ភ្នំពេញ៖ តារាសម្តែងស្រីស៊ិចស៊ី កញ្ញា ដេននីក្វាន់ បានកើតទុក្ខមិនសុខចិត្ត ក្រោយពីដឹងថា មានគេលួចពេបជ្រាយពីក្រោយខ្នង ថានាងស្អាតដោយសារតែគីមី។

ក្នុងនោះតារាស្រីរូបនេះ បានសរសេររៀបរាប់ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលមានគេ Follow ជាង២០ម៉ឺននាក់ ដែលមានអត្ថន័យថា "នៅលើលោកនេះមនុស្សប្រុសស្រីណាដែលមិនចង់មានសម្រស់ស្រស់ស្អាត? ទាំងខ្ញុំទាំងគេ? ជាធម្មតាមនុស្សគ្រប់រូបកើត មកលើផែនដីនេះ សុទ្ធតែចង់បានរូបរាងសម្រស់ស្អាត ទៅតាមសេចក្តីប៉ងប្រាថ្នាតែយើង មិនអាចបញ្ជាច្បាប់ធម្មជាតិបាននោះទេ តែយើងអាចតុបតែងកែប្រែរូបសម្រស់របស់ខ្លួន យើងបានតាមការចង់បានរបស់យើង ទាំងនេះវាមិនមែនជាកំហុស រឺក៏ការប្រព្រឹត្តអំពើអាក្រក់នោះឡើយ។ ងាកមកសង្គមបច្ចុប្បន្នដែលជាសង្គមស៊ីវិល័យ គ្រាន់តែចង់បានរូបរាងមុខមាត់ស្អាត បំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនសោះម្តេចក៏ត្រូវបានការដៀមដាមមើលងាយពេបជ្រាយ (សុទ្ធតែគីមីពេញក្នុងខ្លួន)ទៅវិញ។ លុយខ្ញុំ ខ្លួនខ្ញុំ សម្រស់ខ្ញុំមិនបានពាក់ព័ន្ធ រឺទៅយកលុយបុគ្គលណាផ្សេងឡើយម្តេចក៏ចេះដឹងឈឺឆ្អាលខ្លាំងម្ល៉េះ"។ 

ចំពោះសារដ៏វែងអន្លាយរបស់ កញ្ញា ដេននីក្វាន់ ប្រហែលជាមានគេ និយាយមើលងាយរូបនាង ថាស្រស់ស្អាត និងស៊ិចស៊ី គឺដោយសារតែការប្រើប្រាស់នូវផលិតផលគីមី មិនមែនស្រស់ស្អាតពីធម្មជាតិនោះទេ ទើបធ្វើឲ្យនាងខឹងសម្បារយ៉ាងដូច្នេះ។

នាពេលបច្ចុប្បន្ន កញ្ញា ដេននីក្វាន់ ហាក់ដូចជាយីអ៊ុនឡើងស្រឺតៗ ទាំងការងារសិល្បៈ និងរបរជំនួញ ដែលក្នុងមួយខែៗ នាងអាចរកចំណូលបានយ៉ាងច្រើន។ ជាពិសេស កាលពីមួយអាទិត្យមុននេះ ក៏បានឃើញនាង ថតបង្អួតលុយសន្ធឹកសន្ធាប់ ដែលបានមកពីការរកស៊ីរបស់នាង ផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាសម្តែងស្រីល្បីឈ្មោះ ខាងបញ្ចេញសាច់សិចស៊ី កញ្ញា ដេននី ក្វាន់ បានទម្លាយឲ្យ មហាជនបានដឹងថា ហាងកែ សម្ផស្សដែលនាងទើបតែបើក ត្រូវបានចោរលួចយកឥវ៉ាន់អស់ពីហាង ខណៈដែលនាងធ្វើដំណើរ ទៅខេត្តបាត់ដំបង ។

បើតាមសារដែលដេននី ក្វាន់បង្ហោះនៅលើ Facebook បានបង្ហាញអារម្មណ៍ខឹងសម្បារ និងធ្វើការប៉ានស្មានថា ការដែលត្រូវចោរលួចឥវ៉ាន់ ពីហាងនាងនេះមិនមែនចោរពីក្រៅទេ ដោយនាងបានសរសេរថា «ក្តៅចិត្តណាស់ ទៅបាត់ដំបងតែមួយថ្ងៃសោះ ពេលត្រលប់មកវិញបាត់ឥវ៉ាន់ អស់ពីហាងរលីង.. បុគ្គលិកឡើង១០នាក់ សួរគ្មាននរណាម្នាក់ដឹងសោះ ស្តាយណាស់ Camera សុវត្ថិភាពមិនទាន់ដាក់កុំអី រកមុខចោរឃើញហើយ តែខ្ញុំជឿជាក់ច្បាស់ណាស់ គ្មានចោរខាងក្រៅណានោះទេ គឺចោរក្នុងផ្ទះនឹងហើយ. យកបានយកទៅចុះព្រោះអស់ប៉ុណ្ណឹង ក៏ខ្ញុំមិនក្រដែរហើយអ្នកដែលលួចគេ នឹងក៏មិនប្រាកដថាដេកលក់ស្រួលដែលព្រោះវាជារបស់ក្តៅក្រហាយ...ហ៊ឺ.. នេះចាត់ទុកវាជាមេរៀនទៅចុះ ព្រោះវាជាការធ្វេសប្រហែសរបស់ខ្ញុំ ហើយក៏គ្មានលើកទី២អោយចោរឯងលួចស្រួលៗដែរ.!»។

បើទោះជាតារារូបនេះ បានបង្ហើបឲ្យដឹងថា នាងត្រូវបានជួបរឿងស៊យ ដោយបាត់ឥវ៉ាន់ នៅក្នុងហាងស្ទើរតែ ទាំងស្រុងបែបនេះក្តីតែនាងមិនបានបញ្ជាក់ថា អស់ប្រហែលជាទឹកប្រាក់ប៉ុន្មានទេ ដោយនាងគ្រាន់តែនិយាយយ៉ាងខ្លីថា បាត់របស់ប៉ុណ្ណឹងនាងមិនក្រទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់