ភ្នំពេញ៖ មកដល់ទៀតហើយ ជាមួយបទចំរៀងបែបមនោសញ្ចេតនា និងមានជាសាច់រឿងផងនោះ បានចេញជាវីដេអូខ្លីហើយ ដែលធ្វើអោយអ្នកគាំទ្រផលិតកម្ម ថោន អាចទស្សនាបានជាមួយនឹងបទ «កុលាបពុលដី» ដែលច្រៀងដោយលោក កែវ វាសនា និងបទ «កុលាបពុលដីឈ្មោះស្រីមិនល្អ» ច្រៀងដោយអ្នកនាង និ រ័ត្ន។

ថ្មីៗនេះបើតាមរយៈប្រភពគណនីហ្វេសប៊ុករបស់ លោក វ៉ាត លីម៉េង ដែលជាអ្នកដឹកនាំសម្តែងមួយរូបរបស់ផលិតកម្មថោន បានអោយដឹងថា បទចំរៀងជាសាច់រឿងដែលសាច់រឿងទី១ ក្នុងបទ «កុលាបពុលដី» ច្រៀងដោយលោកកែវ វាសនា បានរៀបរាប់ពីស្នេហាដំបូងរបស់បុរស និងនារីស្រុកស្រែចំការមួយគូ ស្រលាញ់គ្នាហើយនារីនោះបានមកធ្វើការ នៅទីក្រុង វង្វេងនឹងភ្លើងពណ៌ លុយ ឡានបំភ្លេចកំលោះស្រុកស្រែធ្វើអោយគេឈឺចាប់ឥតឧបមា។ បន្តមកទៀតជាសាច់រឿងទី២ ដែលជាការឆ្លើយតបរបស់នារី ដែលគេចោទថាជាកុលាប ពុលដីវង្វេងនឹងប្រាក់ លុយ ឡាន នៅក្នុងបទ «កុលាបពុលដីឈ្មោះស្រីមិនល្អ» បានបកស្រាយពីទុក្ខលំបាករបស់ខ្លួន ពីជីវិតអ្នកក្រ ខំមកផ្សងក្នុងទីក្រុងចោល ស្នេហ៍ស្មោះសដើម្បីគ្រួសារ។

ចង់ដឹងទេថាវីដេអូខ្លីរបស់បទ «កុលាបពុលដី» និងបទ «កុលាបពុលដីឈ្មោះស្រីមិនល្អ» មានអ្វីប្លែក និងការសំដែងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ក្រោយពីបានទស្សនាវីដេអូខ្លីរបស់បទ «កុលាបពុលដី» និង​ «កុលាបពុលដីឈ្មោះស្រីមិនល្អ» រួចមកទស្សនិកជនយល់យ៉ាងណាដែរ? ចឹងយើងរង់ចាំមើលវីដេអូពេញវា នឹងទៅជាយ៉ាងណាទាំងអស់គ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជាតិ សុច្ចកា