ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះ ខាងបញ្ចេញសាច់សិចស៊ី កញ្ញា ដេននី ក្វាន់ នៅពេលថ្មីៗនេះ បានទម្លាយឲ្យ មហាជនបានដឹងថា ហាងកែសម្ផស្សដែលនាងទើបតែ បើកកាលពីពេលថ្មីៗកន្លងទៅនេះ ត្រូវបានចោរលួចយកឥវ៉ាន់អស់ពីហាង ខណៈដែលនាងធ្វើដំណើរ ទៅខេត្តបាត់ដំបង ។

បើតាមសារដែលដេននី ក្វាន់បង្ហោះនៅលើ Facebook បានបង្ហាញអារម្មណ៍ខឹងសម្បារ និងធ្វើការប៉ានស្មានថា ការដែលត្រូវចោរលួចឥវ៉ាន់ ពីហាងនាងនេះមិនមែនចោរពីក្រៅទេ ដោយនាងបានសរសេរថា «ក្តៅចិត្តណាស់ ទៅបាត់ដំបងតែមួយថ្ងៃសោះ ពេលត្រលប់មកវិញបាត់ឥវ៉ាន់ អស់ពីហាងរលីង.. បុគ្គលិកឡើង១០នាក់ សួរគ្មាននរណាម្នាក់ដឹងសោះ ស្តាយណាស់ Camera សុវត្ថិភាពមិនទាន់ដាក់កុំអី រកមុខចោរឃើញហើយ តែខ្ញុំជឿជាក់ច្បាស់ណាស់ គ្មានចោរខាងក្រៅណានោះទេ គឺចោរក្នុងផ្ទះនឹងហើយ. យកបានយកទៅចុះព្រោះអស់ប៉ុណ្ណឹង ក៏ខ្ញុំមិនក្រដែរហើយអ្នកដែលលួចគេ នឹងក៏មិនប្រាកដថាដេកលក់ស្រួលដែលព្រោះវាជារបស់ក្តៅក្រហាយ...ហ៊ឺ.. នេះចាត់ទុកវាជាមេរៀនទៅចុះ ព្រោះវាជាការធ្វេសប្រហែសរបស់ខ្ញុំ ហើយក៏គ្មានលើកទី២អោយចោរឯងលួចស្រួលៗដែរ.!»។

បើទោះជាតារារូបនេះ បានបង្ហើបឲ្យដឹងថា នាងត្រូវបានជួបរឿងស៊យ ដោយបាត់ឥវ៉ាន់ នៅក្នុងហាងស្ទើរតែ ទាំងស្រុងបែបនេះក្តីតែនាងមិនបានបញ្ជាក់ថា អស់ប្រហែលជាទឹកប្រាក់ប៉ុន្មានទេ ដោយនាងគ្រាន់តែនិយាយយ៉ាងខ្លីថា បាត់របស់ប៉ុណ្ណឹងនាងមិនក្រទេ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងស្រី និងថៅកែហាងនិយមស្លៀកពាក់សិចស៊ី ធ្លាប់រងនូវព្រនង់រិះគន់យ៉ាងចាស់ដៃ ពីមហាជនរហូតមានការកោះហៅ ទៅដុះក្អែល ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កញ្ញា ដេននី ខ្វាន់ ការប្រកាសឲ្យមហាជនដឹង ជាសាធារណៈថា នាងមិនចូលចិត្តមនុស្សប្រុសណារអ៊ូរទាំច្រើន និងប្រើគំនាបមកលើខ្លួនឡើយ ព្រោះនាងជាមនុស្ស មិនមែនសត្វនៅក្នុងទ្រុង ស្ថិតក្រោមការគ្រប់គ្រងរបស់នរណាទេ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីនាង ដេននី ខ្វាន់ កាលពីប៉ុន្មានម៉ោងមុននេះ បានសរសេរហាក់ចង់ឲ្យបុរសណាម្នាក់ ដែលជាគូស្នេហ៍ស្រឡាញ់នាងដឹងខ្លួនជាមុនថា « ខ្ញុំចង់សម្រាក ខ្ញុំធុញនិងហត់ណាស់ ខ្ញុំមិនចង់ឈ្លោះ ហើយក៏មិនចង់មានបញ្ហាដែរ ខ្ញុំគិតថា យើងគួរតែផ្អាកទំនាក់ទំនងជាមួយគ្នា មួយរយៈសិនទៅ ឬក៏មិនបាច់ជួបមុខគ្នារហូតក៏ល្អដែរ...ខ្ញុំមិនចូលចិត្តមនុស្សណារអ៊ូច្រើន ឬប្រើគំនាបអ្វីមកលើខ្ញុំនោះទេ...!»។

ជាមួយគ្នានេះ តារាសិចស៊ី កញ្ញា ដេននី ខ្វាន់ ក៏បានបញ្ជាក់ថា «ខ្ញុំជាមនុស្ស មិនមែនជាសត្វនៅក្នុងទ្រុង ដែលនៅក្រោមការគ្រប់គ្រងរបស់អ្នកនោះទេ ខ្ញុំត្រូវការសេរីភាពរបស់ខ្ញុំដែរ ចឹងហើយ បើអ្នកទទួលយកមិនបាន គិតតាមនឹងទៅ ព្រោះខ្ញុំហត់នឹងស្តាប់ពាក្យច្រំដែលៗ របស់អ្នកណាស់ !»។

តាមរយៈពាក្យសម្តីលើកឡើង របស់កញ្ញា ដេននី ខ្វាន់ ខាងលើនេះ ត្រូវបានទស្សនិកជន និងអ្នកនិយលេងហ្វេសប៊ុកមើលឃើញថា នាងនិយាយនេះចង់សំដៅដល់បុរសជាគូស្នេហ៍ ខណៈបុរសម្នាក់នេះស្រឡាញ់ហើយមានការប្រច័ណ្ឌហួងហែងខ្លាំង ចង់គ្រប់គ្រងសេរីភាពរបស់នាង ទើបធ្វើឲ្យនាងមិនសប្បាយចិត្ត ចំពោះទង្វើនេះ ហើយបានបញ្ចេញសារព្រមាន ចែកផ្លូវគ្នាធ្ងន់ៗ បែបនេះតែម្ដង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់