ភ្នំពេញ៖ ក្នុងមួយរយៈពេលចុងក្រោយនេះ រឿងរ៉ាវរបស់តារាសម្តែង ដែលនិយមស្លៀកពាក់សិចស៊ី កញ្ញាដេននី ក្វាន់ ហាក់ដូចជាស្ងប់ស្ងាត់បន្ដិច បន្ទាប់ពីមានជំលោះជាមួយនឹង តារាចម្រៀងស្រីជើងចាស់ អ្នកនាងម៉េង កែវពេជ្ជតា តែមិនទាន់បានប៉ុន្មានផង ក៏លេចចេញព័ត៌មានថា មានគេពេបជ្រាយថានាងស្អាតដោយគីមី

អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ដេននី ក្វាន់ ក៏បានផ្ទុះកំហឹងយ៉ាងខ្លាំង ព្រោះដោយសារតែបុរសម្នាក់ ប្រើពាក្យសំដីរិះគន់ទៅការស្លៀកពាក់សិចស៊ីរបស់នាង។ ក្នុងនោះដែរ កញ្ញា ដេននី ក្វាន់ បានរៀបរាប់ថា៖

“ខ្ញុំនៅតែមិនយល់ចំពោះ អាខោនហ្វេសហ៊ុក គាត់ម្នាក់នេះ Willam Guang តើការ Post រូបភាពពីមុនៗរបស់ខ្ញុំដែលខ្ញុំស្លៀកសិចស៊ីៗកាលពីមុន ហើយគាត់យកមករិះគន់ជាលក្ខណះមនុស្សគ្មានសុជីវធម៌ ហើយប្រមាថមើលងាយសុទ្ឋតែប្រេត តើខ្ញុំបានធ្វើអ្វីប៉ះពាល់ទៅលើគាត់ មួយវិញទៀតគាត់ក៏មិនដែលស្គាល់ខ្ញុំ ហើយខ្ញុំក៌មិនស្គាល់គាត់ដូចគ្នា។ តើការប្រើភាសារិះគន់បែបមនុស្សចេះដឹង គេរិះគន់ចឹងមែន ខ្ញុំទទួលស្គាល់ការនិយមស្លៀកពាក់របស់ខ្ញុំ គឺសិចស៊ី តាមបែបផែនបរិយាកាសសង្គម ។ វាជាការពិត ក្រោយពីមានការរិះគន់ល្អៗពីសំណាក់បងប្អូនមួយចំនួនដែលប្រើភាសា រិះគន់បែបកែលំអ ខ្ញុំក៏បានទទួលយកនឹងកាត់បន្ថយភាពសិចស៊ី តាមដែលអាចទទួលយកបាន(សិចស៊ីមានកម្រិត) តែបុគ្គលមនុស្សដូចជាគាត់ Willam Guang គាត់ចង់អ្វីទៀត រឺ ក៏គាត់ចេះតែម្យ៉ាង រិះគន់ដៀលគេដោយប្រើភាសា បាតសង្គមទៅវិញ តើខ្ញុំបានធ្វើអ្វីប៉ះពាល់លោក ។ គ្រប់រូបភាពនៃមនុស្សមិនស្តែងចេញឡើងលើការស្លៀកពាក់តែមួយមុខនោះទេ គឺវាគួបផ្សំជាមួយ សកម្មភាពរស់នៅ ការប្រើភាសានិយាយ និងទង្វើផ្សេងៗដែលមិនខុសច្បាប់ ។ ឧទាហរណ៏ដូចជាបុគ្គលគាត់ចឹង ព្យាយាមណាស់ ឆ្កឹះកកាយយករូបភាពចាស់ៗដែលវាជាអតីតកាលរបស់ខ្ញុំមក ទាមទារប្រជាប្រិយភាព ឈប់បានគួរឈប់ទៅ ។” ដេននីក្វាន់

សារដែលនាងឆ្លើយតបទៅកាន់ គណនីហ្វេសហ៊ុក Willam Guang
សារដើម ដែលគណនីហ្វេសប៊ុក Willam Guang បានបង្ហោះឡើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់