ភ្នំពេញ៖ ស្របពេលដែលសេដ្ឋកិច្ចកំពុងតែរីកចំរើន គេសង្កេតឃើញថា មានអាគារពាណិជ្ជកម្មជា ច្រើនចាប់ផ្តើមលេចចេញជារូបរាងជាបណ្តើរៗ ហើយផ្សារទំនើបៗជាច្រើនក៍បានបង្ហាញខ្លួននៅតាម តំបន់ជាយក្រុងភ្នំពេញផ្សេងៗ ស្របពេលដែល ប្រជាជនជាច្រើនបានងាកទៅទិញផ្ទះនៅ តាមបូរីផ្សេងៗ ដើម្បីសម្រួលការកកស្ទះនៅរាជធានីភ្នំពេញ ក៏ដូចជាភាពងាយស្រួលក្នុង ការរស់នៅព្រោះនៅមិនឆ្ងាយក្រុងនោះឡើយ។

ទន្ទឹមនឹងគ្នានេះដែរ ផ្សារទំនើបដ៏ធំមួយ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលស្ថិតក្នុងទឹកដីខណ្ឌ ជ្រោយចង្វារ បានចាប់ផ្តើមសាងសង់ហើយ គឺឌឹ ផ្លរ៉ា ផ្លាហ្សា (The Flora Plaza) ដែលជាផ្សារទំនើប ដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនឹង តម្រូវការអតិថិជន និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានតំបន់ជ្រោយចង្វារ។ ឌឹ ផ្លរ៉ា ផ្លាហ្សា (The Flora Plaza) មានទំហំរហូតដល់ 3,5ht (ហិចតា) នៃគម្រោង បុរី ឌឹ ផ្លរ៉ា ដែលលាតសន្ធឹងលើផ្ទៃដី ប្រមាណ 200ht (ហិចតា) ស្ថិតនៅតាមបណ្តោយផ្លូជាតិ ៦A ក្នុងតំបន់អភិវឌ្ឍន៍នៃទីក្រុងរណបថ្មីជ្រោយចង្វារ ដែលរួមមាន សួនសត្វសាហារី សណ្ឋាគារ លំដាប់ផ្តាយប្រាំ ស្តាតមរតកតេជោថ្មី គម្រោងវិនិយោគឆាយណាថោន (China town) និងគម្រោងអភិឌ្ឍន៍ផ្សេងៗ ជាច្រើនទៀត។

ឌឹ ផ្លរ៉ា ផ្លាហ្សា (The Flora Plaza) គ្រោងនឹងបញ្ចប់ដំណើរការសាងសង់ និង ដាក់អោយ ដំណើរការនៅដើមឆ្នាំ 2018 ដោយមានដាក់តាំងលក់ផលិតផល ជាច្រើនប្រភេទជាមួយនឹង ម៉ាកផលិតផលក្នុងស្រុក និងក្រៅស្រុក ជាច្រើនដូចជា សម្លៀកបំពាក់ ភោជនីដ្ឋាន រោងភាពយន្ត កន្លែងក្មេងលេង កន្លែងហាត់ប្រាណ បណ្ណាគារ ឱសថស្ថាន និងសេវាកម្មជាច្រើនទៀត។ ជាពិសេស ឌឹ ផ្លរ៉ា ផ្លាហ្សា (The Flora Plaza) ក៏មាន អគារ សម្រាប់ពិធីមង្គលការ ( Wedding Hall) អគាសម្អាងការ (Wedding Business) ផ្សាទំនើប (Supper Market) អគារពាណិជ្ជកម្ម (Business Center) សាលមហាស្រព អគាសន្និបាត (Exhibition center) និង ពិធីផ្សេងៗទៅតាម តម្រូវការអតិថិជន។

គួរបញ្ជាក់ថា បុរី ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់នៅលើផ្ទៃប្រមាណ ២០០ហិចតា ចម្ងាយ ប្រមាណជាង ១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ ៦ ដែលជាផ្លូវភ្លោះធំបំផុត របស់កម្ពុជា តភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់ រាជធានីភ្នំពេញ ដែរធ្លាប់មានកេរ្តិ៍ឈ្មោះរយៈពេលមួយឆ្នាំមកហើយក្នុងការសាងសង់ វីឡា ផ្ទះល្វែង ទំនើបៗ ហើយមានការគាំទ្រយ៉ាងច្រើនផងដែរ ពីសំណាក់អតិថិជន ទាំងតំលៃ សេវាកម្ម និងគុណភាព ស្របពេលដែល វិស័យអចលទ្រព្យមួយនេះកាន់តែរីកចំរើន ខ្លាំង ក៏ដូចជាតំរូវការកាន់តែមានច្រើនឡើងៗផងដែរ។

ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ (010/087) 366 886, 011 67 67 26/ 011 67 67 10/ 011 67 67 38/ 061 77 67 67/ 088 57 57 888៕

គេហទំព័រ www.boreytheflora.com, ហ្វេសប៊ុក https://www.facebook.com/boreytheflora 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]