រាប់អានគ្នាមករាប់ឆ្នាំ​ ករុណា​ ពេជ្រ​ ទើបទម្លាយទំនាក់ទំនងបែបនេះ ជាមួយ​ សាសា​

//s9.kh1.co/7e/7ec7b35de83a474c2a6526e3a3a345475854d07a.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កាលពីជាង ១០ឆ្នាំមុន ប្រិយមិត្តច្បាស់ជាជ្រាបហើយថា តារាចម្រៀងចាស់វស្សាលោក ករុណា ពេជ្រ និង អតីតតារាចម្រៀង អ្នកនាង សាសា ពួកគេគឺជាដៃគូចម្រៀងរួមផលិតកម្មជាមួយគ្នាដ៏ស័ក្ដិសម។

ភ្នំពេញ៖ ជាការពិតណាស់ ត្រលប់ទៅកាលពីជាង ១០ឆ្នាំមុន ប្រិយមិត្តច្បាស់ជាជ្រាបហើយថា តារាចម្រៀងចាស់វស្សាលោក ករុណា ពេជ្រ និង អតីតតារាចម្រៀង អ្នកនាង សាសា ពួកគេគឺជាដៃគូចម្រៀងរួមផលិតកម្មជាមួយគ្នាដ៏ស័ក្ដិសម ចាប់តាំងពីអំឡុងឆ្នាំ ២០០៩ មកម្ល៉េះ ហើយក៏ទទួលបានការគាំទ្រច្រើនកាលជំនាន់នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកទាំងពីរមិនដែលបានរួមការងារជាមួយគ្នាទៀតឡើយ ព្រោះអ្នកនាង សាសា ក៏បានរៀបការមានគ្រួសារ និងលាឈប់ពីសិល្បៈ ឯលោក ករុណា ពេជ្រ ក៏រវល់ជាមួយមុខរបរផ្ទាល់ខ្លួន ដូច្នេះ អាចនិយាយបានថា ពួកគេលែងមានសកម្មភាពជាមួយគ្នាបង្ហាញហ្វេនៗទៀតហើយ។

 ក្នុងនោះដែរ ថ្មីៗនេះ ករុណា ពេជ្រ ទើបតែបានបង្ហោះរូបចាស់ៗ រំឮកអនុស្សាវរីយ៍ អមនឹងការៀបរាប់អារម្មណ៍ពិតខ្លះៗ កាលនៅរួមការងារនឹង សាសា ដោយលោកបានសរសេរថា៖

តោះ… វិលលប់ ទៅមើលរូបភាព សាសា និង ករុណាពេជ្រ កាលពី 10ឆ្នាំមុន… កាលពួកគេនៅក្មេងៗ ឈ្លោះគ្នាដូចឆ្កែ ដូចឆ្មា ប៉ុន្តែកុំអោយមានអ្នកណាម្នាក់ និយាយមិនល្អអី គឺចេញការពារគ្នា សាហាវ.. រាប់អានគ្នាដោយស្មោះត្រង់ គឺបាននាំមកនូវមិត្តភាពយូរអង្វែង ប៉ុន្តែបច្ចុប្បន្នពីរនាក់ខ្ញុំ ចាស់ៗ អស់ហើយ… ពេលវេលាដើរលឿនណាស់… 10 ឆ្នាំ ម៉ាភ្លែត ហើយសម្រស់កាលនោះក៏មិនធម្មតា ហាហាហា… មើលតែសក់ក្បាលទៅដឹងហើយ បងប្អូន.

ករុណា ពេជ្រ

យ៉ាងណាមិញ ត្បិតតែមិនបានជួបគ្នាជាច្រើនឆ្នាំ ប៉ុន្តែទឹកចិត្ត និងការរាប់អានរបស់អ្នកទាំងពីរនៅតែល្អដដែល។ ហើយតាមរយៈរូបភាពនិងពាក្យពេចន៍ទាំងនេះ ហ្វេនៗឃើញហើយពិតជានឹករឮកដល់ស្នាដៃរួមគ្នារបស់ពួកគេពីមុនៗខ្លាំងផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ និង សាសា
ករុណា ពេជ្រ និង សាសា
សាសា
សាសា
ការបង្ហោះ ករុណា ពេជ្រ
ការបង្ហោះ ករុណា ពេជ្រ
ករុណា ពេជ្រសាសា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T