ភ្នំពេញ៖ ជាការពិត គ្មានមនុស្សណាម្នាក់ ដែលអាចរស់នៅ ដោយគ្មានការទំនាក់ទំនងរវាង មិត្តភក្តិបានបាននោះទេ នៅក្នុងជីវិត។ ចុះតើប្រិយមិត្តដឹងទេថា តើតារាស្រីខ្មែរល្បីៗ ណាខ្លះ ជាមិត្តជិតស្និទ្ធនឹងគ្នា ដែលស្រលាញ់គ្នាប្រៀបដូចជាបងប្អូនបង្កើត។

ចង់ដឹងថា យ៉ាងណា តោះតាមដានជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖ 

១) អ្នកនាងសារាយ សក្ខណា និង កញ្ញា នី មុន្នីនាថ ៖ អ្នកទាំងពីរ ជាមិត្តភក្តិជាមួយគ្នា តាំងពីយូរណាស់មកហើយ ដែលពួកគេ តែងតែដើរលេងជាមួយគ្នា រាល់ពេលពួកគេទំនេរពីការងារសិល្បៈ។ មិនតែប៉ុណ្ណោះ រាល់មានកម្មវិធីធំៗ រឺអ្នកនាង សារាយ សក្ខណា មកលេងប្រទេសខ្មែរ រឺក៏ត្រឡប់ទៅស្រុកគេវិញ គឺសឹងតែគ្រប់ពេលទៅហើយ ដែលកញ្ញា នី មុនី្ននាថ បានចំណាយពេលជូនដំណើរ រឺក៏ទៅយក មិត្តជាទីស្រលាញ់ ទោះបី មានការងាររវល់យ៉ាងណាក៏ដោយ។ ជាពិសេសទៀតនោះ កញ្ញា នី មុន្នីនាថ អ្នកនាង សារាយ សក្ខណា គឺដើរជាមួយគ្នា ស៊ីចង្វាក់គ្នាណាស់ និងចាត់ទុកគ្នាដូចជាបងប្អូនបង្កើត។

២) កញ្ញា ម៉ាក សែន សូនីតា និង កញ្ញា គង់ វង្សយ៉ាទី៖ ចំពោះពួកគេទាំងពីរនាក់វិញ គឺឧស្សាហ៍បានជួបមុខគ្នាមិនថា នៅក្នុងកម្មវិធី និងក្រៅឆាកនោះទេ។ ក្នុងនោះ ទំនាក់ទំនងរបស់អ្នកទាំងពីរគឺលើសពីមិត្តភក្តិជិតស្និទ្ធទៅទៀត ព្រោះថា ឲ្យតែមាន ពិធីសំខាន់ផ្សេងៗ ពួកគេតែងតែ នៅក្បែរគ្នា ហើយកាលពីបុណ្យណូអែលកន្លងមក ពួកគេ បានទិញកាដូជូនគ្នា ហើយថែមទាំងថើបគ្នាទៅវិញទៅមក នៅក្នុងឡានទៀតផង។ ទោះបីរយៈពេលដែលពួកគេបានស្គាល់គ្នា យូរឆ្នាំក៏ដោយ ក៏ពួកគេ នៅតែស្រលាញ់គ្នា រហូតដល់បច្ចុប្បន្នផងដែរ ដែលគ្មានអ្នកណា មកបំបែកបំបាក់ចំណងមិត្តភាពមួយនេះបាននោះទេ។

៣) អ្នកនាង គង់ ចាន់ស្រីមុំ៖ សម្រាប់តារាស្រី និងជាថៅកែវ័យក្មេងរូបនេះ បើតាមគេសង្កេតរូបនាង មិនសូវមានភាពសិ្នទ្ធស្នាលជាមួយនឹង អ្នករួមសិល្បៈប៉ុន្មានទេ តែរូបនាង គឺតែងតែទៅណា មកណា ជាមួយនឹងនារីវ័យក្មេងម្នាក់ ដែលត្រូវបានគេស្គាល់ ជាមិត្តរបស់នាងរាប់ឆ្នាំ។ ក្នុងនោះ រាល់ការដើរកំសាន្ត ទីជិត រឺទីឆ្ងាយ នារីម្នាក់នោះ តែងតែមានវត្តមាន ជាមួយនឹងអ្នកនាង គង់ ចាន់ស្រីមុំជានិច្ច ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងមានចំណង់ចំណូលចិត្ត ដូចគ្នា មិនថា ការតែងខ្លួន និងការទទួលទានអាហារ ដែលពិតជាត្រូវគ្នាយ៉ាងខ្លាំង ដូច្នេះហើយ ទើបធ្វើឲ្យពួកគេទាំងពីរនាក់ស្រលាញ់គ្នា ប្រៀបដូចជា បងប្អូនបង្កើត។

៤) អ្នកនាង សុខ សោម៉ាវត្តី៖ ងាកមករក តារាស្រីកំពុងតែទទួលបាន ភាពល្បីល្បាញខ្លាំងនេះវិញ គឺរូបនាង មានចំណងមិត្តភាពជាមួយនឹង នារី៤ ទៅ៥នាក់ ដែលមិនមែនជាតារាដូចជារូបនាង។ អ្នកនាង សុខ សោម៉ាវត្តី បានរក្សាចំណងមិត្តភាពដ៏ល្អនេះ អស់ជាច្រើនឆ្នាំទៅហើយ ដែលតែងតែឃើញរូបនាង ចូលរួមកម្មវិធី រឺធ្វើដំណើរកំសាន្ត ជាមួយនឹងនារីៗទាំងនោះ។ អ្វីដែលសំខាន់ រូបនាង និងមិត្តភក្តិប៉ុន្មាននាក់នោះ បានសាក់រូប យុថ្កា នៅកខាងឆ្វេង ដែលបង្ហាញពីទំនាក់ទំនងដ៏ស្និទ្ធស្នាលបំផុត អស់រយៈពេល១៥ឆ្នាំ ហើយពួកគេ ក៏បានសាក់រូបនេះ នៅកជើងដូចៗគ្នាទាំងអស់៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ