ភ្នំពេញៈ តារា​សម្ដែង​និយម ​ប្រើ​សម្ភារៈប្រេនៗ កញ្ញា ព្រីម លីហ្សា បាន​ទៅ​ចូលរួម​កម្មវិធី​ ដេញ​ថ្លៃ​សំលៀកបំពាក់​ សប្បុរសធម៌​ ជួយ​ដល់​ក្មេង​ៗ ក្រីក្រ​នៅ​លើ​ពិភពលោក​ ក្នុង​ប្រទេស​វៀតណាម​ ដែល​ក្នុង​នោះ​ នាង​​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ ចំនួន១ពាន់​ដុល្លារ​ ​ខណៈកុមារកម្ពុជា គ្មានសំណាងទទួលបានដោយផ្ទាល់។

យើងសង្កេតឃើញថា បណ្តាអ្នកសិល្បៈដទៃៗ ខិតខំគៀងគរ ប្រមូលថវិកាបន្តិចបន្តួច មកជួយសប្បុរសធម៌​ ជួយ​ដល់​កុមារកម្ពុជា ​ដែលកំពុងត្រូវការសង្រ្គោះកុមារ ពីមន្ទីរពេទ្យគន្ធបុប្ផា ជាដើម ហេតុអីមិនជួយឲ្យចំគោលដៅ តែម្តងទៅ។

ទោះយ៉ាងណាតារាប្រេនៗ ព្រីម លីហ្សា បានឲ្យដឹងថា "ខាង​អ្នក​រៀប​ចំ​ នៅ​ប្រទេស​វៀតណាម ​បាន​អញ្ជើញ​ខ្ញុំ​ទៅ​ចូលរួម​​ ដែល​កម្មវិធី​នេះ ​មាន​​ការ​ដេញ​ថ្លៃ​សំលៀក​បំពាក់​​ដើម្បី​យក​ថវិកា​ ជួយ​កុមារ​ក្រីក្រ​នៅ​លើ​ពិភពលោក ក្នុង​នោះ ​ក៏​មាន​ប្រទេសខ្មែ​រយើង​ដែរបង ហើយ​ខ្ញុំ​បាន​ចូល​ថវិកា ​១ពាន់​ដុល្លារ​ សម្រាប់​កម្មវិធី​នេះ​ដែរ"។ ​​កញ្ញា លីហ្សា បន្តប្រាប់​ថា​ នាង​សប្បាយ​ចិត្ត​ ដែល​មាន​ចូល​រួម​ក្នុង​កម្មវិធី​ខាង​លើ ​មិន​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​​បាន​ជួយ​ក្មេងៗក្រីក្រ នៅជុំវិញ​ពិភពលោកទៀត។

ទាក់ទងនឹង កញ្ញា ព្រីម លីហ្សា បាន​ទៅ​ចូលរួម​កម្មវិធី​ ដេញ​ថ្លៃ​សំលៀកបំពាក់​ នឹងធ្វើសប្បុរសធម៌​ ជួយ​ដល់​ក្មេង​ៗក្រីក្រ​ នៅ​លើ​ពិភពលោក​ ក្នុង​ប្រទេស​វៀតណាម​ មានមតិមួយចំនួនលើកឡើងថា កុមារក្រីក្រក្នុងប្រទេសយើងច្រើនណាស់ ដែលកំពុងត្រូវការជំនួយជាហូរហែរ តែមិនមានសំណាង ទទួលពីតារាប្រេនៗម្នាក់សោះ ផ្ទុយស្រឡះពីតារាផ្សេងៗទៀត កំពុងដង្ហើយរកជំនួយមកឧបត្ថម្ភ ដល់កុមារកម្ពុជាយើង។

អ្នកគាំទ្ររូបនេះបន្តថា វាមិនខុសទេ ក្នុងការបរិចាគ រឺសប្បុរសធម៌ដល់កុមារនោះ ជាក់ស្តែង កុមារកម្ពុជាខ្វះខាតជាងគេ លើពិភពលោក និងកំពុងចាំជំនួយ ហេតុអីមិនជួយ និងឲ្យចំគោលដៅផងទៅ។

សូមរំលឹកថា តារាសម្តែង ចូលចិត្តសិចស៊ី ​ព្រីម លីហ្សា ជា​តារាម៉ូដែល​ ដែល​ចូល​ចិត្ត​លេង​ម៉ូដ​​សម្លៀកបំពាក់ និង​សម្ភារៈ ​Brand ថ្លៃៗ ហើយ​តែង​ធ្វើ​ឲ្យ​ប្រិយមិត្ត​ ភ្ញាក់​ផ្អើល​តម្លៃ​សម្លៀកបំពាក់​ ខ្ពស់​ស្ទើរ​តែ​មិន​ជឿ។ ពេលមួយដែលនាង​​ ទើប​តែ​ត្រលប់​មក​ពី​កម្មវិធី Paris Fashion Week នៅ​​បារាំង​នោះ បាន​​​បង្ហាញ​​ម៉ូដ​សម្លៀក​បំពាក់ ​៣ ​ម៉ូដ​ brand ល្បីៗ មានតម្លៃជាងបីម៉ឺនដុល្លារ ឯណោះ។

ទាក់ទងនឹងរឿងនេះ LookingTODAY បានព្យាយាមទាក់ទងទៅ កញ្ញា ព្រីម លីហ្សា សុំការបកស្រាយបន្ថែម តែមិនបាន មានតែរង់ចាំតារាស្រីរូបនេះ ចេញមុខបកស្រាយ នៅពេលក្រោយដោយក្ដីរីករាយ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា