កាលពីពេលថ្មីៗនេះ បទចំរៀងនិពន្ធថ្មីបំផុតរបស់លោកនីកូ ដែលធ្វើអោយកក្រើកនៅក្នុងបណ្តាញសង្គម Facebook តាមរយៈការស្តាប់ likes និង shares តៗគ្នានោះ បានចេញជាវីដេអូចំរៀង (MV) ហើយ។

បទចំរៀងដែលមានចំណងជើងថា “អ្នកមិនចុះចាញ់” មិនត្រឹមតែមានបទភ្លេង ដ៏ពិរោះរណ្តុំចិត្តប៉ុណ្ណោះទេ ថែមទាំងពោលពេញទៅដោយអត្ថន័យ លើកទឹកចិត្តដល់អ្នកស្តាប់ទាំងអស់គ្នា កុំអោយចុះចាញ់នូវឧបសគ្គ ទាំងឡាយ និងត្រូវតែមានក្តីសង្ឃឹមជានិច្ច ខំប្រឹងតស៊ូជំនះនូវឧបសគ្គ ដែលយើងជួបប្រទះរហូតទទួលបានភាពជោគជ័យក្នុងឆាកជីវិតរបស់យើង ដែលខុសប្លែកពីបទចំរៀងដទៃទៀតដែលភាគច្រើននិយាយតែពីរឿង ស្នេហា។

ប្រិយមិត្តដែលបានស្តាប់បទនេះហើយ ពិតជាទទួលបាននូវការលើកទឹកចិត្ត ខ្លួនឯង មានក្តីសង្ឃឹមជានិច្ច នឹងមិនចុះចាញ់ក្នុងឆាកជីវិតជាដាច់ខាត ពីព្រោះដរាបណាអ្នកមានក្តីសង្ឃឹមថ្ងៃណាមួយ អ្នកនឹងទទួលបានជោគជ័យ!

រឹតតែពិសេសជាងនេះទៅទៀត វីដេអូចំរៀងនេះ មានការឧបត្ថម្ភផ្តាច់មុខដោយ ផលិតផលស៊ុបមាន់ប្រ៊េនស៍ (BRAND’S) ដែលតែងតែជំរុញនិង លើកទឹកចិត្តដល់អ្នកគ្រប់គ្នាអោយចេះតស៊ូជំនះឧបសគ្គ រហូតទទួលបានភាពជោគជ័យ។

ប្រ៊េនស៍ (BRAND’S) ចូលរួមលើកទឹកចិត្តដល់អ្នកទាំងអស់គ្នា! សូមរីករាយទស្សនាវីដេអូចំរៀងនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ