហាញខ្លួននៅក្នុងសង្គមសិល្បៈឡើងវិញដែរ៕

កញ្ញា សាសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាសា