ភ្នំពេញ៖ ក្រោយពីស្ងប់ស្ងាត់ ពីរឿងអាស្រូវជាច្រើនរាប់ភ្លេច របស់អតីតពិធីការិនី ឯក សុជាតា ហៅ សាសា អស់មួយរយៈពេលយ៉ាងធំ ស្រាប់តែថ្មីៗនេះ ត្រូវបានគេផ្អើលថា រូបនាងបង្ហាញមុខគូស្នេហ៍ជាសាធារណៈ ដោយលែងលាក់លៀមតទៅទៀត។

ការផ្អើលតៗគ្នាបែបនេះ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយ បានដាក់ចំណងជើងធំៗថា "ស្ងាត់ៗ សាសា បង្ហាញមុខគូស្នេហ៍"។ 

ចំពោះអត្ថបទដែលខាងសារព័ត៌មានក្នុងស្រុក បានចុះផ្សាយនោះ គឺមិនបានធ្វើឲ្យ សាមីខ្លួន សាសា ខឹងច្រឡោតនោះទេ តែបែរជានាងអស់សំណើចទៅវិញ ព្រោះវាមិនមែនជាការពិត ដូចអ្វីដែលបានចុះនោះទេ។ 

បើតាមការដឹងកន្លងមក បុរសរូបរាងខ្ពស់ស្រឡះ ដែលតែងដើរលេង និងស្និទ្ធស្នាលជាមួយសាសា គឺគ្រាន់តែជាមិត្តភក្តិជិតដិតនោះទេ មិនមែនជាគូស្នេហ៍នឹងគ្នាឡើយ។ ជាពិសេស ការប្រើពាក្យសម្តី អូនបង ដាក់គ្នាបែបនេះ ដោយសារតែសាសា ចង់បង្កើនភាពស្និទ្ធស្នាល រវាងបុរសរូបនោះ ឲ្យកាន់តែខ្លាំងតែប៉ុណ្ណោះ គឺគ្មានអ្វីលើសពីនេះនោះទេ។

គួររំលឹកផងដែរ បុរសរូបសង្ហានោះ ត្រូវបានគេដឹងថា មានឈ្មោះ ឌី សុចិត្រា ហៅរ៉ូ បច្ចុប្បន្នរូបលោក កំពុងតែប្រកបរបរ បើកហាងអាហារមួយឈ្មោះ «ភូមិគ្រឹះលៀស» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យ៕ 

បុរសម្នាក់ ដែលគេយល់ច្រឡំជា គូស្នេហ៍របស់សាសា

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាសាសា បានបង្ហាញមុខក្នុងសកម្មភាពមនុស្សចែកអាហារដល់ចាស់ៗ និងកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា។

ជាថ្មីម្តងទៀតអតីតពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ៥កញ្ញា ឯក សុជាតា ហៅ សាសា ដែលកន្លងមកធ្លាប់តែពើបប្រទះនឹងរឿងរ៉ាវ អាស្រូវផ្ទួនៗមានតែបញ្ហាមិនចេះចប់មិនចេះហើយស្ទើរងើបមុខមិនរួច បានបង្ហាញមុខក្នុងសកម្មភាពមនុស្សចែកអាហារដល់ចាស់ៗ និងកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា។

រូបថតជាច្រើនសន្លឹកត្រូវបានអតីតពិធីការិនីកញ្ញា សាសា បានយកមកបង្ហោះព្រោងព្រាតនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនបង្ហាញពីសកម្មភាពនៅពេលដែលនាង និងមិត្តភក្តិចុះរៀបចំ ដាំបាយធ្វើម្ហូប ចែកជូនដល់ប្រជាពលរដ្ឋដែលបានយកកូនតូចៗមកព្យាបាល និងបើកថ្នាំនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ដោយមានទាំងបាយម្ហូប ទឹក និងថវិកាមួយចំនួន ចែកជូនដល់អ្នកដែលអញ្ជើញមកមន្ទីរពេទ្យគន្ធបុប្ផា។

តាមរយៈការបង្ហាញសកម្មភាពមនុស្សធម៌បែបនេះរបស់កញ្ញា សាសា គឺជាលើកទី២ហើយបន្ទាប់ពីនាងបានជួបប្រទះបញ្ហាធំៗជាច្រើនដោយលើកដំបូងគឺនាងត្រូវបាន ឧកញ៉ា សុខ ប៊ុន ប្រើហឹង្សាដាក់ យ៉ាងចាស់ដៃ ហើយរឿងបន្ទាប់គឺនាង បានទទួលរងព្រនង់នៃការរិះគន់ យ៉ាងចាស់ដៃ ក្រោយពីបានបង្ក គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបាត់ដំបង។ប៉ុន្តែបន្ទាប់ពីមានរឿងបែបនេះកញ្ញា សាសា ក៏បានងាកមកធ្វើសកម្មភាពមនុស្សធម៌ដោយការចែកបាយ ម្ហូបឲ្យ ប្រជាពលរដ្ឋ ដែលនាំកូន មកមន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានេះសង្ឃឹមថាកញ្ញា សាសា នឹងបន្តធ្វើសកម្មភាពបែបនេះជាបន្តបន្ទាប់ទៀតនៅថ្ងៃក្រោយ។

ទន្ទឹមនឹងការបង្ហោះរូបថតទាំងនេះកញ្ញា សាសា ក៏បានសរសេរបញ្ជាក់បន្ថែមថា សូមអគុណទៅដល់ពុកម៉ែបងប្អូន លោកតាលោកយាយ លោកពូអ្នកមីងទាំងអស់បានទទួលទានអាហារដែលនាងខ្ញុំ និងប្អូនរួមជាមួយមិត្តៗបានរួបរួមគ្នាទាំងកំលាំងកាយចិត្តធ្វើជូនពិសារជាអាហារថ្ងៃត្រង់ជាចុងក្រោយសូមជូនបុណ្យទៅដល់បងប្អូនប្រជាជនខ្មែរទាំងអស់។

ដើម្បីបានដឹងកាន់តែច្បាស់សូមទស្សនាសកម្មភាពរបស់កញ្ញា សាសា ចែកអាហារដល់ប្រជាពលរដ្ឋដែលនាំកូនមករកសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាសា