(ភ្នំពេញ)៖ ជាថ្មីម្តងទៀតអតីតពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ៥កញ្ញា ឯក សុជាតា ហៅ សាសា ដែ​ល​កន្លង​មក​ធ្លាប់​តែ​ពើប​ប្រទះ​នឹង​រឿង​រ៉ាវ អាស្រូវ​ផ្ទួនៗ​មាន​តែ​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើ​យ​ស្ទើរ​​ងើបមុ​ខ​មិ​នរួចបានបង្ហាញមុខក្នុងសកម្មភាពមនុស្សចែក​អាហារ​ដល់​ចាស់ៗ ​និង​កុមារ​​នៅ​​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​។

រូបថតជាច្រើនសន្លឹកត្រូវបានអតីតពិធីការិនីកញ្ញា សាសា បានយកមកបង្ហោះព្រោងព្រាតនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់​ខ្លួន​បង្ហាញ​ពី​សកម្ម​ភាព​នៅ​ពេល​ដែល​នាង និង​មិត្តភក្តិចុះរៀបចំ ដាំបាយធ្វើម្ហូប ចែកជូនដល់ប្រជាពលរដ្ឋដែលបាន​យក​កូន​តូចៗ​មក​​ព្យា​បាល និង​បើក​ថ្នាំ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដោយ​មាន​ទាំង​បាយ​ម្ហូប ទឹក និងថវិកាមួយចំនួន ចែ​កជូនដល់អ្នកដែលអញ្ជើញមកមន្ទីរពេទ្យគន្ធបុប្ផា។

តាមរយៈការបង្ហាញសកម្មភាពមនុស្សធម៌បែបនេះរបស់កញ្ញា សាសា គឺជាលើកទី២ហើយបន្ទា​ប់ពីនាងបានជួបប្រទះបញ្ហាធំៗជាច្រើនដោយលើកដំបូងគឺនាងត្រូវបាន ឧកញ៉ា សុខ ប៊ុន ប្រើហឹង្សាដាក់ យ៉ាងចាស់ដៃ ហើយរឿងបន្ទាប់គឺនាង បានទទួលរងព្រនង់នៃការរិះគន់ យ៉ាង​ចា​ស់ដៃ ក្រោយពីបានបង្ក គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបាត់ដំបង។ប៉ុន្តែបន្ទាប់ពីមានរឿង​បែ​ប​​នេះកញ្ញា​ សាសា ក៏បានងាកមកធ្វើសកម្មភាពមនុស្សធម៌ដោយការចែកបាយ ម្ហូបឲ្យ ប្រជាពលរដ្ឋ ដែលនាំកូន មកមន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានេះសង្ឃឹមថាកញ្ញា សាសា នឹងបន្តធ្វើសកម្មភាពបែបនេះជាបន្តបន្ទាប់ទៀតនៅថ្ងៃក្រោយ។

ទន្ទឹមនឹងការបង្ហោះរូបថតទាំងនេះកញ្ញា សាសា ក៏បានសរសេរបញ្ជាក់បន្ថែមថា សូមអគុណទៅដល់ពុកម៉ែបងប្អូន ​លោកតាលោកយាយ​ លោក​ពូ​អ្នក​មីង​ទាំង​អស់​បាន​ទទួល​ទាន​អាហារ​ដែល​នាង​ខ្ញុំ និងប្អូនរួមជាមួយមិត្តៗ​បានរួបរួមគ្នាទាំងកំលាំងកាយចិត្តធ្វើជូនពិសារជាអាហារថ្ងៃត្រង់​ជាចុងក្រោយសូមជូនបុណ្យទៅដល់បងប្អូនប្រជាជនខ្មែរទាំងអស់។

ដើម្បីបានដឹងកាន់តែច្បាស់សូមទស្សនាសកម្មភាពរបស់កញ្ញា សាសា ចែកអាហារដល់ប្រ​ជាព​លរដ្ឋដែលនាំកូនមករកសេវា​ព្យាបាល​​នៅ​​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក  រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា សុខ ពិសី លះ​បង់​តម្លៃ​ខ្លួន ដើម្បី​ជួយ​​មន្ទីរ​​ពេទ្យ​គន្ធ​បុប្ផា ។ គួររំលឹកផងដែរថា តារាចម្រៀងស្រីដ៏ល្បាញល្បី របស់កម្ពុជា កញ្ញា សុខ ពិសី បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅ កញ្ញាបានចូលរួមក្នុងការប្រគុំ តន្រ្តីដ៏អស្ចារ្យមួយ នៅសាកលវិទ្យាល័យន័រតុន ដើម្បីប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះមិនមែនជាលើកទី១ទេ សម្រាប់កញ្ញា សុខ ពិសី ដែលបានចូលរួម ក្នុងសកម្មភាពមនុស្សធម៌ និងជួយដល់សង្គម ពោលគឺនាងបានធ្វើការងារជាច្រើន លើកច្រើនសារមកហើយ។

កញ្ញា សុខ ពិសី បញ្ជាក់ទៀតថា «ការចូលច្រៀងក្នុងកម្មវិធីប្រគំតន្ត្រី ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផានេះ ខ្ញុំចូលរួមដោយមិនទាមទារតម្លៃខ្លួនចេញសម្តែងឡើយ គឺខ្ញុំសុខចិត្តឲ្យអ្នករៀបចំ កម្មវិធីនេះ បង្វិលថវិកាតម្លៃខ្លួនរបស់ខ្ញុំ ដែលច្រៀងបានទាំងអស់ ជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា»។

អ្វីដែលកាន់តែមិននឹកស្មានដល់នោះ តារាចម្រៀងល្បីរូបនេះ បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញាដែលត្រូវនឹងថ្ងៃប្រគុំតន្ត្រីនោះ កញ្ញាសុខចិត្តលុបចោល ការងារផ្ទាល់ខ្លួនពីរ គឺថតផ្សាយពាណិជ្ជកម្មម្សៅលាបមុខ និងថតខារ៉ាអូខេ បទថ្មីរបស់កញ្ញាផងដែរ ដោយបានស្នើសុំឲ្យខាងក្រុមហ៊ុនថតស្ប៉ត និងខារ៉ាអូខេ លើកទៅថ្ងៃក្រោយ ដើម្បីយកពេលវេលានេះ ចូលរួមកម្មវិធីប្រគំតន្ត្រី ដ៏សំខាន់នេះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាសា